អេ អឹម ខេ លើកកម្ពស់ស្រ្តី
2018-Sep-26 16:04 [Viewed : 344]

ភ្នំពេញ៖ របាយការណ៍ហិរញ្ញវត្ថុឆមាសទី១ ឆ្នាំ២០១៨ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ​ អឹម ខេ ភីអិលស៊ី បានបង្ហាញថា ភាគច្រើនលើសលប់នៃអតិថិជនកម្ចីរបស់ខ្លួន គឺជាស្រ្តីដែលមានរហូតដល់ជាង៨០%នៃចំនួនអតិថិជន កម្ចីសរុប។ អតិថិជន អេ អឹម ខេ ភាគច្រើនជាប្រជាជនក្រីក្ររស់នៅតំបន់ជនបទ។ តួលេខនេះបញ្ជាក់យ៉ាងច្បាស់ថា អេ អឹម ខេ បាន និងកំពុងតែចូលរួមលើកកម្ពស់ស្ត្រីនៅតំបន់ជនបទ​ឱ្យដើរតួ នាទីយ៉ាងសកម្ម​ក្នុង​ការ​​សម្រេចចិត្តលើជីវភាព និង​សេដ្ឋកិច្ច​​​គ្រួសារ។

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗនៅក្នុងប្រទេស កម្ពុជា។ ជាមួយនឹងទស្សនវិស័យ គឺដើម្បីសង្គមកម្ពុជាដែលប្រជាពលរដ្ឋ​ទំាង​ឡាយ​​​មាន​ឱកាស​គ្រប់​គ្រាន់ និងស្មើភាព គ្នាក្នុងសកម្មភាព​សេដ្ឋកិច្ច និងសង្គមដើម្បីធ្វើឲ្យ​ជីវភាព​រស់​នៅ​របស់​ពួក​គេ​មានភាពប្រសើរ​ឡើង​​ ដែល​អាចជួយ​ជា​វិភាគទានយ៉ាងមាន​ប្រយោជន៍​ចំពោះ​​ការ​អភិ​វឌ្ឍ​​​ប្រទេសជាតិ។ អេ អឹម ខេ បាន និងកំពុងតែផ្តោត ទៅលើការអភិវឌ្ឍ ផលិតផល និងសេវាហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីឱ្យមានភាពងាយស្រួល និងមិនស្មុគស្មាញក្នុងការប្រើប្រាស់ជូនដល់ អតិថិជនរបស់ខ្លួន ជាពិសេសអតិថិជនជាស្រ្តី។  

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានលើកឡើងថា ​“ ការផ្តល់ឱកាស​ឱ្យមាន​​ការ​ចូលរួម​ពី​ស្ត្រីក្នុងការសម្រេចចិត្តចំពោះសកម្មភាពសេដ្ឋកិច្ចគ្រួសារពេញលេញ​អាច​ជួយ​ជំរុញឱ្យមាន​កំណើន​សេដ្ឋ​កិច្ច​ជាតិ និងជួយ​​កាត់​បន្ថយ​ភាព​ក្រីក្រ​។  ជាទូទៅ  អេ អឹម ខេ តែងតែរៀបចំនូវ​សេវា​ហិរញ្ញ​វត្ថុ​ផ្សេងៗ ដែល​​មាន​លក្ខណៈ អំណោយផលដល់អ្នកប្រើប្រាស់ ជាពិសេសគឺស្ត្រីដែលកំពុងរស់នៅតាមទីជនបទ​ធ្វើយ៉ាង​ណា​ឱ្យពួក​គាត់មានឱកាស គ្រប់គ្រាន់ក្នុងការប្រើប្រាស់សេវាយើង។”

បើយោងតាមរបាយការណ៍ហិរញ្ញត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រយៈពេល៦ខែចុងក្រោយនេះ បាន​ឱ្យដឹងថា អតិថិជន អេ​ អឹម ខេ ជិត៣០ម៉ឺននាក់គឺជាស្ត្រី ដែលស្មើនឹងប្រមាណជាង៨០%នៃអតិថិជនកម្ចីសរុប ហើយភាគ​ច្រើន​​នៃពួកគេ គឺរស់នៅតំបន់ជនបទ។

លោកបូរាណ ​បានបន្តដូចនេះថា “បើមើលទៅលើបេសកកម្មរបស់ អេ អឹម ខេ គឺជួយ​ដល់ប្រជាពលរដ្ឋក្រីក្រភាគ​ច្រើន។ ត្រង់នេះយើងចង់សង្កត់ធ្ងន់ទៅលើស្រ្តី និងកុមារនៅតាមជនបទ។ ដូចនេះ អេ អឹម ខេ ពីមួយឆ្នាំទៅមួយឆ្នាំ​តែងតែ​បង្កើត​ផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើងជាពិសេសអតិថិជនដែលជា​ស្រ្តីយកទៅ ប្រើប្រាស់ក្នុងន័យ​អភិវឌ្ឍ ​សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់។”

គួរឱ្យកត់សម្គាល់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជា​គ្រឹះស្ថាន ដែលឈានមុខគេ​លើវិសាលភាព​ប្រតិ​បត្តិ ការ និងចំនួនអតិថិជន​ប្រាក់កម្ចី។ គិតត្រឹម​​ខែសីហា ឆ្នាំ២០១៨ នេះ អេ អឹម​ ខេ មានបុគ្គលិកសរុបចំនួនជាង ២.៦០០​នាក់ អតិថិជនចំនួនជាង ៨១ ម៉ឺននាក់ ជាមួយនឹង​ផលប័ត្រប្រាក់​កម្ចីជាង ២៤០ លានដុល្លារអាមេរិក  និងប្រាក់​បញ្ញើ ជាង ១២៤ លានដុល្លារអាមេរិក  មានការិយាល័យប្រតិបត្តិការចំនួន ១៥០ កន្លែង និងមានភ្នាក់ងារ​ជាង ៣.៥០០កន្លែង នៅ​ទូទាំង​​​ប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុង​ផ្តល់ជូនអតិថិជនដូចជា៖  សេវាប្រាក់កម្ចី  ប្រាក់សន្សំ  ផ្ទេរប្រាក់  សេវាទូទាត់វិក្កយបត្រ  ធានារ៉ាប់រងខ្នាតតូច  ធនាគារ​ចល័ត  សេវាបើក​ប្រាក់​បៀវត្សរ៍  ម៉ាស៊ីនដក និង​ដាក់​​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)។​


 

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200