ធនាគារFTB និងគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ចុះអនុស្សរណៈយោគយល់លើសេវាផ្ទេរប្រាក់ក្រៅប្រទេស
2018-Apr-26 15:28 [Viewed : 748]

     ភ្នំពេញ៖ ថ្ងៃទី ២៦ ខែមេសា​ ឆ្នាំ២០១៨ ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា (FTB) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានចុះអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីសហប្រតិបតិ្តការ លើសេវាផ្ទេរប្រាក់ក្រៅប្រទេស ជូន ដល់អតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី​​​ ​ ក្រោមការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា​ ។​ ឥឡូវនេះ​​ អតិថិជនអាចរីករាយទទួលប្រាក់ពីបង ប្អូន សាច់ញាតិ ឬដៃគូអាជីវកម្មនៅក្រៅប្រទេសដែលមានសុវត្ថិភាពខ្ពស់សេវា លឿនរហ័ស និងតម្លៃសមរម្យ​។​

            កិច្ចសហប្រតិបតិ្តការរវាងស្ថាប័នទាំងពីរនេះ ជាសញ្ញាវិជ្ជមានមួយបន្ថែមទៀតក្នុងវិស័យធនាគារ ដើម្បីបំពេញ តម្រូវការអតិថិជនជិត ៧០ ម៉ឺននាក់ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នៅតាមការិយាល័យប្រតិបត្តិការ ចំនួន ១៥០កន្លែង និងមានភ្នាក់ងារ​ផ្ទេរប្រាក់ អេ អឹម ខេ ជាង៣.០០០កន្លែង នៅ​ទូទាំង​ប្រទេស​​ ដែលត្រូវការសេវាផ្ទេរ ប្រាក់ពីក្រៅប្រទេស។​ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ជាធនាគារពាណិជ្ជដំបូងគេ និងមានទំនុកចិត្តខ្ពស់ពី អតិថិជនជាពិសេសភាពខ្លាំងរបស់ធនាគារក្នុងការវិនិយោគលើបច្ចេកវិទ្យាថ្មីៗនៅពេលបច្ចុប្បន្ន។ ​ដោយឡែក អេ អឹមខេ  ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខគេមួយ មានបណ្តាញទូលំទូលាយទូទាំងប្រទេស ។​ ការចាប់ដៃគូនេះនឹងផ្តល់ភាព ងាយស្រួល និងអត្ថប្រយោជន៍ជូនប្រជា ពលរដ្ឋខ្មែរយើងដែលមានអាជីវកម្ម ឬ ធ្វើការនៅក្រៅប្រទេស ហើយចង់ផ្ញើ ប្រាក់មកឲ្យឱពុកម្តាយ ឬបងប្អូន ឫដៃគូនៅស្រុកខ្មែរដែលភាគច្រើននៅទីជនបទ។​ សេវានេះផ្តល់ភាពងាយស្រួល មានសុវត្ថិភាព ចំណេញពេលវេលា​ និងមិនចំណាយសោហ៊ុយធ្វើដំណើរ ដោយពួកគាត់អាចទៅដកប្រាក់នៅជិតផ្ទះ គាត់បាន។​ សេវាផ្ទេរប្រាក់នេះក៏អាចឲ្យប្រជាពលរដ្ឋទទួលប្រាក់ និងផ្ទេរប្រាក់ទៅមកគ្រប់ប្រទេស ដោយសារធនាគារ FTB មានដៃគូជាមួយធនាគារធំៗនៅជុំវិញពិភពលោក។

            អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន​ប្រាក់ កម្ចី។ អេ អឹម ខេ មានផលិតផល និងសេវាកម្មដូចជា​៖ សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានា រ៉ាប់រងខ្នាតតូច ធនាគារ​ចល័ត សេវាបើក​ប្រាក់​បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។​​ ធនាគារពាណិជ្ជ FTB ដែលផ្តោតសំខាន់លើផលិតផល និង សេវាកម្មខ្នាតមធ្យម និងធំ មានទីតាំងភាគច្រើននៅខេត្ត ក្រុងធំៗ មានផលិតផលនិងសេវាដូចជា ប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្រៅប្រទេស សេវាហិរញ្ញប្បទានពាណិជ្ជ កម្ម សេវាធនាគារតាមអុីនធឺណិត សេវាធនាគារតាមទូរស័ព្ទចល័ត សេវាគ្រប់គ្រងសាច់ប្រាក់និងសេវាធនាគារផ្សេងៗជា ច្រើនទៀត។​

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200