គណនីកូនឆ្លាត

ជាប្រភេទគណនីដែលបង្កើតឡើងសម្រាប់អាណាព្យាបាលដែលគិត ពីសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបស់កូនៗ។ ការសន្សំប្រាក់ក្នុងគណនីកូនឆ្លាត គឺជាការវិនិយោគរយៈពេលយូរដើម្បីបំពេញនូវតម្រូវការរបស់កូននាពេលអនាគតដូចជា ការអប់រំ ​អាពាហ៍​ពិពាហ៍​ ឬ​បង្កើត​​ជំនួញ​ខ្នាត​តូច​ណាមួយសម្រាប់ពួកគេជាដើម។ បន្ថែមពីនេះទៀត សន្សំជាមួយគណនីកូនឆ្លាត អេ អឹម ខេ  អតិថិជននឹងទទួលបាននូវសេវាធានារ៉ាប់​រង​ដល់​ម្ចាស់​គណនីដោយឥតគិតថ្លៃ។

លក្ខណៈផលិតផល និងអត្ថប្រយោជន៍

លក្ខណៈផលិតផល   បរិយាយ
រូបិយប័ណ្ណ រៀល/ដុល្លារ
អត្រាការប្រាក់ប្រចាំឆ្នាំ រហូតដល់ ៣,00%
រយៈពេល រហូតដល់ ១៧ឆ្នាំ
ទឹកប្រាក់ដាក់ដំបូង ៤០,០០០ រៀល/ ១០ដុល្លារ
ទឹកប្រាក់ដាក់សន្សំប្រចាំខែ ៤០,០០០ រៀល/ ១០ដុល្លារ
ឯកសារបញ្ជាក់កម្មសិទ្ធិគណនី កាតអេធីអឹម ឬប័ណ្ណគណនីសន្សំ
ពន្ធលើការប្រាក់ ៦% សម្រាប់និវាសជន ១៤% សម្រាប់អនិវាសជន
ទីតាំងបើកគណនី •     ការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ
•     បុគ្គលិក អេ អឹម ខេ ក្នុងម៉ោងធ្វើការ
•     សេវាធនាគារចល័ត AMK Mobile
បណ្ដាញប្រតិបត្តិការ អាចដំណើរការប្រតិបត្តិការនៅគ្រប់បណ្ដាញប្រតិបត្តិការ អេ អឹម ខេ ដូចជា៖
•     ការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ
•     ភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស
•     សេវាធនាគារចល័ត AMK Mobile
•     ម៉ាស៊ីនដក ដាក់ប្រាក់ស្វ័យប្រវត្តិ អេ អឹម ខេ
ការគណនាការប្រាក់ ការប្រាក់ត្រូវបានគណនាជារៀងរាល់ថ្ងៃទៅតាមសមតុល្យចុងក្រោយនៅពេលបិទថ្ងៃ ហើយការនឹងដាក់បញ្ចូលក្នុងគណនីពេលបិទគណនី។
លក្ខខណ្ឌដកប្រាក់ ដកប្រាក់នៅចុងកាលបរិច្ឆេទកំណត់ ឬពេលបិទគណនី
អត្ថប្រយោជន៍  
សេវាបន្ថែម មិនគិតថ្លៃ លើសេវាបន្ថែមដូចខាងក្រោម៖
•     ការស្នើរសុំរបាយការណ៍គណនី
•     កាតអេធីអឹម
ថ្លៃសេវា •     មិនគិតថ្លៃសេវាសម្រាប់ការបើក ឬបិទគណនី
•     មិនគិតថ្លៃសេវាកម្ម អេធីអឹម ប្រចាំឆ្នាំ
•     គិតថ្លៃសេវាតាមរយៈពេលនៃការមិនប្រើប្រាស់គណនី សម្រាប់គណនីសកម្មលើសពី ១២ខែ
•     ៨០០០រៀល ឬ ២ដុល្លារសម្រាប់ការស្នើរសុំកាត អេធីអឹម ឬឯកសារបញ្ជាក់កម្មសិទ្ធគណនីថ្មីក្នុងករណីបាត់
អត្ថប្រយោជន៍បន្ថែម ទទួលបានការធានារ៉ាប់រងអាយុជីវិត ករណីស្លាប់ ឬពិការភាពអចិន្រ្តៃយ៍រហូតដល់ ៥,០០០ដុល្លារ និងគ្រោះថ្នាក់រហូតដល់ ៣០០% នៃចំនួនទឹកប្រាក់សរុបដែលមាននៅក្នុងគណនីនៅចុងខែដែលមិនលើសពី ២០០,០០០ដុល្លារ។

I. លក្ខខណ្ឌតម្រូវសម្រាប់បើកគណនី
• ជាអតិថិជន (និវាសនជន /អនិវាសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
• ឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព ដូចជា អត្តសញ្ញាណប័ណ្ណ /លិខិតឆ្លងដែន /សៀវភៅគ្រួសារ /ឯកសារបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរ និងឯកសារពាក់ព័ន្ធផ្សេងទៀត

II. របៀបស្នើសុំ

លក្ខន្តិកនៃគណនីកូនឆ្លាត