កម្មវិធីធនាគារចល័ត
គ្មានអ្វីប្រសើរជាងការដែលយើងអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុពេលណាក៏បាន ប្រកបដោយសុវត្ថិភាព និងងាយស្រួលគ្រប់ទីកន្លែង។
អេ អឹម ខេ ផ្តល់ជូននូវកម្មវិធីធនាគារចល័ត ដែលមានសុវត្ថិភាព ងាយស្រួល និងលឿនរហ័ស ដោយមានមុខងារជាច្រើន ដើម្បីបំពេញសេចក្តីត្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃរបស់លោកអ្នក។ លោកអ្នកពិនិត្យ និងតាមដានសាច់ប្រាក់របស់លោកអ្នកគ្រប់ពេលវេលា។ លោកអ្នកអាចធ្វើការទូទាត់វិក្កយបត្រ ឬផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់ជាមួយនឹងការចុចប៉ុន្មានដងតែប៉ុណ្ណោះ។ បន្ថែមលើនេះ លោកអ្នកអាចបង្កើតផែនការសន្សំផ្ទាល់ខ្លួនដោយសម្រេចចិត្តថាប្រាក់ប៉ុន្មាន និងរយៈពេលប៉ុណ្ណា ដើម្បីបំពេញផែនការអនាគតរបស់ខ្លួន។
លក្ខណៈ និងអត្ថប្រយោជន៍កម្មវិធីធនាគារចល័ត អេ អឹម ខេ

គណនី
ត្រួតពិនិត្យ និងគ្រប់គ្រងសមតុល្យក្នុងគណនីរបស់លោកអ្នកបានគ្រប់ពេលវេលា និងទីកន្លែង

ទូទាត់ប្រាក់កម្ចី
លោកអ្នកអាចទូទាត់ប្រាក់កម្ចី បានយ៉ាងងាយស្រួល លឿន រហ័សទាន់ចិត្ត

ទូទាត់វិក្កយបត្រ
បង់វិក្កយបត្រទឹក ភ្លើង សំរាម និងវិក្កយបត្រផ្សេងៗ យ៉ាងងាយស្រួល ពីកម្មវិធីធនាគារចល័ត របស់លោកអ្នក

បញ្ចូលលុយទូរស័ព្ទ
បញ្ចូលលុយទូរស័ព្ទរបស់លោកអ្នក គ្រួសារ និងមិត្តភក្តិ គ្រប់ប្រព័ន្ធបានយ៉ាងងាយស្រួល និងរហ័ស

ផ្ទេរប្រាក់
ផ្ទេរប្រាក់របស់លោកអ្នកទៅកាន់គណនី អេ អឹម ខេ ឬ សាច់ប្រាក់ ទៅកាន់លេខទូរស័ព្ទ ដែលអាចដកប្រាក់បានជាមួយភ្នាក់ងារ អេ អឹម ខេ

ផ្ទេរប្រាក់តាមបាគង
ផ្ទេរ ឬ ទទួលប្រាក់របស់លោកអ្នក ទៅនិងមកពីធនាគារ ព្រមទាំងស្ថាប័នសមាជិក បាគងបានយ៉ាងងាយស្រួល និងរហ័ស

ស្កេន & ទូទាត់
លោកអ្នកអាចធ្វើការទូទាត់ទំនិញ និង សេវាកម្មដោយគ្រាន់តែ ធ្វើការស្កេន QR តាមរយៈបណ្តាញរួមមាន AMK Pay បាគងKHQR និង UnionPay.

ការពារសាច់ប្រាក់លោកអ្នក
លោកអ្នកអាចកំណត់មុខងារ ស្កេនមុខ ឬ ផ្តិតមេដៃ ដើម្បីបន្ថែមការការពារសុវត្ថិភាពលើគណនីលោកអ្នក

ផ្ទេរប្រាក់ក្រៅប្រទេស
លោកអ្នកអាចផ្ទេរប្រាក់ ទៅដៃគូអាជីវកម្ម គ្រួសារ និងមិត្តភក្តិបានយ៉ាងងាយស្រួល រហ័ស តម្លៃសមរម្យ និងមានសុវត្ថិភាព

បង្កើតគណនីថ្មី
លោកអ្នកអាចបើកគណនីសន្សំ ឬ គណនីមានកាលកំណត់ថ្មីពីទូរស័ព្ទដៃរបស់លោកអ្នក
ទាញយកកម្មវិធីធនាគារចល័ត អេ អឹម ខេ ឥឡូវនេះ!
របៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃចល័ត អេ អឹម ខេ!
ស្កែនឃ្យូអ ខាងក្រោមនេះដើម្បី ដឹងពីរបៀបចុះឈ្មោះ និងប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ៖
របៀបស្នើសុំ
- សូមអញ្ជើញទៅកាន់សាខា អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត។ បុគ្គលិករបស់យើងរង់ចាំស្វាគមន៍ និងធ្វើការណែនាំលោកអ្នកលម្អិត ឬទំនាក់ទំនងតាមរយៈ ៖ 023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
- សូមចុចត្រង់នេះសំរាប់អាស័យដ្ឋានសាខារបស់យើងខ្ញុំ