ការផ្ទេរប្រាក់ទៅកាត VISA
ដើម្បីបំពេញតម្រូវការអតិថិជនក្នុងការផ្ទេរប្រាក់ទៅកាន់សាច់ញ្ញាត្តិ បងប្អូន នៅក្រៅប្រទេស អតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅកាន់កាត VISA របស់សាច់ញ្ញាត្តិ បងប្អូន ជាមួយកម្មវិធីធនាគារចល័ត អេ អឹម ខេ (AMK Mobile App) ឬ តាមបណ្តាសាខា អេ អឹម ខេ។ យើងនឹងផ្តល់មធ្យោបាយផ្ទេរប្រាក់ដែលមានសុវត្ថិភាព រហ័ស និងងាយស្រួល ទៅកាន់គ្រប់អតិថិជនដែលមានតម្រូវការ ផ្ទេរប្រាក់ទៅគ្រប់បណ្តាប្រទេសទូទាំងពិភពលោកដែលជាម្ចាស់កាត VISA។
ទំហំប្រតិបត្តិការ
ក្នុងមួយប្រតិបត្តិការ | ក្នុងមួយថ្ងៃ | ក្នុងមួយខែ |
---|---|---|
រហូតដល់ 1, 000 ដុល្លារ | 5, 000 ដុល្លារ | 10, 000 ដុល្លារ |
កម្រៃសេវា និងឈ្មោះប្រទេសអ្នកទទួល
ទំហំទឹកប្រាក់ (គិតជាដុល្លា) | កម្រៃសេវា | ឈ្មោះប្រទេសអ្នកទទួល |
---|---|---|
រហូតដល់ 500 ដុល្លារ | 5.00 ដុល្លារ | អូស្ត្រាលី, ប្រ៊ុយណេ, កាណាដា, ចិន, បារាំង, អាល្លឺម៉ង់, ហុងកុង, ឥណ្ឌា, ឥណ្ឌូនេស៊ី, អ៊ីតាលី, ជប៉ុន, ឡាវ, ម៉ាកាវ, ម៉ាឡេស៊ី, នូវែលសេឡង់, ហ្វីលីពីន, សិង្ហបុរី, កូរ៉េខាងត្បូង, ស្វីស, តៃវ៉ាន់, ថៃ, អង់គ្លេស, សហរដ្ឋអាមេរិក និងវៀតណាម។ |
500.01 – 1,000.00 ដុល្លារ | 8.00 ដុល្លារ | អូស្ត្រាលី, ប្រ៊ុយណេ, កាណាដា, ចិន, បារាំង, អាល្លឺម៉ង់, ហុងកុង, ឥណ្ឌា, ឥណ្ឌូនេស៊ី, អ៊ីតាលី, ជប៉ុន, ឡាវ, ម៉ាកាវ, ម៉ាឡេស៊ី, នូវែលសេឡង់, ហ្វីលីពីន, សិង្ហបុរី, កូរ៉េខាងត្បូង, ស្វីស, តៃវ៉ាន់, ថៃ, អង់គ្លេស, សហរដ្ឋអាមេរិក និងវៀតណាម។ |
តម្រូវការ៖
អ្នកផ្ញើរ | អ្នកទទួល | បណ្តាញ អេ អឹម ខេ |
---|---|---|
អតិថិជន អេ អឹម ខេ | ឈ្មោះម្ចាស់កាត, លេខកាត VISA 16 ខ្ទង់, អាសយដ្ឋានអ្នកទទួល | កម្មវិធីធនាគារទូរស័ព្ទចល័ត អេ អឹម ខេ, បណ្តាសាខា អេ អឹម ខេ |
របៀបនៃការផ្ទេរប្រាក់ទៅប័ណ្ណទូទាត់ VISA តាមរយៈកម្មវិធីធនាគារទូរស័ព្ទចល័ត អេ អឹម ខេ៖
- ចូលទៅកាន់កម្មវិធីធនាគារទូរស័ព្ទចល័ត អេ អឹម ខេ
- ជ្រើសរើស ផ្ទេរប្រាក់ បន្ទាប់មកជ្រើសរើស ផ្ទេរប្រាក់ទៅប័ណ្ណទូទាត់ VISA
- ជ្រើសរើសគណនី បំពេញព័ត៌មានចាំបាច់ផ្សេងៗ ទៀត ដូចជា លេខកាត Visa 16 ខ្ទង់ ឈ្មោះអ្នកទទួល ចំនួនទឹកប្រាក់ និងគោលបំណង។
- សូមផ្ទៀងផ្ទាត់រាល់ព័ត៌មានដែលបានបញ្ចូល
- បញ្ជាក់ និងបញ្ចូលលេខសម្ងាត់ 6 ខ្ទង់ របស់កម្មវិធី AMK Mobile App របស់អ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ។
សម្រាប់ព័ត៌មានបន្ថែម៖
លោកអ្នកអាចអញ្ជើញមកកាន់សាខា អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត ហើយផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើងខ្ញុំនឹងរៀបចំតាមការស្នើសុំ ឬទំនាក់ទំនងមកកាន់តាមរយៈលេខ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០។