ដៃគូផ្ទេរប្រាក់ពីប្រទេសថៃ

អតិថិជន អេ អឹម ខេ អាចទទួលបានការផ្ទេរប្រាក់ភ្លាមៗពីប្រទេសថៃ។

មូលនិធិអាចទទួលបានក្នុងគណនីធនាគាររហូតដល់ USD 10,000.00 ក្នុងមួយថ្ងៃ និងតាមលេខកូដ រហូតដល់ USD 2,500.00 ក្នុងមួយថ្ងៃនៅគ្រប់សាខា អេ អឹម ខេ ឬភ្នាក់ងារអេ អឹម ខេ ដែលនៅជិតលោកអ្នកបំផុត។

ដៃគូ៖

• ក្រុមហ៊ុន 2C2P (Thailand) Company Limited (Easy2send)
• Sawasdee Shop Co.,LTD (DeeMoney)

ក្រុមហ៊ុន 2C2P (Thailand) Company Limited (Easy2send)

easy2send គឺជាសេវាផ្ទេរប្រាក់ឈានមុខគេរបស់ប្រទេសថៃ ដែលផ្តល់ជូនតាមរយៈ easyWallet ដោយក្រុមហ៊ុន​ 2C2P ដែលជាក្រុមហ៊ុន​ផ្តល់សេវាបង់ប្រាក់ឈានមុខគេនៅអាស៊ី ប្រកាន់ខ្ជាប់នូវស្តង់ដារសុវត្ថិភាពអន្តរជាតិខ្ពស់បំផុត ក៏ដូចជាបច្ចេកវិទ្យាអ៊ិនគ្រីបទិន្នន័យ ដើម្បីធានាថាព័ត៌មានត្រូវបានបញ្ជូនដោយសុវត្ថិភាព។

របៀបផ្ទេរប្រាក់៖

– នៅពេលដែលការចុះឈ្មោះ easy2send របស់អ្នកត្រូវបានយល់ព្រម
– អ្នកនឹងទទួលបានកាត easyWallet ដើម្បីបញ្ចូលលុយ ឬផ្ទេរប្រាក់តាមរយៈបណ្តាញអនឡាញ និងក្រៅបណ្តាញ។

សម្រាប់វីដេអូបង្រៀនងាយៗអំពីរបៀបផ្ទេរប្រាក់របស់អ្នក សូមពិនិត្យមើលនៅទីនេះ check here

ព័ត៌មានលម្អិតទំនាក់ទំនងរបស់យើងមានដូចខាងក្រោម:
គេហទំព័រ easy2send៖ https://go.2c2p.com/km/easy2send/
លេខទូរស័ព្ទ៖ +66 1167000, Ext: 108 អ៊ីមែល៖ CS_2C2P@2c2p.com

Sawasdee Shop Co.,LTD (DeeMoney)

DeeMoney គឺជាក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) របស់ប្រទេសថៃ ដែលមានឯកទេសក្នុងការផ្ទេរប្រាក់អន្តរជាតិ ជាមួយនឹងរបៀបប្រើប្រាស់សាមញ្ញ និងងាយស្រួលសម្រាប់អតិថិជនគ្រប់តម្រូវការ។ តើត្រូវផ្ទេរដោយរបៀបណា?

ជាមួយនឹង 4 ជំហានងាយៗ៖

1. ជ្រើសរើសប្រទេសអ្នកទទួល បញ្ចូលចំនួនទឹកប្រាក់ផ្ញើ
2. ជ្រើសរើសអ្នកទទួលរបស់អ្នក
3. ជ្រើសរើសប្រភពនៃមូលនិធិ និងគោលបំណងនៃការផ្ទេរប្រាក់
4. ជ្រើសរើសជម្រើសបង់ប្រាក់ ហើយជ្រើសរើសគណនីធនាគាររបស់អ្នក – បញ្ចប់ប្រតិបត្តិការ។

សម្រាប់វីដេអូបង្រៀនងាយៗអំពីរបៀបផ្ទេរប្រាក់ សូមចូលទៅកាន់ https://fb.watch/gRjReyUBG6/

សម្រាប់សេវាកម្មអតិថិជន សូមទូរស័ព្ទទៅកាន់ +66 2821 5555
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ https://www.deemoney.com/