សេវាបញ្ញើសន្សំ
ការសន្សំគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឲ្យបានប្រសើរ និងដើម្បីសម្រេចក្តីសុបិននាពេលអនាគត។ វាកាន់តែមានសារៈសំខាន់ថែមទៀតនៅពេលដែលមានបញ្ហាប្រឈម និងត្រូវដោះស្រាយវិបត្តិដែលកើតឡើងជាយថាហេតុ ឬកង្វះខាតហិរញ្ញវត្ថុ។ ប្រជាជនកម្ពុជាពិតជាមានវប្បធម៌សន្សំប្រាក់មែន ប៉ុន្តែពួកគាត់ធ្វើឡើងជាលក្ខណៈក្រៅផ្លូវការ ដូចជាការសន្សំប្រាក់ក្នុងកូនជ្រូក ឬលាក់ប្រាក់នៅកន្លែងសម្ងាត់ណាមួយក្នុងផ្ទះ។ វិធីបែបនេះ អាចនាំឲ្យមានហានិភ័យខ្ពស់ក្នុងការបាត់បង់ប្រាក់របស់ពួកគាត់ លើសពីនេះ ពួកគាត់ក៏មិនបានឲ្យប្រាក់នោះធ្វើការ និងរកកម្រៃជូនគាត់បានឡើយ។
ដើម្បីផ្តល់ជាមធ្យោបាយដល់ប្រជាជនកម្ពុជាមានលទ្ធភាពសន្សំប្រាក់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ អេ អឹម ខេ បានបង្កើតផលិតផលបញ្ញើ-សន្សំ ជាច្រើនដែលមានភាពទាក់ទាញ និងបត់បែនជាមួយបណ្តាញ អេ អឹម ខេ ជាច្រើនផងដែរ ដោយអតិថិជនអាចធ្វើការសន្សំតាមរយៈសាខា អេធីអឹម/ស៊ីឌីអឹម សេវាធនាគារចល័ត និងតាមរយៈភ្នាក់ងារដែលនៅជិតផ្ទះរបស់ពួកគាត់។ អេ អឹម ខេ ផ្តល់នូវផលិតផលសន្សំប្រាក់ជាច្រើនដូចជា៖