កម្មវិធីជួយសង្គមរបស់អាជីវករ អេ អឹម ខេ
«ស្កេន AMK ដើម្បីកុមារកម្ពុជា»
សូមស្វាគមន៍ «កម្មវិធីជួយសង្គមរបស់អាជីវករ អេ អឹម ខេ» ដែលជាកម្មវិធីជួយសង្គមដ៏ធំ អស្ចារ្យ និងមិនធ្លាប់មានពីមុន
អេ អឹម ខេ បានផ្តួចផ្តើម និងដំណើរការកម្មវិធីជួយសង្គមរបស់អាជីវករ មានឈ្មោះថា «ស្កេន AMK ដើម្បីកុមារកម្ពុជា» ។ រាល់ការស្កេនទូទាត់ប្រាក់របស់អតិថិជនពីគ្រប់ធនាគារលើ AMK KHQR នៅតាមដៃគូអាជីវកម្ម អេ អឹម ខេ ក៏ដូចជាម្ចាស់អាជីវកម្ម ដែលទទួលការទូទាត់តាម AMK KHQR នឹងចូលរួមចំណែកបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ រាល់ការស្កេនទូទាត់ អេ អឹម ខេ នឹងបរិច្ចាគថវិកាជំនួសអ្នក ចំនួន១០០រៀល/ប្រតិបត្តិការ។
កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ នេះតទៅ។
ដូច្នេះ រាល់ពេលដែលអតិថិជនធ្វើការទូទាត់តាមរយៈ AMK KHQR នៅអាហារដ្ឋាន ហាងកាហ្វេ ហាងសំលៀកបំពាក់ រមណីយដ្ឋាន ឬកន្លែងផ្សេងៗ ក្នុងប្រទេសកម្ពុជាដែលជាដៃគូអាជីវកម្ម អេ អឹម ខេ គឺអ្នកកំពុងជួយដល់កុមារកម្ពុជាដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផារាប់ពាន់នាក់ គាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងរីករាយជាមួយភាពងាយស្រួលនៃការទូទាត់ឌីជីថលលើ AMK Mobile។
បើស្កេនផេ ត្រូវតែ អេ អឹម ខេ!
បញ្ជាក់៖ KHQR Code នៅក្នុងរូបភាពនេះគ្រាន់តែជារូបតំណាងតែប៉ុណ្ណោះ សូមកុំធ្វើការស្កេនតាមរូបនេះ។
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត