សេវាកម្ចី

សេវាប្រាក់កម្ចីរបស់ អេ អឹម ខេ គឺល្អលើសគេដោយសារតែមានភាពបទបែន និងបង្កើតឡើងទៅតាមតម្រូវការរបស់អតិថិជន។ ជានិច្ចជាកាល អេ អឹម ខេ តែងតែគិតអំពីស្ថានភាពហិរញ្ញវត្ថុ និងការបង់សងត្រលប់របស់អតិថិជនយ៉ាងមានប្រសិទ្ធភាព។

ជាទូទៅ អតិថិជន ប្រើសេវាកម្ចីរបស់ អេ អឹម ខេ គឺតាមរយៈប្រធានធនាគារភូមិ ដែលទទួលបានឥណទានខ្នាតតូចតាមរយៈកម្ចីជាក្រុម។ អតិថិជនភក្តីភាពនឹងទទួលបានលក្ខខណ្ឌពិសេសដែលនឹងទទួលបានទំហំកម្ចីច្រើន និងអត្រាការប្រាក់ទាបជាងមុនសម្រាប់កម្ចីអាណត្តិក្រោយៗទៀត។ ជាមួយគ្នានេះផងដែរ អតិថិជនក៏អាចទទួលបានអត្ថប្រយោជន៍ដូចជា៖ កម្ចីមានភាពបត់បែន និងកម្ចីសង្គ្រោះបន្ទាន់ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ លើសពីនេះ អតិថិជនដែលមានបំណងខ្ចីប្រាក់ទំហំច្រើនជាងមុន ពួកគាត់អាចប្រើប្រាស់កម្ចីផ្សេងៗទៀតរបស់ អេ អឹម ខេ ក្នុងគោលបំណងប្រើប្រាស់ផ្ទាល់ខ្លួន។ ដែលកម្ចីទាំងនោះរួមមាន៖ កម្ចីបុគ្គល កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម សេវាបង់រំលស់​ និងហិរញ្ញប្បទានខ្សែច្រវាក់ផលិតកម្មជាដើម។