អេ អឹម ខេ ចាប់ដៃគូជាមួយ EMQ ផ្តល់សេវាផ្ទេរប្រាក់ទូទាំងអាស៊ី
2020-Jul-07 17:14 [Viewed : 1639]

 

តាមរយៈការចាប់ដៃគូជាមួយ EMQ ដែលជាក្រុមហ៊ុនបណ្តាញទូទាត់ហិរញ្ញវត្ថុសកលផ្តល់សេវាផ្ទេរប្រាក់ឆ្លងប្រទេស នឹងធ្វើឱ្យ អេ អឹម ខេ កាន់តែមានសមត្ថភាពមួយកម្រិតទៀតក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនជាពិសេសសេវាផ្ទេរប្រាក់ក្រៅប្រទេស។

 

ហុងកុង និងភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០៖ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា និង EMQ ដែលជាក្រុមហ៊ុនបណ្តាញទូទាត់ហិរញ្ញវត្ថុសកល​ផ្តល់សេវាផ្ទេរប្រាក់ឆ្លងប្រទេស បានចាប់ដៃគូសហការគ្នាដើម្បីជួយសម្រួលដល់ការផ្ទេរប្រាក់ឆ្លងប្រទេសអាស៊ីអាគ្នេយ៍។ ភាពជាដៃគូនេះនឹងជួយឱ្យ អេ អឹម ខេ កាន់តែមានសមត្ថភាពបន្ថែមទៀតក្នុងការផ្តល់សេវាផ្ទេរប្រាក់ក្រៅប្រទេសប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព ថ្លៃសេវាសមរម្យ តាមរយៈបណ្តាញទូទាត់ EMQ ជាពិសេសេនឹងជួយលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅក្នុងតំបន់ថែមទៀតផង។

លោក Max Liu ដែលជាស្ថាបនិក និងជាអគ្គនាយករបស់ EMQ បានមានប្រសាសន៍ថា “សេវាផ្ទេរប្រាក់ក្រៅប្រទេស ផ្តល់ដំណោះស្រាយដល់ប្រជាជនរាប់លាននាក់ ដែលរស់នៅក្នុងប្រទេស​កំពុងអភិវឌ្ឍន៍ ជាពិសេសនៅអាស៊ីអាគ្នេយ៍ ជាទីកន្លែងដែល EMQ បានផ្តល់សេវាផ្ទេរប្រាក់ឆ្លងប្រទេសដែលមានតំលៃសមរម្យ មានសុវត្ថិភាព និង ទំនុកចិត្តខ្ពស់ ដល់ប្រជាជននៅក្នុងតំបន់”។ លោកបានបន្ថែមទៀតថា “ដោយសហការផ្ទាល់ជាមួយ អេ អឹម ខេ មានន័យថា យើងកំពុងផ្តល់ជូនអតិថិជននូវជម្រើសល្អបំផុត ដែលមានភាពបត់បែនខ្ពស់ក្នុងការផ្ទេរប្រាក់ក្រៅប្រទេសយ៉ាងស្រួល ចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ យើងពិតជារីករាយណាស់ក្នុងការធ្វើជាដៃគូជាមួយ អេ អឹម ខេ ដើម្បីលើកកម្ពស់សេវាហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសសេវាផ្ទេរប្រាក់ក្រៅប្រទេស”។

ការសហការរវាង EMQ និង អេ អឹម ខេ ធ្វើឱ្យអតិថិជននៅក្នុងប្រទេសកម្ពុជាអាចផ្ទេរប្រាក់បានភ្លាមៗ ជាមួយនឹងការទូទាត់ដ៏សម្បូរបែប តាមរយៈការផ្ទេរប្រាក់ទៅកាន់គណនី គណនីWallet ឬជាសាច់បា្រក់ជូនគ្រួសាររបស់ពួកគេនៅទូទាំងអាស៊ីអាគ្នេយ៍។ កិច្ចសហការនេះនឹងជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនត្រឹមតែ២៧%ប៉ុណ្ណោះដែលបានប្រើប្រាស់សេវាហិរញ្ញវត្ថុ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា នៅ អេ អឹម ខេ យើងប្តេជ្ញាផ្តល់ជូនអតិថិជនគ្រប់រូបនូវ សេវាកម្មហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព រហ័ស និងងាយស្រួល នៅទូទាំងទ្វីបអាស៊ី ដែលជាកន្លែង EMQ មានជំហររឹងមាំ ជាមួយនឹងការទូទាត់ដែលមានច្រើនជម្រើស ។ ភាពជាដៃគូរបស់យើងជាមួយ EMQ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ក៍ដូចជាការអភិវឌ្ឍមួយជំហ៊ានទៀត ក្នុងពេលដែល អេ​ អឹម ខេ កំពុងតែធ្វើបច្ចុប្បន្នភាពសេវាហិរញវត្ថុរបស់ខ្លួន ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យាចុងក្រោយ និងដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវភាពងាយស្រួល និងទំនុកចិត្តខ្ពស់។

ជាមួយនឹងរបាយការណ៍ឧត្តមភាពប្រតិបត្ដិការ និងការរីកចម្រើនរបស់ពិភពលោក  ដែលធ្វើឱ្យមនុស្សរាប់ពាន់លាននាក់រស់នៅជិតគ្នា EMQ បានបង្កើនការពង្រីកបណ្តាញរបស់ខ្លួននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកអាហ្វ្រិក និងអាមេរិកខាងជើងដោយអាចចូលទៅកាន់ទីផ្សារសំខាន់ៗចំនួន ៨០ នៅលើពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុននេះ ទទួលបានអាជ្ញាប័ណ្ណនៅ ហុងកុង សិង្ហបុរី ឥណ្ឌូណេស៊ី ហើយបានចុះបញ្ជីជាអាជីវកម្មសេវាកម្មប្រាក់ នៅកាណាដាផងដែរ។ EMQ ក៏ត្រូវទទួលស្គាល់ដោយច្បាប់ របស់តៃវ៉ាន់ ដោយគណៈកម្មការត្រួតពិនិត្យហិរញ្ញវត្ថុនៅតៃវ៉ាន់ផងដែរ។

 

 

 

 

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200