សេវារំលស់រថយន្ត
សម្រាប់ផ្ដល់ជូនដល់អតិថិជនដែលមានបំណងចង់បាននូវរថយន្តក្នុងក្ដីស្រមៃដែលសំរាប់ការប្រើប្រាស់ផ្ទាល់ខ្លួនជាលក្ខណៈគ្រួសារ។
លក្ខណៈផលិតផល | បរិយាយ |
---|---|
រូបិយប័ណ្ណ | ដុល្លារ |
ទំហំភតិសន្យា រ | រហូតដល់ ៨៥% នៃតម្លៃរថយន្តមួយទឹក ប៉ុន្តែមិនឱ្យលើសពី ៥០.០០០ ដុល្លារ និង រហូតដល់ ៨០% នៃតម្លៃរថយន្តថ្មី ប៉ុន្តែមិនឱ្យលើសពី ៥០.០០០ ដុល្លារ |
រយៈពេលភតិសន្យា | រហូតដល់ ៨៤ ខែ |
អត្រាការប្រាក់ប្រចាំខែ | ១.១០% – ១.៥០% |
របៀបបង់សង | បង់រំលស់ថេរប្រចាំខែ (សងនូវចំនួនថេរប្រចាំខែស្មើៗគ្នា) |
លក្ខខណ្ឌតម្រូវ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៧០ ឆ្នាំ
- ជាប្រជាជនកម្ពុជាស្របច្បាប់
- មានអាស័យដ្ឋានអចិន្រ្តៃយ៍នៅតំបន់ប្រតិបត្តិការ
- មានប្រាក់ខែជាទៀងទាត់ ឬប្រាក់ចំណូលមានស្ថេរភាព
- រថយន្តថ្មី ឬមួយទឹក (ទាំងផ្លាកលេខ និងក្រដាសពន្ធមួយទឹកដែលនាំចូល)
ឯកសារតម្រូវ
- ឯកសាបញ្ញាក់អត្តសញ្ញាណជាតិខ្មែរ / ឯកសារបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច
- ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម
- និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ
របៀបស្នើសុំ៖
លោកអ្នកគ្រាន់តែជ្រើសរើសប្រភេទរថយន្តដែលអ្នកពេញចិត្ត រួចទាក់ទងមកកាន់សេវាអតិថិជនរបស់ អេ អឹម ខេ
ដើម្បីដាក់ពាក្យតាមរយៈ៖
• ហ្វេសប៊ុកផេក AMK អេ អឹម ខេ
• 023 220 202 / 1800 200 200 (ឥតគិតថ្លៃ)
• ឬ អញ្ជើញមកកាន់ការិយាល័យណាមួយរបស់ អេ អឹម ខេ ដែលនៅជិតលោកអ្នកបំផុត។