អេ អឹម ខេ និង Mora បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រលើការទូទាត់តាមឌីជីថល
ការរីកចម្រើននៃវិស័យឌីជីថល និងមធ្យោបាយទូទាត់បានបន្តវិវឌ្ឍ និងធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល សុវត្ថិភាព និងមានប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្ម។
ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន Mora BNPL បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹង គ្រឹះស្ថានមីក្រូហិរញវត្ថុ អេ អឹម ខេ ដើម្បីរៀបចំដាក់ដំណើការ នៃផលិតផល និង សេវាហិរញ្ញវត្ថុ តាមរយៈ ទម្រង់ថ្នាលឌីជីថល ដែលហៅថា ទិញឥលូវ បង់លុយតាមក្រោយ (Buy Now Pay Later)។
ម៉ូរា គឺជាឈ្មោះថ្នាលឌីជីថល ទិញឥលូវ បង់លុយតាមក្រោយ ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Mora BNPL ក្រោមកិច្ចសហការក្នុងការផ្តល់ហិរញប្បទានពីស្ថាប័ន គ្រឹះស្ថានមីក្រូហិរញវត្ថុ អេ អឹម ខេ ដើម្បីសម្រួលលក្ខខណ្ឌលំហូរសាច់ប្រាក់ដល់អតិថិជនក្នុងការទិញទំនិញនានាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដូចជា គ្រឿងអេឡិចត្រូនិច សម្លៀកបំពាក់ គ្រឿងសម្អាង សេវាសុខភាព និងផលិតផលផ្សេងៗទៀត គឺមានន័យថាអតិថិជនធ្វើការទិញទំនិញពីហាងដែលជាដៃគូរបស់ Mora ដោយធ្វើការបង់ប្រាក់ជាដំណាក់កាល ដោយមិនមានការប្រាក់ និងកម្រៃផ្សេងៗ។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានប្រសាសន៍ថា “ស្របនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យា ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល គឺបានជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងយុគសម័យថ្មីនេះ។ អេ អឹម ខេ ក៏បានដាក់ឲ្យដំណើរការផលិតផលឌីជីថលជាច្រើនដូចជា កម្មវិធីធនាគារចល័ត ការទូទាត់តាមអនឡាញ សំណើរកម្ចីឌីជីថល និងកម្មវិធីជាច្រើនទៀត។ កិច្ចសហការជាមួយក្រុមហ៊ុន Mora BNPL លើសេវាហិរញ្ញវត្ថុថ្មី ទិញបណ្តាក់ (Buy Now Pay Later) នឹងជួយពង្រីកលទ្ធភាពទទួលបានរបស់អតិថិជនក្នុងការទិញទំនិញចាំបាច់របស់ពួកគេកាន់តែ រហ័សនិងងាយស្រួល។”
ការប្រើប្រាស់ប្រព័ន្ធទូទាត់តាមបែបឌីជីថលកំពុងពេញនិយមក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាំងពីមានការរីករាលដាលនៃជម្ងឺកូវីដ១៩ ប្រទេសកម្ពុជាមានការផ្លាស់ប្ដូរ និងមានការវិវឌ្ឍយ៉ាងប្រសើរតាមបែបឌីជីថល ហើយដើម្បីជួយសម្រួលដល់ការរស់នៅរបស់អតិថិជន អេ អឹម ខេ ក៏បានបង្កើតនូវកម្មវិធីធនាគារចល័ត (AMK Mobile) ដែលអាចឲ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានដោយខ្លួនឯង ជាមួយគ្នានេះផងដែរ លោក ឃួន សុភ័ទ្ទ ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Mora BNPLបានលើកឡើងថា ក្រុមហ៊ុន Mora បានបង្កើតផលិតផលនេះឡើង ដើម្បីឆ្លើយតបទៅនឹងបរិបទស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងភាពរីកចម្រើននៃវិស័យឌីជីថល ដែលមនុស្សម្នាក់ៗបានធ្វើការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅ របៀបនៃការទិញទំនិញ ការប្រើប្រាស់មធ្យោបាយទូរទាត់ និងការគ្រប់គ្រងលំហូរសាច់ប្រាក់ជាដើម។ Mora ជាថ្នាលឌីជីថលមួយ ដែលបង្កើតឡើងជាប្រពន្ធ័អេកូសីស្ទឹម ដែលបម្រើប្រយោជន៍ដល់ អតិថិជន ហាងដៃគូពាណិជ្ជកម្ម និងស្ថាប័នធនាគារ។

ចំពោះហាងដៃគូពាណិជ្ជកម្ម ជាមួយ Mora នៅពេលដែលពួកគាត់បានភ្ជាប់ជាមួយ Mora គឺពួកគាត់ទទួលបានអតិថិជនថ្មីៗ តាមរយៈអតិថិជនរបស់ Mora ដែលមានស្រាប់ ហាងអាចបង្កើននូវការលក់ និងចំនួនបរិមាណក្នុងការបញ្ជាទិញម្តងៗពីអតិថិជន។ ចំណែកអតិថិជនវិញ គឺពួកគាត់ទទួលបាននូវទំនិញដែលគាត់ចង់បាន ដោយមិនចាំបាច់ប្រើប្រាស់ថវិកាម្តងទាំងអស់ក្នុងការបង់ប្រាក់ គឺពួកគាត់អាចធ្វើការបង់ជាតំណាក់កាលជាមួយនឹង Mora បានដោយគ្មានបន្ថែមនូវការប្រាក់ ឬកម្រៃនានា។ ជាពិសេសទៀតនោះ ដៃគូធនាគាររបស់ Mora ក៍បានប្រើប្រាស់ និងបញ្ចេញហិរញ្ញប្បទានទៅកាន់អតិថិជន តាមប្រពន្ធ័ឌីជីថលបានយ៉ាងឆាប់រហ័ស ចំណេញពេលវេលា និងងាយស្រួលតាមដាន។
ខ្ញុំសង្ឃឹមថាក្រោមកិច្ចសហការជាមួយដៃគូគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ Mora នឹងផ្តល់នូវលក្ខខណ្ឌមធ្យោបាយទូទាត់ថ្មីជូនដល់ម្ចាស់ហាង និងអតិថិជន ក្នុងការរស់នៅតាមបែបឌីជីថល និងទាន់សម័យ។
សម្រាប់លោកអ្នកដែលជាម្ចាស់អាជីវកម្ម ឬហាង ដែលចង់ភ្ជាប់ជាដៃគូពាណិជកម្មជាមួយនឹង Mora អាចធ្វើការទំនាក់ទំនងតាមលេខទូរសព្ទ័ ០៩៦ ៤៥៤ ១៨២១ ឬអ៊ីម៉េល merchant@mora.live. ៕