ពានរង្វាន់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានទទួលពានរង្វាន់ និងការទទួលស្គាល់ចំពោះសមិទ្ធិផលរបស់ខ្លួនជាច្រើននៅក្នុងវិស័យហិរញ្ញវត្ថុក្នុងរយៈពេលជាច្រើនឆ្នាំ្កកន្លងមកនេះ។ ខាងក្រោមនេះគឺជាពានរង្វាន់ និងលិខិតទទួលស្គាល់ដែលគ្រឹះស្ថានរបស់យើងទទួលបាន៖
![photo6100157903689329858](https://www.amkcambodia.com/wp-content/uploads/2020/04/photo6100157903689329858.jpg)
2014
Cambodia Banking Award
ពាន់រង្វាន់ “The Outstanding Customer Orientation MFI” ពីកម្មវិធី Cambodia Banking Award របស់ក្រុមហ៊ុន IDG Asia។
![MIX-Award_SPR_2011-768x543](https://www.amkcambodia.com/wp-content/uploads/2019/10/MIX-Award_SPR_2011-768x543.png)
2011
Social Performance Reporting Award
អេ អឹម ខេ ត្រូវបានទទួលស្គាល់ដោយ Giordano Dell’Amore Microfinance Best Practices International Award 2011 ក្នុងការចូលរួមចំណែករបស់ខ្លួនក្នុងការកែលម្អតួនាទី មីក្រូហិរញ្ញវត្ថុដោយផ្លាស់ប្តូរវិធីសាស្រ្ត និងប្រព័ន្ធទៅតាមតម្រូវការរបស់អតិថិជន ក៏ដូចជាវាយ
…
តម្លៃផលប៉ះពាល់លើជីវភាពរស់នៅរបស់អ្នកទទួលផល ដោយ Fondazione Giodano Dell’ Amore ។
ទទួលស្គាល់ស្តីពី Social Performance Reporting Award 2011 ដោយ Microfinance Information Exchange ។
![photo6100157903689329857](https://www.amkcambodia.com/wp-content/uploads/2020/04/photo6100157903689329857.jpg)
2013
MF Transparency Award
អេ អឹម ខេ ត្រូវបានទទួលស្គាល់ជា “គ្រឹះស្ថានត្រួសត្រាយផ្លូវសកលក្នុងវិស័យមីក្រូហិរញ្ញវត្ថុតាមរយៈការចូលរួមក្នុងគំនិតផ្តួចផ្តើមកំណត់តម្លៃប្រកបដោយតម្លាភាពនៅកម្ពុជា” ដោយអង្គការ MF Transparency ។
អេ អឹម ខេ ទទួលបានពាន់រង្វាន់ MFI ESG Award សម្រាប់ការបំពេញការងាររបស់ខ្លួនល្អជាងគេក្នុងការធ្វើ ឱ្យកាន់តែស៊ីជម្រៅ
…
ដោយរួមបញ្ចូលប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងការទទួលបានសេវាកម្មមីក្រូហិរញ្ញវត្ថុ ដោយ OikoCredit International ។
![SmartCampaign_CPP_2016-768x505](https://www.amkcambodia.com/wp-content/uploads/2019/10/SmartCampaign_CPP_2016-768x505.jpg)
2016
SMART Campaign
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថាននាំមុខគេក្នុងការប្រើប្រាស់ប្រាក់រៀលច្រើនជាងគេ ពីធនាគារជាតិនៃកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ ពាន់រង្វាន់នេះត្រូវបានប្រគល់ជូនដោយ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ដល់ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ
…
អឹម ខេ។
អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលអនុវត្តយ៉ាងពេញលេញតាមគោលការណ៍ការពារអតិថិជន ពី SMART CAMPAIGN ។
ពាន់រង្វាន់ជាប់ចំណាត់ថ្នាក់វគ្គចុងក្រោយក្នុង “កម្មវិធីប្រកួតប្រជែងបរិយាប័ន្នហិរញ្ញវត្ថុ ២០១៦” ពី The Wall Street Journal ដែលឧបត្ថម្ភដោយមូលនិធិ MetLife ។
ពាន់រង្វាន់ផ្តល់ជូនដោយមូលនិធិ MetLife ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សម្រាប់ការចូលរួមយ៉ាងសកម្មដើម្បីចូលរួមចំណែកក្នុងបេសកកម្មរួមនៃការពង្រីកបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ២០១៦ នៅទីក្រុងហុងកុង។
![Truelif](https://www.amkcambodia.com/wp-content/uploads/2020/03/Truelif.jpg)
2019
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបានពាន់រង្វាន់ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឆ្នើមនៅកម្ពុជាឆ្នាំ២០១៩” ពីកម្មវិធី The Global Business Awards ប្រចាំឆ្នាំលើកទី៥
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលវិញ្ញាបនបត្រជាស្ថាប័នដ៏សំខាន់ដែលធ្វើឱ្យជីវភាព ប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង “The Leader Milestone” និងជាស្ថាប័នដំបូងគេនៅក្នុងប្រទេសកម្ពុជាដែល សម្រេចបាននូវភាពជោគជ័យនេះ ដែលផ្តល់ដោយ Truelift។ អេ អឹម ខេ បានចូលរួមប្រកួតប្រជែងជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុចំនួន ៦ ផ្សេងទៀតនៅក្នុងពិភពលោក … សម្រាប់ការទទួលស្គាល់ជា អ្នកដឹកនាំដ៏សំខាន់របស់ Truelift ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ ចំនុចរួមតែមួយដែលស្ថាប័នទំាងអស់ត្រូវបានទទួលស្គាល់នោះ គឺជាការប្តេជ្ញាចិត្តរបស់ពួកគេក្នុង ការបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្ថានភាពក្រីក្រ។
![CGAP-Award-2006-1024x724](https://www.amkcambodia.com/wp-content/uploads/2019/10/CGAP-Award-2006-1024x724.png)
2006
Financial Transparency Award
ទទួលស្គាល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សម្រាប់ការសម្រេចបានកម្រិតខ្ពស់តាមការអនុលោមតាមស្តង់ដារអន្តរជាតិលើរបាយការណ៍ហិរញ្ញវត្ថុដែលមានតម្លាភាព សម្រាប់ពាន់រង្វាន់តម្លាភាពហិរញ្ញវត្ថុឆ្នាំ ២០០៦ ដោយ CGAP។
![European-MFI-Award_2008-768x543](https://www.amkcambodia.com/wp-content/uploads/2019/10/European-MFI-Award_2008-768x543.png)
2008
European Microfinance Award Runner-up
អេ អឹម ខេ ត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថានមួយនៅកម្ពុជាសម្រាប់ពានរង្វាន់មីក្រូហិរញ្ញវត្ថុសហភាពអ៊ឺរ៉ុបលើទី២ ស្តីពី “ការទទួលស្គាល់ពីការងាររបស់ខ្លួនក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈសកម្មភាពនវានុវត្តន៍ ដើម្បីលើកម្ពស់មីក្រូហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវក្នុងសង្គម និងចូលរួមចំណែកក្នុងការបង្កើតវិស័យហរិញ្ញវត្ថុរួមមួយ” ដោយស្ថាប័ន GRAND-DUCHÉ DE LUXEMBOURG ។
![UNCDF-Award_2017-768x514](https://www.amkcambodia.com/wp-content/uploads/2019/10/UNCDF-Award_2017-768x514.jpg)
2017
Most Innovative Idea
ត្រូវបានទទួលស្គាល់ ជាគ្រឹះស្ថានដែលបានការបង្ហាញពីគំរូអាជីវកម្មថ្មី និងប្រកបដោយនុវានុវត្តន៍ដើម្បីជម្រុញការប្រើប្រាស់សេវាផ្ទេរប្រាក់ក្នុងបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ និង/ឬប្រទេសវៀតណាម ដោយកម្មវិធីផ្លាស់ប្តូរហិរញ្ញវត្ថុរួមបញ្ចូលគ្នារបស់ UNCDF។
![global-facebook-01-157706934722224](https://www.amkcambodia.com/wp-content/uploads/2020/01/global-facebook-01-157706934722224.png)
2019
អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលអនុវត្តការងារល្អបំផុតនៅកម្ពុជា
អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានដែលបានអនុវត្តការងារល្អបំផុតនៅកម្ពុជា នេះបើយោងតាមស្ថាប័នពានរង្វាន់អាជីវកម្មពិភពលោកលោកប្រចាំឆ្នាំលើកទី៥នៅឆ្នាំ២០១៩
![Trophy-Award-2021-05-1](https://www.amkcambodia.com/wp-content/uploads/2021/01/Trophy-Award-2021-05-1-scaled.jpg)
2021
អបអរសាទរ អេ អឹម ខេ ទទួលពានរង្វាន់នយោជកឆ្នើមឆ្នាំ២០២១ នៅកម្ពុជា
ពានរង្វាន់នេះបានទទួលស្គាល់ អេ អឹម ខេ ថាជាគ្រឹះស្ថានដែលមានបរិយាកាសការងារល្អ សម្រាប់បុគ្គលិកដើម្បីអភិវឌ្ឍអាជីពការងារ នាថ្ងៃខាងមុខ
![OutstandingUseKhmerRiel_NBC_2016](https://www.amkcambodia.com/wp-content/uploads/2020/03/OutstandingUseKhmerRiel_NBC_2016.jpg)
2016
អេ អឹម ខេ ទទួលបានការទទួលស្គាល់ពីការលើកកម្ពស់ប្រាក់រៀលពីធនាគារជាតិនៃកម្ពុជា
អេ អឹម ខេ ទទួលបានការទទួលស្គាល់ពីការលើកកម្ពស់ប្រាក់រៀលពីធនាគារជាតិនៃកម្ពុជា និង សមាគមសហគ្រិនវ័យក្មេងនៃកម្ពុជា។ ពានរង្វាន់នេះត្រូបានផ្តល់ជូនដោយលោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ទៅកាន់លោក គា បូរាណ អគ្គនាយកប្រតិបត្តិ អេ អឹម ខេ
![TheWallStreetJournal_2016](https://www.amkcambodia.com/wp-content/uploads/2020/03/TheWallStreetJournal_2016.png)
2016
កម្មវិធីប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុ
អេ អឹម ខេ បានជាប់ចំណាត់ថ្នាក់វគ្គសម្រាំងចុងក្រោយ ក្នុងកម្មវិធីប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុ ក្រោមប្រធានបទ ពង្រីកវិសាលភាពធានារ៉ាប់រងសុខភាពដល់អតិថិជនដែលបានប្រើប្រាស់សេវាប្រាក់កម្ចី អេ អឹម ខេ ពី “The Wall Street Journal” សារព័ត៌មានលំដាប់អន្តរជាតិ
![MetLifeFoundation_HK2016](https://www.amkcambodia.com/wp-content/uploads/2020/03/MetLifeFoundation_HK2016.png)
2016
ការទទួលស្គាល់ពី MetLife Foundation
អេ អឹម ខេ ទទួលបានការទទួលស្គាល់ពីកម្មវិធី MetLife Foundation “ស្តីពីការរួមចំណែកក្នុងការបំពេញបេសកម្មលើសេវាហិរញ្ញវត្ថុ” ក្នុងទីក្រុងហុងកុង ឆ្នាំ២០១៦
![photo6100157903689329861](https://www.amkcambodia.com/wp-content/uploads/2021/05/photo6100157903689329861.jpg)
2013
OikoCredit Award
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ESG ផ្តល់ពានរង្វាន់ ដល់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ អេ អឹម ខេ “ការបំពេញការងារយ៉ាងសកម្មក្នុងការជួយដល់ជនក្រីក្រ និងក្រុមងាយរងគ្រោះតាមរយៈការវារតម្លៃពីសេវាកម្មមីក្រូហិរញ្ញវត្ថុ” ដែលចេញដោយ OikoCredit International
![Best Practic](https://www.amkcambodia.com/wp-content/uploads/2020/04/Best-Practic.jpg)
2011
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលអនុវត្តការងារល្អ
ពានរង្វាន់អន្តរជាតិល្អបំផុតរបស់មីក្រូហិរញ្ញវត្ថុ Giordano Dell នៅឆ្នាំ ២០១១ “ដោយទទួលស្គាល់ការចូលរួមចំណែករបស់ខ្លួនក្នុងតួនាទីជាមីក្រូហិរញ្ញវត្ថុសដែលម្របតាមវិធីសាស្ត្រ និងប្រព័ន្ធទៅនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាវាយតម្លៃផលប៉ះពាល់លើការរស់នៅរបស់អ្នកទទួលផល” ដោយ Fondazione Giodano Dell Amore
![SMART CAMPAIGN](https://www.amkcambodia.com/wp-content/uploads/2021/07/SMART-CAMPAIGN.jpg)
2021
អបអរសាទរ អេ អឹម ខេ អនុវត្តគោលការណ៍ការពារអតិថិជនបានយ៉ាងល្អពី SMART CAMPAIGN 2021
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបានពានរង្វាន់ជាគ្រឹះស្ថាន ដែលអនុវត្តគោលការណ៍ការពារអតិថិជនបានយ៉ាងល្អពី SMART CAMPAIGN ដែលជាស្ថាប័នឯករាជ្យអន្តរជាតិឯកទេសលើការវាយតម្លៃការ ការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុលំដាប់ពិភពលោក!
អេ អឹម ខេ នឹងបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាកម្មល្អជូនអតិថិជនប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។
![awards-01 (2)](https://www.amkcambodia.com/wp-content/uploads/2022/12/awards-01-2.jpg)
2022
គ្រប់សេវាហិរញ្ញវត្ថុផ្ដល់ជូននៅកន្លែងតែមួយ
អេ អឹម ខេ បានទទួលពានរង្វាន់ឆ្នើម “គ្រប់សេវាហិរញ្ញវត្ថុផ្ដល់ជូននៅកន្លែងតែមួយ” ពីស្ថាប័ន World Business Outlook ដែលជាទស្សនាវដ្ដីសេដ្ឋកិច្ចពិភពលោក
![awards-02 (2)](https://www.amkcambodia.com/wp-content/uploads/2022/12/awards-02-2-1.jpg)
2022
ពានរង្វាន់ឈានមុខផ្នែកនវានុវត្តន៍ទិន្នន័យ
អេ អឹម ខេ បានទទួលពានរង្វាន់ឈានមុខផ្នែកនវានុវត្តន៍ទិន្នន័យ ពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ដោយសារ អេ អឹម ខេ ឈានមុខគេផ្នែកនវានុវត្តន៍ទិន្នន័យ នៅក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសប្រសិទ្ធភាពក្នុងការចែករំលែកព័ត៌មានឥណទាននៅកម្ពុជា។
![Award-poster-Size-188-x-126-big](https://www.amkcambodia.com/wp-content/uploads/2023/05/Award-poster-Size-188-x-126-big.jpg)
2022
ពានរង្វាន់គ្រឹះស្ថានដែលសម្រេចបានសមិទ្ធផលខ្ពស់ ២០២២
អេ អឹម ខេ បានទទួលពាន់រង្វាន់ “គ្រឹះស្ថានដែលសម្រេចបានសមិទ្ធផលខ្ពស់ ២០២២” ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាជីវកម្មធានាឥណទានកម្ពុជា។
![awards-03 (2)](https://www.amkcambodia.com/wp-content/uploads/2022/12/awards-03-2.jpg)
2022
ពានរង្វាន់ប្រសិទ្ធភាពថាមពលកម្ពុជា ២០២២
អេ អឹម ខេ បានទទួលជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា រដូវកាលទីមួយ ដែលបានប្រារព្ធឡើងនៅក្រសួងបរិស្ថាន។
![HR Award 2022](https://www.amkcambodia.com/wp-content/uploads/2022/03/HR-Award-2022.png)
2022
អបអរសាទរ អេ អឹម ខេ ទទួលពានរង្វាន់នយោជកឆ្នើមឆ្នាំ២០២២ នៅកម្ពុជា
ពានរង្វាន់នេះបានទទួលស្គាល់ អេ អឹម ខេ ថាជាគ្រឹះស្ថានដែលមានបរិយាកាសការងារល្អ សម្រាប់បុគ្គលិកដើម្បីអភិវឌ្ឍអាជីពការងារនាថ្ងៃខាងមុខ។
![AMK Award_Website-01](https://www.amkcambodia.com/wp-content/uploads/2023/07/AMK-Award_Website-01-scaled.jpg)
2023
វិញ្ញាបនបត្រ «កម្រិតមាស» លើ «គោលការណ៍ការពារអតិថិជន»
អេ អឹម ខេ បានទទួលវិញ្ញាបនបត្រ «កម្រិតមាស» លើ «គោលការណ៍ការពារអតិថិជន» ដែលទទួលស្គាល់ដោយ Social Performance Task Force (SPTF) និង CERISE។ SPTF និង CERISE … ជាស្ថាប័នឯករាជ្យអន្តរជាតិ ឯកទេសលើការវាយតម្លៃការការពារអតិថិជន ក្នុងវិស័យហិរញ្ញវត្ថុលំដាប់ពិភពលោក។