កិច្ចប្រជុំយុទ្ធសាស្រ្តរបស់គណៈគ្រប់គ្រង អេ អឹម ខេ ប្រចាំឆ្នាំ២០២៥

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខ បានរៀបចំកិច្ចប្រជុំយុទ្ធសាស្រ្តថ្នាក់គ្រប់គ្រងប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃទី១ ខែកុម្ភៈ នៅសណ្ឋាគារសាន់ & មូន រីវើរសាយកន្លងទៅ។ ប្រធានបទនៃកិច្ចប្រជុំឆ្នាំនេះគឺ Break The Barrier ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការជំនះរាល់បញ្ហាប្រឈម ដើម្បីសម្រេចបាននូវកំណើនជាវិជ្ជមាន និងផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្នជូនដល់អតិថិជនរបស់យើងគ្រប់ស្រទាប់។
កិច្ចប្រជុំនេះ មានការចូលរួមយ៉ាងខ្ពង់ខ្ពស់ពី លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃ អេ អឹម ខេ និងបានដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញនូវផែនការយុទ្ធសាស្រ្តឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ យើងមានការចូលរួមដោយថ្នាក់គ្រប់គ្រងរបស់ អេ អឹម ខេ ទូទាំងប្រទេស ក្នុងគោលបំណងរៀបចំគោលដៅ និងពិភាក្សាអំពីហិរញ្ញវត្ថុឈានមុខគេ hilife លើយុទ្ធសាស្ត្រដាក់ចេញ ដើម្បីសម្រេចគោលដៅអនាគត។
លោក គា បូរាណ បានមានប្រសាសន៍ថា៖ «កិច្ចប្រជុំឆ្នាំនេះ បានផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំរបស់យើងទាំងអស់ ធ្វើការផ្សារភ្ជាប់ទំនាក់ទំនង បង្កើនការសហការ និងរៀបចំយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៥។ ប្រធានបទសម្រាប់ឆ្នាំនេះ គឺ Break The Barrier បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការយកឈ្នះលើបញ្ហាប្រឈម បង្កើតដំណោះស្រាយឆ្លាតវៃ និងបន្តផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះដល់អតិថិជនរបស់យើង។»
កិច្ចប្រជុំបានបញ្ចប់ដោយពិធីលៀងសាយភោជនអបអរសាទរ ដែលលើកកម្ពស់ភាពស្និទ្ធស្នាល និងពង្រឹងទំនាក់ទំនងរវាងថ្នាក់គ្រប់គ្រងដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ។
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤០កន្លែង និងភ្នាក់ងារប្រមាណ ៦.៥០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។







