ឱកាសការងារជាច្រើនមុខតំណែង ពីស្ថាប័នហិរញ្ញវត្ថុដែលទទួលពានរង្វាន់អន្តរជាតិ
ដំណឹងល្អ! ឥឡូវនេះ ឱកាសការងារជាច្រើនមុខតំណែង និងជាច្រើនជំនាញបានមកដល់ហើយ សម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការនៅក្នុងស្ថាប័នហិរញ្ញវត្ថុ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន កំពុងប្រកាសរើសបុគ្គលិកជាច្រើនមុខតំណែង ទូទាំង ២៥ខេត្ត-រាជធានី។
អាជីពការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មិនត្រឹមតែទទួលបានប្រាក់ខែដែលប្រកួតប្រជែងប៉ុណ្ណោះទេ អេ អឹម ខេ ក៏គាំទ្របុគ្គលិកក្នុងការអភិវឌ្ឍ និងរីកចម្រើនទៅមុខ បរិយាកាសការងារល្អ តម្លាភាព រួមជាមួយអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងដំណឹងជ្រើសរើសបុគ្គលិក សូមតាមដានទំព័រហ្វេសប៊ុកផេក ឬតេលេក្រាម ឬLinkedIn របស់គ្រឹះស្ថាន។ សម្រាប់បេក្ខជនដែលមានចាប់អារម្មណ៍ចង់ដាក់ពាក្យការងារជាមួយ អេ អឹម ខេ សូមផ្ញើប្រវត្តិរូបការងារ (CV) ទៅកាន់នាយកដ្ឋានធនធានមនុស្សតាមរយៈ ៖
- ហ្វេសប៊ុកផេក៖ AMK Career
- តេលេក្រាម៖ AMK Hiring
- អ៊ីម៉ែល៖ job@amkcambodia.com
- LinkedIn៖ AMK Microfinance Institution Plc.
- ឬមកកាន់ការិយាល័យរបស់ អេ អឹម ខេដោយផ្ទាល់។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។