សេវាទូទាត់
ធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការទូទាត់ មិនត្រឹមតែចំណេញពេល និងថវិកា តែប៉ុណ្ណោះទេ ប៉ុន្តែអតិថិជនអាចធ្វើអាជីវកម្មជាមួយដៃគូរបស់ពួកគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៀតផង។ អេ អឹម ខេ ផ្តល់សេវាទូទាត់ដែលមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។ សេវាទាំងនោះរួមមាន៖ សេវាបង់ទឹក-ភ្លើង បង់សំរាម បញ្ចូលលុយទូរស័ព្ទ និងសេវាទូទាត់ផ្សេងទៀត។
ទូទាត់វិក្កយបត្រ
អតិថិជនអាចប្រើប្រាស់ និងបង់វិក្កយបត្ររបស់ខ្លួនដោយចំណាយពេលត្រឹមតែពីបីនាទីតែប៉ុណ្ណោះតាមរយៈកម្មវិធីធនាគារចល័ត ឬភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស។ អេ អឹម ខេ បានចាប់ដៃគូអាជីវកម្មជាច្រើនទូទាំងប្រទេសក្នុងការផ្តល់ជូនសេវាទូទាត់វិក្កយបត្រ។ ខាងក្រោមនេះ គឺជាដៃគូរបស់យើងមួយចំនួន៖






លក្ខណៈផលិតផល និងអត្ថប្រយោជន៍
លក្ខណៈផលិតផល | បរិយាយ |
---|---|
រូបិយប័ណ្ណ | ខ្មែររៀល/ដុល្លា/បាត |
ប្រភេទប្រតិបត្តិការ |
សម្រាប់ប្រតិបត្តិករទូទាត់ប្រាក់ពីអតិថិជនៈ – តាមរយៈសាច់ប្រាក់ – តាមរយៈគណនី |
លក្ខខណ្ឌតម្រូវ |
១. ប្រតិបត្តិករត្រូវមានគណនីសន្សំជាមួយ អេ អឹម ខេ ២. អតិថជានត្រូវមានគណនីសន្សំជាមួយ អេ អឹម ខេ ប្រសិនបើគាត់ធ្វើការទូទាត់តាមគណនី |
តម្លៃសេវា | សមរម្យ |
បណ្តាញទូទាត់ |
១. ប្រសិនបើទូទាត់តាមរយៈសាច់ប្រាក់ អតិថិជនត្រូវទូទាត់នៅតាម ភ្នាក់ងារ ឬ ការិយាល័យ អេ អឹម ខេ ២. ប្រសិនបើទូទាត់តាមរយៈគណនី អតិថិជនត្រូវទូទាត់នៅតាម ភ្នាក់ងារ ការិយាល័យ និងកម្មវិធីធានាគារចល័ត អេ អឹម ខេ |
របៀបស្នើសុំ
- សូមអញ្ជើញទៅកាន់សាខា អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត។ បុគ្គលិករបស់យើងរង់ចាំស្វាគមន៍ និងធ្វើការណែនាំលោកអ្នកលម្អិត ឬទំនាក់ទំនងតាមរយៈ ៖ 023 220 202 / 1800 200 200
- សូមចុចត្រង់នេះសំរាប់អាស័យដ្ឋានសាខារបស់យើងខ្ញុំ