អេ អឹម ខេ ១៥ឆ្នាំនៃវឌ្ឍនភាព
2018-Dec-07 16:28 [Viewed : 442]

ភ្នំពេញ៖ អេ អឹម ខេ អបអរសាទរខួប១៥ឆ្នាំនៃវឌ្ឍនភាព នៅលើទឹកដីអឆ្ឆរិយអង្គរកាលពីថ្ងៃទី៣០ វិច្ឆិកា ២០១៨។ ក្នុងរយៈពេល១៥ ឆ្នាំនេះ អេ អឹម ខេ បានសម្រេចលទ្ធផលគួរជាទីមោទនតាមរយៈការផ្តល់ សេវាហិរញ្ញវត្ថុសមស្រប និងឋិតថេរពិសេសដល់ប្រជាពលរដ្ឋរស់នៅតំបនជនបទដាច់ស្រយាលពិធីអបអរសាទរ នេះ ត្រូវបានប្រារពធ្វើឡើងជាមួយគ្នា នឹងកិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំនៅសណ្ឋាគារសុខា ខេត្តសៀមរាប។

អេ អឹម ខេ វិវត្តមកពីកម្មវិធីឥណទានខ្នាតតូចរបស់អង្គការ Concern Worldwide នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។  ដោយសារប្រតិបតិ្តការមានការរីកចម្រើនក្នុងឆ្នាំ ២០០២ អង្គការ Concern បានបង្កើតក្រុមហ៊ុន មីក្រូហិរញ្ញវត្ថុដាច់ដោយឡែកមួយ គឺ អេ អឹម ខេ នៅឆ្នាំ ២០០៣ អេ អឹម ខេ បានធ្វើប្រតិបតិ្តការដោយ ឯករាជ្យពីអង្គការ Concern ហើយ បន្ទាប់មកទទួលបានអាជា្ញប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ ២០០៤។

បច្ចុប្បន្ន អេ អឹម ខេ បានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុធំៗនៅប្រទេសកម្ពុជា។ ពីមួយឆ្នាំទៅមួយឆ្នាំ អេ អឹម ខេ តែងតែអភិវឌ្ឍខ្លួនឥតឈប់ឈរ ដោយធ្វើកា រកែលម្អផលិតផល និងសេវាហិរញ្ញវត្ថុ និងវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ជាប្រចាំដែលមានលក្ខណៈបត់បែន និង សម្បូរបែប ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង ជាពិសេសដើម្បីដើរឱ្យទាន់ការរីកចម្រើននៃការប្រើប្រាស់ បច្ចេកវិទ្យាចុងក្រោយរបស់សកលលោក។

ថ្លែងនៅក្នុងពិធីអបអរសាទរ និងកិច្ចប្រជុំថ្នាក់គ្រប់គ្រង លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ          អេ អឹម ខេ បានមានប្រសាសន៍ថា រយៈពេល១៥ឆ្នាំនេះ អេ អឹម ខេ មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅ ក្នុងឆ្នាំ២០១០ អេ អឹម ខេ យើងបានទទួលអជ្ញាប័ណ្ណប្រាក់សន្សំពីធនាគារជាតិនៃកម្ពុជា។ ក្នុងឆ្នាំ ២០១១ អេ អឹម ខេ ដាក់ដំណើរការសេវាផ្ទេរប្រាក់ទូទាំងប្រទេស និងឆ្នាំ២០១៣ យើងដាក់ឱ្យដំណើរការម៉ាស៊ីនដក ប្រាក់ និងដាក់ប្រាក់ដោយ​​ស្វ័យប្រវត្តិ (ATM/CDM)។ អ្វីដែលសំខាន់ទៀតនោះ យើងទើបតែផ្លាស់ប្តូរប្រព័ន្ ធធនាគារស្នូល T24 បានជោគជ័យ ដោយប្រព័ន្ធថ្មីនេះ ធ្វើឱ្យការងាររបស់យើងកាន់តែមានប្រសិទ្ធភាពជាងមុន

លោកប្រធាននាយកប្រតិបត្តិ បានឱ្យដឹងដែរថា បើយើងក្រឡេកមើលទិន្នន័យហិរញ្ញវត្ថុរបស់យើង គឺគិត ត្រឹមខែតុលា ឆ្នាំ២០១៨នេះ អេ អឹម ខេ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ចំនួនបុគ្គលិករបស់យើង កើនឡើងដល់ជាង ២,៧០០នាក់ អតិថិជនចំនួនជាង ៨៤ ម៉ឺននាក់ ជាមួយនឹងផលប័ត្រ​​ប្រាក់កម្ចីជាង ២៤៧ លានដុល្លារអាមេរិក  និងប្រាក់បញ្ញើជាង ១៤៦ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៥០ កន្លែង និងមានភ្នាក់ងារជាង​​ .៥០០ កន្លែងនៅទូទាំង​​ប្រទេស។ 

លោក គា បូរាណ លើកឡើងយ៉ាងដូច្នេះថា លទ្ធផលទាំងនេះនឹងមិនអាចកើតមានទេ ប្រសិនបើមិនមាន ការចូលរួមពីបុគ្គលិក អេ អឹម ខេ គ្រប់ជាន់ថ្នាក់។ ការរីកចម្រើននេះ គឺដោយសារតែបុគ្គលិក អេ អឹម ខេ មានការតាំង ចិត្តខ្ពស់ និងបានចូលរួមយ៉ាងសកម្មគ្រប់សកម្មភាព។ លោកប្រធាននាយកប្រតិបត្តិបានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះបុគ្គលិកទាំងអស់ ដែលបានបំពេញកាតព្វកិច្ចបានយ៉ាងល្អក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដោយមិនគិត ពីពេលវេលា និងកំលាំងកាយចិត្តក្នុងរយៈពេលពេញ១៥ឆ្នាំមកនេះ ដែលបានជួយឱ្យ អេ អឹម ខេ ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់គួជាទីគាប់ចិត្ត។

គួបញ្ជាក់ផងដែរថា អេ អឹម ខេ គឺជាគ្រឹះស្ថានដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួន អតិថិជនប្រាក់កម្ចី។ អេ អឹម ខេ មានផលិតផល និងសេវាកម្ម​​​ជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជា៖  សេ​​វាប្រាក់ កម្ចី  ប្រាក់សន្សំ  ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ  ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត  សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់​​ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)

 

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200