អេ អឹម ខេ បានចូលរួមក្នុងព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី២
កាលពីថ្ងៃ១៩ ខែមករា ឆ្នាំ២០២៥ អេ អឹម ខេ បានចូលរួមក្នុងព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី២ នៅស្ពានហាលប្រាសាទអង្គរវត្ត ។ ព្រឹត្តិការណ៍ «សំណេរអង្គរ» ជាព្រឹត្តិការណ៍ប្រកួតសរសេរតាមអានជាសាធារណៈ លំដាប់ថ្នាក់ជាតិធំជាងគេបំផុត ដែលធ្វើឡើងក្នុងគោលបំណងបង្ហាញពីគុណតម្លៃនៃការអភិរក្ស ការអភិវឌ្ឍភាសាអក្សរសាស្រ្តខ្មែរ និងអត្តសញ្ញាជាតិខ្មែរ។ យើងពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងមានមោទកភាពដែលបានចូលរួមគាំទ្រព្រឹត្តិការណ៍នេះ ព្រមទាំងមានបេក្ខជន-បេក្ខនារី ទាំងក្មេងទាំងចាស់ បានចូលរួមប្រកួតជាង ១២០០នាក់ អញ្ជើញមកពីបណ្តារាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានបងប្អូនទស្សនិកជនជាច្រើនទៀត មកចូលរួមជាច្រើនកុះករនៅខាងមុខប្រាសាទអង្គរវត្តដ៏ស្រស់ស្អាតរបស់យើង ដើម្បីជួយលើកកម្ពស់អក្សរសាស្រ្តជាតិ។ ក្នុងនាមជាកូនខ្មែរយើងរួបរួមគ្នាដើម្បីផ្សព្វផ្សាយដល់សាធារណៈជន ជាពិសេសយុវជនខ្មែរជំនាន់ក្រោយឲ្យជួយលើកស្ទួយ ស្រឡាញ់ និងការពារអក្សរសាស្រ្តជាតិផងដែរ។
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤០កន្លែង និងភ្នាក់ងារប្រមាណ ៦.៥០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។