កាតឥណពន្ធអន្តរជាតិ UnionPay

កាតឥណពន្ធ UnionPay ត្រូវបានចេញដោយ អេ អឹម ខេ ដែលផ្តល់ជូនទៅតាមតម្រូវការ និងជីវិតរស់នៅរបស់គាត់។ ជាមួយកាតឥណពន្ធ UnionPay អេ អឹម ខេ អតិថិជនអាចផ្តល់ភាពងាយស្រួលក្នុងការដាក់/ដកប្រាក់ តាមរយៈម៉ាស៊ីន អេ អឹម ខេ (ម៉ាស៊ីនដាក់/ដកប្រាក់) ក៏ដូចជាការដកប្រាក់ជាមួយម៉ាស៊ីន ATM នានា ទូទាំងប្រទេសកម្ពុជា និង ទូទាំងពិភពលោក ជាពិសេសអតិថិជនអាចធ្វើការទិញទំនិញតាមអនឡាញ ការទិញតាមម៉ាស៊ីនឆូតកាត ឬដាក់កាតកៀកម៉ាស៊ីនឆូតកាត ដើម្បីទូទាត់ ប្រសិនបើមាននិមិ្មតសញ្ញា UnionPay។

បន្ថែមពីនេះទៀត អតិថិជនអាចទទួលប្រាក់បានយ៉ាងរហ័ស និងងាយស្រួលតាមរយៈកាតឥណពន្ធ UnionPay ពីការផ្ទេរប្រាក់មកពីធនាគារផ្សេងៗ។ អេ អឹម ខេ មានកាតឥណពន្ធ UnionPay បីប្រភេទផ្សេងៗគ្នាដូចខាងក្រោម៖

កាតឥណពន្ធ ងាយស្រួល UnionPay

កាតឥណពន្ធ សំណាង UnionPay

កាតឥណពន្ធ ប្រណិត UnionPay

កម្រៃសេវា

ប្រភេទប្រតិបត្តិការ  កម្រៃសេវា
ការស្នើសុំកាតថ្មី ៥.០០ ដុល្លារ (ឥតគិតថ្លៃសំរាប់ការស្នើសុំកាតដំបូង)
សេវាប្រចាំឆ្នាំ ៤.០០ ដុល្លារ
ការចេញកាតថ្មី ៥.០០ ដុល្លារ
ថ្លៃដឹកជញ្ជូន ២.០០ ដុល្លារ
ដកសាច់ប្រាក់ (ក្រៅពី អេ អឹម ខេ) យ៉ាងតិច ៣.០០ ដុល្លារ ឬ ២% នៃចំនួនទឹកប្រាក់.
ពិនិត្យសមតុល្យ (ក្រៅពី អេ អឹម ខេ) ០.៣០ ដុល្លារ
កែប្រែចំនួនទឹកប្រាក់ប្រចាំថ្ងៃ មិនគិតកម្រៃសេវា
ផ្លាស់ប្ដូរលេខសម្ងាត់ មិនគិតកម្រៃសេវា
ប្រតិបត្តិការក្រៅស្រុក ២% សម្រាប់រូបិយប័ណ្ណខុសពីដុល្លារ គិតលើចំនួនទឹកប្រាក់ទូទាត់។

ទំហំទឹកប្រាក់

លក្ខខណ្ឌនៃការស្នើសុំកាត

របៀបនៃការស្នើសុំ

លោកអ្នកអាចអញ្ជើញមកកាន់សាខា អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត ហើយផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើងខ្ញុំនឹងរៀបចំតាមការស្នើសុំ ឬទំនាក់ទំនងមកកាន់តាមរយៈលេខ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០។