គោលការណ៍ការពារអតិថិជន

ការរួមបញ្ចូល

យើងនឹងផ្តល់ផលិតផល និងសេវាកម្ម របស់ អេ អឹម ខេ ដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋ ដែលគេ មិនសូវ យកចិត្តទុកដាក់ឲ្យបានច្រើនបំផុត។

ការរជៀសវាងពីបំណុលវ័ណ្ឌក

យើងនឹងផ្តល់កម្ចីដល់អតិថិជនទៅតាមលទ្ធភាព នៃការបង់សងត្រឡប់របស់ អតិថិជន និងស្វែង រកមធ្យោបាយ ដើម្បីជៀសវាងបំណុលវ័ណ្ឌកតាមដែលអាចធ្វើទៅបាន។

ការកំណត់តមៃ្លដែលមានតម្លាភាព

យើងនឹងផ្តល់ព័ត៌មានទៅឲ្យអតិថិជនពីគោលការណ៍ តមៃ្ល និងកាតព្វកិច្ច ព្រមទាំងធានា ឲ្យមាន តមា្លភាពក្នុងការកំណត់តមៃ្លផលិតផល និងប្រតិបត្តិការ។

ក្រមសីលធម៌បុគ្គលិក

យើងនឹងធានាឲ្យមាននូវឥរិយាបថប្រកបដោយក្រមសីលធម៌ខ្ពស់ និងការគោរពចំពោះ អតិថិជនពី សំណាក់ បុគ្គលិកគ្រប់ជាន់ថ្នាក់។

សេរីភាពនៃការជ្រើសរើស

(ផលិតផល និងសេវាកម្ម) យើងនឹងសម្របសម្រួលព្រមទាំងលើកកម្ពស់សេរីភាព ក្នុងការជ្រើស រើស ចំពោះអតិថិជនទាំងអស់។

ការអនុវត្តន៍សមស្របក្នុងការទារបំណុល

អនុវត្តន៍ក្នុងការទារបំណុល នឹងប្រព្រឹត្តទៅដោយសមស្រប និង ការសហការដោយ ពុំមាន ការរំលោភបំពានព្រមទាំងការគំរាមកំហែង។

យន្តការឆ្លើយតបចំពោះមតិយោបល់

យើងនឹងផ្តល់នូវយន្តការសមស្រប និងងាយស្រួលដល់អតិថិជនដើម្បីផ្តល់ មតិយោបល់ និងដំណោះស្រាយ។

ព័ត៌មានឯកជនរបស់អតិថិជន

ព័ត៌មានឯកជនរបស់អតិថិជន នឹងតែងតែត្រូវបានគោរពជានិច្ចកាល លើកលែង តែមានតម្រូវការផ្នែកច្បាប់។