ការប្រើប្រាស់សេវាធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់របស់អតិថិជនកម្ចី អេ អឹម ខេ កើនឡើងជាង ៨០%
2018-Jun-07 15:06 [Viewed : 1924]

ភ្នំពេញ៖ យោងតាមរបាយការណ៍ហរិញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៨ មានអតិថិជនជាង ២៨ម៉ឺននាក់ ដែលស្មើនឹងជាង៨០% នៃអតថិជនកម្ចី អេ អឹម ខេ ទំាងអស់ដែលកំពុងប្រើប្រាស់   សេវា​ធានា​រ៉ាប់រងសុខភាពខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់។

អេ អឹម ខេ បានចាប់ផ្តើមសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ដើម្បីផ្តល់សេវាធានារ៉ាប់រង​ខ្នាតតូច​ដល់អតិថិជន​កម្ចីតំាងពី ឆ្នាំ២០១៤ ម្ល៉េះ ហើយគោលបំណងសំខាន់បំផុងនោះ គឺដើម្បីជួយការពារហានិភ័យ ផ្សេងៗ ដែលអាចកើត ឡើងជាយថាហេតុនៅក្នុងគ្រួសារអតិថិជនរបស់ខ្លួន។ បើគិតត្រឹមចុងឆ្នាំ២០១៤ មានអតិថិជន​ត្រឹមតែជិត​ ១ម៉ឺនាក់​ប៉ុណ្ណោះ ប្រមាណជា៣% ដែលបានប្រើប្រាស់ប្រើប្រាស់សេវាធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់។ ចំនួនអ្នក​ប្រើប្រាស់​មានការកើនឡើងជាបន្តបន្ទាប់គួរឲ្យគត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ​ រហូតដល់ជិត ១៣ម៉ឺននាក់ប្រមាណជា ៣៨% នៅក្នុងឆ្នាំ២០១៥ និង ជាង១៨ម៉ឺននាក់ ប្រមាណជា ៥២%នៅក្នុងឆ្នាំ២០១៦ បន្តកើនឡើងរហូត​ដល់២៨ម៉ឺន​នាក់​ក្នុងត្រីមាសទី១ ឆ្នាំ២០១៨  ដែលស្មើនឹងជាង៨០% នៃអតិថិជនកម្ចីសរុប។ ការកើនឡើងនៃការប្រើប្រាស់សេវាធានា រ៉ាប់រង​ខ្នាតតូចនេះ គឺជាសញ្ញាណមួយវិជ្ជាមាន ដែលសបញ្ជាក់ឲ្យឃើញថា អតិថិជន អេ អឹ ខេ បច្ចុប្បន្នចាប់ផ្តើមយល់ ដឹងច្រើន​ពីការ​​គ្រប់គ្រង និងការពារបញ្ហាហិរញ្ញវត្ថុនៅក្នុងគ្រួសារដែលជាកត្តាធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរ ឡើងផងដែរ។

លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ បានឲ្យដឹងថា “គ្មាននរណា​ម្នាក់​អាចទាយដឹង​មុនថា វានឹងមានរឿងអ្វីកើតឡើងចំពោះខ្លួនឯង ឬសមាជិកគ្រួសារណាម្នាក់ឡើយ តែបើអតិថិជនមាន​សេវា​​ធានារ៉ាប់​រង ​នោះវាពិតជាអាចជួយកាត់បន្ថយថ្លៃចំណាយសម្រាប់ការថ្លៃព្យាបាល មិនចំាបាច់ខ្ចីបុលគេ ឬ​លក់ទ្រព្យ​សម្បត្តិ​មាន​តម្លៃនៅក្នុងផ្ទះដើម្បីដោះស្រាយថ្លៃព្យាបាលក្នុងករ  ណីមានជំងឺ ឬជួបគ្រោះថ្នាក់​ណាមួយនោះទេ។”

ជាមួយគ្នានោះដែរ លោក នី លីហួង នាយកក្រុមហ៊ុន និងអ្នកជំនាញរបស់ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេម៉ាយ​ក្រូអិុន សួ  រឹនស៍ បានបន្ថែមផងដែរថា “ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេម៉ាយក្រូអិុនសួរឹនស៍បានសិក្សាពីតម្រូវការ និងជីវភាព​ប្រជាជន គ្រប់ជ្រុងជ្រោយរហូតឈានដល់ការកំណត់តម្លៃមួយសមរម្យដែលអាចឲ្យប្រជាជនទូទៅមានលទ្ធភាពប្រើ ប្រាស់សេវា កម្មនេះ ក៏ដូចជាមានលទ្ធភាពប្រើប្រាស់សេវាសុខភាពនៅតាមន្ទីពេទ្យនៅក្នុងតំបន់រស់នៅរបស់ពួកគាត់ បានផងដែរ​​។ ជាទូទៅ ការចំណាយលើថ្លៃសេវាធានារា៉ប់រងនេះ គឺមិនដល់១០០រៀលផង​ក្នុងមួយថ្ងៃសម្រាប់ការធា នាពេញ១ឆ្នាំក្នុង​សមាជិកម្នាក់។”

គួរបញ្ជាក់ផងដែរថា ការទិញសេវាធានារ៉ាប់រង​ខ្នាតតូចនេះ គឺសម្រាប់តែអតិថជនកម្ចី អេ អឹម ខេ ប៉ុណ្ណោះ​ ហើយកញ្ចប់ អត្ថប្រយោជន៍ពីការទិញសេវាធានារ៉ាប់រងរួមមានដូចជា៖ ប្រាក់ឧបត្ថម្ភថ្លៃសម្រាកព្យាបាលនៅមន្ទីពេទ្យ ២ម៉ឺនរៀលក្នុង ១ថ្ងៃ ប្រាក់ឧបត្ថម្ភថ្លៃវះកាត់អតិបរមាដល់ ៦០​ម៉ឺន​រៀលក្នុង១ករណីប្រាក់ឧបត្ថម្ភពិការភាពដោយសារគ្រោះថ្នាក់រហូតដល់ ២ ទៅ ៣លានរៀល ប្រាក់ឧបត្ថម្ភ​មរណភាពដែលបណ្តាលមកពីជំងឺរហូតដល់ ៦០ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភមរណភាព ដែលបណ្តាលមកពីគ្រោះ​ថ្នាក់​ចាប់ពី ៦.៦០០.០០០រៀល ដល់ ៧.៦០០.០០០រៀល ផងដែរ។

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200