ដៃគូរសហការ EMQ
ឥលូវនេះអ្នកអាចវេរលុយទៅក្រៅប្រទេស រហូតដល់១០ប្រទេស: ចិន, ម៉ាឡេស៊ី, ថៃ, វៀតណាម,ហុងកុង, ជប៉ុន, ហ្វីលីពីន, កូរ៉េ ខាងត្បូង, សិង្ហបុរី និង ឥណ្តូនេស៊ី តាមរយៈដៃគូរ EMQ ។ ផ្ទេរប្រាក់ទៅកាន់ក្រុមគ្រួសារជាទីស្រលាញ់របស់អ្នក និង មិត្តភក្តិបានយ៉ាងងាយស្រួល និង សុវត្ថិភាព តាមរយៈកម្មវិធីទូរស័ព្ទ អេ អឹម ខេ ឬ ក៏តាមសាខារបស់អេ អឹម ខេ ទាំង១៥០ នៅទូទាំងប្រទេស។
កម្រិតចំនួនទឹកប្រាក់ ដែលអាចផ្ទេរបានប្រចាំថ្ងៃ
- ១,០០០ ដុល្លារក្នុងមួយប្រតិបត្តិការ និង សរុប ២,៥០០ ដុល្លារ ក្នុងមួយថ្ងៃសំរាប់អតិថិជនដែលគ្មានគណនី អេ អឹម ខេ
- ២,៥០០ ដុល្លារក្នុងមួយប្រតិបត្តិការ និង សរុប ៥,០០០ ដុល្លារក្នុងមួយថ្ងៃសំរាប់ប្រតិបត្តិការរវាងអតិថិជនដែលមានគណនី អេ អឹម ខេ
ដៃគូដកប្រាក់ ក្រៅប្រទេសរួមមាន៖
- ដៃគូ នៅចិន
- ដៃគូ នៅហុងកុង
- ដៃគូ នៅឥណ្តូនេស៊ី
- ដៃគូ នៅជប៉ុន
- ដៃគូ នៅម៉ាឡេស៊ី
- ដៃគូ នៅហ្វីលីពីន
- ដៃគូ នៅ កូរ៉េខាងត្បូង
- ដៃគូ នៅ សិង្ហបុរី
- ដៃគូ នៅថៃដៃគូ នៅវៀតណាម
វេរលុយដោយប្រើកម្មវិធី AMK Mobile
- បើកកម្មវិធី AMK Mobile
- សូមចុច “វេរលុយ” ជ្រើសរើស វេរលុយក្រៅប្រទេស បន្ទាប់មកជ្រើសរើស វេរលុយក្រៅប្រទេសតាម EMQ
- ជ្រើសរើស “ប្រទេស”: ចិន,ហុងកុង, ឥណ្តូនេស៊ី, ជប៉ុន, ម៉ាឡេស៊ី,ហ្វីលីពីន, កូរ៉េ ខាងត្បូង, សិង្ហបុរី, ថៃ និង វៀតណាម
- ជ្រើសរើស ប្រភេទប្រតិបត្តិការ: គណនី / សាច់ប្រាក់ / Wallet
- ជ្រើសរើស ធនាគារដៃគូ, បំពេញព័ត៌មានចាំបាច់
- បញ្ជាក់ព័ត៌មានដែលបានចញ្ចូល
- បញ្ចូលលេខកូដ PIN របស់អ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ
គោលការណ៍ និង លក្ខខណ្ឌ
សំគាល់៖
ចិន:
សម្រាប់អតិថិជនទទួលប្រតិបតិ្តការដំបូង តម្រូវអោយបំពេញព័ត៌មានតាមរយៈ លីងដែលផ្តល់ដោយដៃគូរ EMQ ដោយការផ្ញើរសារទៅកាន់អ្នកទទួល ហើយកំណត់ពេលត្រឹម៧២ម៉ោងដើម្បីផ្តល់ពត៌មានទាំងអស់នេះ។ ប្រតិបត្តិការនេះសម្រាប់តែការវេរលុយទៅកាន់ពលរដ្ឋចិនដែលមានអត្តសញ្ញាណប័ត្រចិនតែប៉ុណ្ណោះ។
កូរ៉េ ខាងត្បូង:
ការវេរលុយស្មើរ ឬលើសពី ១,០០០,០០០ វ៉ុន តម្រូវអោយមានពត៌មានអ្នកទទួលបន្ថែម ហើយ បើវេរក្រោម ១,០០០,០០០ វ៉ុន មិនតម្រូវអោយផ្តល់ពត៌មានបន្ថែមទេ ។ សម្រាប់តម្រូវការពត៌មានបន្ថែម នឹងត្រូវផ្ញើរសារ ឬ អ៊ីម៉ែលទៅអ្នកទទួលដើម្បីផ្តល់ឯកសារបន្ថែម។