កម្ចីវិនិយោគប្រព័ន្ធជីវឧស្ម័នអត្រាការប្រាក់ ០.៧៥% តែប៉ុណ្ណោះ និងទំហំកម្ចី ១០ម៉ឺនដុល្លារ (Biogas Loan)
កម្ចីវិនិយោគប្រព័ន្ធជីវឧស្ម័ន (Biogas Loan) គឺត្រូវបានបង្កើតឡើងសម្រាប់កសិករចិញ្ចឹមសត្វ សិប្បកម្មកែច្នៃកសិផល និងរោងចក្រផ្សេងៗដែលបញ្ចេញកាកសំណល់ និងភ្នាក់ងារសាងសង់ប្រព័ន្ធជីវឧស្ម័ន ដែលមានបំណងខ្ចីប្រាក់ ដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណងវិនិយោគប្រព័ន្ធជីវឧស្ម័ន។ ទំហំកម្ចីនេះអាចទទួលបានរហូតដល់ ១០ម៉ឺនដុល្លា ជាមួយនឹងអត្រាការប្រាក់ចាប់ពី ០.៧៥% តែប៉ុណ្ណោះ។
បើយោងទៅតាមឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនកសិកម្មកម្ពុជាឆ្នាំ ២០២៣ លោកបានមានប្រសាសន៍ថា ប្រជាជនកម្ពុជាមានប្រមាណជាង ១៧ លាននាក់ ឬ ៣,៩ លានគ្រួសារនៅក្នុងឆ្នាំ ២០២៣ ហើយ ២,៧ លាននាក់នៃគ្រួសារគឺជាកសិករ។ ការចិញ្ចឹមសត្វដូចជា គោ ក្របី និងជ្រូក គឺជារបរដ៏ពេញនិយមរបស់កសិករក្នុងប្រទេសកម្ពុជា ហើយយើងមើលឃើញថា សត្វទាំងនោះអាចផលិតកាក់សំណល់ច្រើន ដែលអាចយកមកច្នៃដើម្បីយកមកប្រើប្រាស់ឡើងវិញ ក៏ដូចជាចូលរួមចំណែកក្នុងការការពារបរិស្ថានផងដែរ។
ហេតុដូចនេះហើយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបង្កើតនូវកម្ចីថ្មីដែលមានឈ្មោះថា កម្ចីវិនិយោគប្រព័ន្ធជីវឧស្ម័ន (Biogas Loan) សម្រាប់បងប្អូនប្រជាកសិករដែលប្រកបរបរចិញ្ចឹមសត្វហើយមានបំណងចង់វិនិយោគលើប្រព័ន្ធជីវឧស្ម័ន ខ្វះដើមទុន ហើយក៏ចង់កាត់បន្ថយថ្លៃដើមផងនោះ លោកអ្នកអាចស្នើរកម្ចីនេះបាន ដែលទំហំកម្ចីអាចទទួលបានរហូតដល់ ១០ម៉ឺនដុល្លា ជាមួយនឹងអត្រាការប្រាក់ចាប់ពី ០.៧៥% តែប៉ុណ្ណោះ។
១)លក្ខណៈផលិតផល
២) ឯកសារតម្រូវ
- ឯកសារបញ្ញាក់អត្តសញ្ញាណជាតិខ្មែរ
- វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្រគណនីសន្សំ (មានឬមិនមាន)
- ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់ អាជីវកម្ម
- និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ
ប្រសិនបើមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២/១៨០០ ២០០ ២០០ (ឥតគិតថ្លៃ) ឬហ្វេសប៊ុកផេក AMK អេ អឹម ខេ។