អេ អឹម ខេ លើកកម្ពស់ស្ត្រី
2021-Mar-08 17:04 [Viewed : 410]

ភ្នំពេញ៖ ការស្រាវជ្រាវថ្មីមួយរបស់ Women’s World Banking បានទទួលស្គាល់ថា៖ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មិនត្រឹមតែផ្តល់សេវាកម្មល្អដល់អតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងកំពុងលើកកម្ពស់យេនឌ័រនៅក្នុងប្រទេស​កម្ពុជា តាមរយៈការវិនិយោគលើអ្នកដឹកនាំដែលជាស្ត្រី និងអតិថិជនជាស្រ្តីទៀតផង ”នេះបើយោងតាមរបាយការណ៍របស់ Women’s World Banking។

Women’s World Banking ជាអង្គការអន្តរជាតិដែលធ្វើការគាំទ្រ និង វិនិយោគលើដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ និង​គោលនយោបាយនានា ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីធានាឱ្យបាន​ស្ថិរភាព​សេដ្ឋកិច្ច និងការរីកចម្រើនកាន់តែប្រ​​សើរ​ឡើង​​សម្រាប់​​ស្ត្រីលើពិភពលោក បានធ្វើការ​ស្រាវជ្រាវក្នុងពេលថ្មីៗ ហើយរកឃើញថា៖ ​ការវិនិយោគបុគ្គលិក និងថ្នាក់ដឹកនាំ​ដែល​​ជាស្រ្តី ជាពិសេសអតិថិជនស្រ្តី គឺជា DNA របស់ អេ អឹម ខេ។ ​គ្រប់សកម្មភាព ឬគម្រោងរបស់ អេ អឹម ខេ បានផ្តល់​អា​ទិ​ភាពដល់បុគ្គលិក​ថ្នាក់​គ្រប់គ្រង​ជា​ស្រ្តី និងការលើកកម្ពស់យេនឌ័រនៅក្នុងស្ថាប័នរបស់ខ្លួន។

 “ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅ អេ អឹម ខេ មិនត្រូវបាន​ចាត់​ទុកជាបញ្ហាស្ត្រីនោះទេ។ តែផ្ទុយទៅវិញវាជាការយកចិត្តទុកដាក់ខ្ពស់របស់ស្ថាប័ន។ កត្តានេះបានក្លាយទៅជាការ​អភិវឌ្ឍ​ន៍​​សមត្ថភាព​ ​និង វិជ្ជាជីវៈសម្រាប់បុគ្គលិក​ទាំង​អស់​ដោយផ្តោតលើការបណ្តុះបណ្តាល និង ការជ្រើសរើសបុគ្គលិកខាងក្នុង​
ស្ថា​ប័នដោយមានការបើកទូលាយ​ក្នុងការទទួល​យកមតិយោបល់ គំនិតច្នៃប្រឌិត ការទំនាក់ទំនងល្អជាមួយបុគ្គលិក និង
នា​យក​​ដ្ឋាន​នានាចាប់ពីបុគ្គលិកជួរមុខរហូតដល់​ប្រធាននាយកប្រតិបត្តិ” នេះបើយោងតាមរបាយការណ៍របស់ Women’s World Banking។

របាយការណ៍បានបង្ហាញទៀតថា៖ “បើទោះបីជាទំហំកម្ចីរបស់ អេ អឹម ខេ មានការកើនឡើង ស្របពេលដែល​ការវិនិ​យោគ​លើបណ្តាញ និងបច្ចេកវិទ្យាថ្មីៗសម្រាប់ប្រព័ន្ធស្នូលធនាគាររបស់ខ្លួនក្តី ក៏ អេ អឹម ខេ នៅតែប្តេជ្ញាចិត្តខ្ពស់ក្នុងការ​លើក​កម្ពស់ និង វិនិ​យោគលើស្រ្តីដែលជាអ្នកដឹកនាំ និងអតិថិជនដដែល”។

អេ អឹម ខេ គឺជាស្ថាប័នមួយដែលមានវប្បធម៌បើកទូលាយ មានតម្លាភាព មានការច្នៃប្រឌិត និង ការអភិវឌ្ឍន៍។ បុគ្គ​លិក អេ អឹម ខេ ទាំងអស់មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការទទួលយកគំនិតថ្មីៗ។ ជាការតបស្នងមកវិញ គ្រឹះស្ថានក៏មានការតាំង​ចិត្ត​​ខ្ពស់ផងដែរក្នុងការធ្វើឱ្យមានតម្លាភាពចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់។ ជាលទ្ធផលបុគ្គលិក អេ អឹម ខេ បានចាត់ទុកថា អេ​​ អឹម ខេ ជាគ្រឹះស្ថានសម្រាប់រៀនសូត្រ និង អភិវឌ្ឍ ទាំងចំណោះដឹង និង​ជំនាញ។

របាយការណ៍នេះក៏បានបង្ហាញផងដែរថា “ អេ អឹម ខេ គឺជាស្ថាប័នមួយដែលឱ្យតម្លៃខ្ពស់ទៅលើបុគ្គលិករបស់ខ្លួន គ្រប់ជាន់ថ្នាក់ ហើយមិនតែប៉ុណ្ណោះ អេ អឹម ខេ ក៏បានបង្កើតឱ្យមាននូវវប្បធម៌មួយ គឺការជួយជ្រោមជ្រែងបុគ្គលិក ក្នុងការអភិវឌ្ឍន៍សមត្ថភាព និងអាជីពរបស់ពួកគេ។ បើទោះបីជា អេ អឹម ខេ បានដឹងយ៉ាងច្បាស់ថា ស្ថាប័ន ដទៃជាច្រើនបន្តប្រកួតប្រជែងទាញយកបុគ្គលិករបស់ខ្លួន ជាពិសេសបុគ្គលិកផ្នែកលក់ យ៉ាងណាក៏ដោយ អេ អឹម ខេ នៅតែបន្តធ្វើការវិនិយោគលើការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក ព្រោះ អេ អឹម ខេ ជឿជាក់ថាវាជារឿងសំខាន់បំផុត សម្រាប់ជួយដល់បុគ្គលិក ស្ថាប័ន និង វិស័យទាំងមូល។ បើងាកមកមើលអត្រានៃការចាកចេញពី អេ អឹម ខេ វិញ គឺស្ថិតនៅកម្រិតទាប​ធៀបនឹងមធ្យមភាគនៅក្នុងវិស័យនេះ។“

អេ​ អឹម ខេ មានវប្បធម៌ក្នុងការលើកកម្ពស់ស្រ្តីជាអ្នកដឹកនាំ និងយល់ពីកត្តាប្រឈមក្នុងការរីកចម្រើនរបស់ពួកគាត់។ ហើយនេះគឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​ ដែលវប្បធម៌មួយនេះ គឺជាមូលដ្ឋានគ្រឹះរបស់ស្ថាប័ន ក្នុងការអភិវឌ្ឍន៍ស្រ្តីក្នុងភាពជាអ្នកដឹកនាំ។

​ របាយការណ៍​បានបញ្ជាក់ទៀតថា៖ បើមើលពីវប្បធម៌របស់ អេ​ អឹម ខេ មិនត្រឹមតែធ្វើការវិនិយោគ និងលើកកម្ពស់​ស្រ្តី​ជា​អ្នក​ដឹក​នាំ​នៅក្នុងស្ថាប័នតែប៉ុណ្ណោះទេ ប៉ុន្តែ អេ អឹម ខេ ក៏វិនិយោគ និងលើកកម្ពស់អតិថិជនជាស្រ្តីផងដែរ។

 

អំពី អេ អឹម ខេ

អេ អឹម ខេ គឺជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេ​លើវិសាលភាព​ប្រតិ​បត្តិការ និងចំនួនអតិថិជន។​ គិតត្រឹម​​ខែធ្នូ ឆ្នាំ ២០២០ អេ អឹម​ ខេ មានអតិថិជនសរុបចំនួនជាង ៩០ ម៉ឺននាក់ ជាមួយនឹង​ផល​ប័ត្រ​​ប្រាក់​កម្ចីជាង ៣៧៤ លាន ដុល្លារអា​មេ​រិក  និងប្រាក់​បញ្ញើជាង ១៩១លានដុល្លារអាមេរិក មានការិយាល័យ​ប្រតិ​បត្តិការ​ចំនួន ១៤៩ កន្លែង និង​ ភ្នាក់ងារ​ជាង ៥,០០០ កន្លែងនៅ​ទូទាំង​​​ប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវា​កម្ម​​​ជាច្រើនកំពុង​ផ្តល់ជូន​អតិថិជន​ ដូចជាសេ​​វា​ប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រង​ខ្នាត​តូច ធនាគារ​ចល័ត  សេវា​បើក​​ប្រាក់​បៀវត្សរ៍  ម៉ាស៊ីនដក និង​ដាក់​​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs) និងជាពិសេសគឺកម្មវិធីធនាគារចល័ត អេ អឹម ខេ (AMK Mobile Banking App)។​

 

ព័ត៌មានបន្ថែមអំពីរបាយការណ៍សូមចូលទៅកាន់តំណនេះ៖

https://www.womensworldbanking.org/insights-and-impact/investing-in-women-leaders-and-empowering-women-customers-go-hand-in-hand-at-amk-a-cambodian-financial-institution/

 

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200