ឆ្លើយសំណួរសប្បាយៗ ជាមួយ អេ អឹម ខេ ល្បងប្រាជ្ញា ដែលរង្វាន់សរុបដល់ ៧០លានរៀល
![](https://www.amkcambodia.com/wp-content/uploads/2023/08/Gamification_-website-01-1024x256.jpg)
ឆ្លើយសំណួរសប្បាយៗ ងាយៗជាមួយ អេ អឹម ខេ ល្បងប្រាជ្ញា ដើម្បីទទួលបានរង្វាន់ជាច្រើន ដែលរង្វាន់សរុបរហូតដល់ ៧០ លានរៀល។ ដើម្បីចូលលេង បងប្អូនគ្រាន់តែបញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រផ្សេងៗនៅលើ AMK Mobile ដើម្បីទទួលបានពិន្ទុ។ បន្ទាប់មកធ្វើការប្ដូរពិន្ទុ យកឱកាសចូលលេងកម្សាន្ដជាការស្រេច។
ការផ្ដល់ជូនពិសេសនេះ នឹងចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់បំណាច់ ខែធ្នូ ឆ្នាំ២០២៣។
របៀបក្នុងការលេង៖
- ជ្រើសរើសចម្លើយ ១ ក្នុងចំណោម ៤ ដែលបានដាក់ជូនឲ្យបានត្រឹមត្រូវ
- ឆ្លើយសំណួរត្រឹមត្រូវទើបអាចបន្ដទៅឆ្លើយសំណួរបន្ទាប់បាន
- ឱកាសទទួលបានការផ្សងសំណាងឈ្នះរង្វាន់មានដូចខាងក្រោម៖
- ឆ្លើយត្រូវតិចជាង៣សំណួរ អ្នកមិនទទួលបានឱកាសផ្សងសំណាងទេ
- ឆ្លើយត្រូវចាប់ពី៣សំណួរ អ្នកនឹងទទួលបាន ១សំបុត្រ ដើម្បីផ្សងសំណាង
- ឆ្លើយត្រូវចាប់ពី៥សំណួរ អ្នកនឹងទទួលបាន ២សំបុត្រ ដើម្បីផ្សងសំណាង
- ឆ្លើយត្រូវគ្រប់៧សំណួរ អ្នកនឹងទទួលបាន ៣សំបុត្រ ដើម្បីផ្សងសំណាង
ការប្ដូរពិន្ទុ៖
- ប្ដូរ ២ពិន្ទុ ដើម្បីទទួលបានឱកាសលេងកម្សាន្ដ ឆ្លើយសំណួរជាមួយនឹង អេ អឹម ខេ ល្បងប្រាជ្ញា (របៀបប្ដូរពិន្ទុ)
- ប្ដូរ ៥ពិន្ទុ ដើម្បីទទួលបានឱកាសផ្សងសំណាងចាប់ឆ្នោតរៀងរាល់ ២សប្ដាហ៍ម្ដង (របៀបប្ដូរពិន្ទុ)
លក្ខន្ដិក៖
- ប្តូរ ២ពិន្ទុ ទទួលបានឱកាសលេងឆ្លើយសំណួរល្បងប្រាជ្ញាម្តង (ឧ. ២ ពិន្ទុ = x1)
- អ្នកឈ្នះនឹងទទួលបានឱកាសផ្សងសំណាងយករង្វាន់សាច់ប្រាក់ចំនួន ១០ម៉ឺនរៀល ចំនួន ៣០រង្វាន់ រាងរាល់ថ្ងៃទី១០ និងទី២៥ ជារាងរាល់ខែរហូតដល់ខែវិច្ឆិកា និង រង្វាន់សាច់ប្រាក់ចំនួន១លានរៀលចំនួន ៤០រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ២០២៣។ប្រសិនបើការចាប់រង្វាន់ចំថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក នឹងលើកទៅថ្ងៃធ្វើការបន្ទាប់។
- ប្រាក់រង្វាន់នឹងបញ្ចូលទៅគណនីរបស់អ្នកឈ្នះបន្ទាប់ពីបញ្ចប់កម្មវិធីចែករង្វាន់នៅ អេ អឹម ខេ។
- អតិថិជនម្នាក់អាចឈ្នះបានតែមួយរង្វាន់ប៉ុណ្ណោះក្នុងការចាប់ឆ្នោតមួយលើក។
- ការចាប់រង្វាន់នឹងធ្វើការផ្សាយបន្ដផ្ទាល់នៅលើហ្វេសប៊ុកផេក AMK អេ អឹម ខេ
- ចំនួនឱកាសផ្សងសំណាងនឹងត្រូវរាប់ឡើងវិញនៅក្រោយថ្ងៃទី៩ និងទី២៤ ម៉ោង១១:៥៩យប់ ព្រោះចំនួនឱកាសរបស់លោកអ្នកត្រូវបានបញ្ចូលទៅក្នុងកម្មវិធីផ្សងសំណាងរួចហើយ។
- គណនីដែលបានបិទ គិតត្រឹមពេលចាប់រង្វាន់ នឹងមិនមានឱកាសចូលរួមការចាប់រង្វាន់នេះទេ
***យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!