![]() |
លោក គា បូរាណ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ក្នុង ឆ្នាំ ២០១២។ លោកបានចូលបម្រើការនៅ អេ អឹម ខេ ចាប់តាំងពីឆ្នាំ២០០៤ ដែលមានរយៈពេលជាង១០ ឆ្នាំហើយ ដោយកាន់មុខតំណែងជាថ្នាក់ដឹកនាំជាច្រើន ក្នុងការចូលរួមអភិវឌ្ឈគ្រឹះស្ថាន ដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ ប្រធាន នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) និងអនុប្រធាននាយកប្រតិបត្តិ។ មុនពេល ចូលរួមជាមួយ អេ អឹម ខេ គាត់បានបម្រើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ផ្សេងទៀត ក្នុងតួនាទីជានាយកហិរញ្ញវត្ថុ។ លោក បូរាណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រហិរញ្ញវត្ថុ និងគណនេយ្យ។ លោកទទួលបានសញ្ញាប័ត្រ ជាគណ នេយ្យកអាជីព “ACCA” (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូលជាសមាជិក គណនេយ្យករអាជីព “ACCA” ក្នុងឆ្នាំ២០០៨។ |
|
លោក គា បូរាណ |
||
|
||
![]() |
លោក ហួត សុខា បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធាននាយក ប្រតិបត្តិអាជីវកម្មក្នុងឆ្នាំ ២០១២។ លោកមានបទពិសោធន៍ជាង ២០ឆ្នាំ ផ្នែក ពាណិជ្ជកម្មអន្តរជាតិ គ្រប់គ្រងទីផ្សារ អភិវឌ្ឍន៍ផលិតផល គ្រប់គ្រងការលក់ រៀបចំផែនការអាជីវកម្មលើវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។ លោក សុខា ធ្លាប់បម្រើការងារជាអ្នកប្រឹក្សាយោបល់លើគម្រោងអភិវឌ្ឍន៍ផលិតផលមីក្រូ ហិរញ្ញវត្ថុ និងការប្រមូលប្រាក់សន្សំ នៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជានៅ ធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងមីក្រូហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយអង្គការ GRET/CEDAC ផងដែរ។ លោក សុខា បញ្ចប់ថ្នាក់បរិញ្ញាប័ត្រគ្រប់គ្រង និងទីផ្សារ ពីសាកលវិទ្យាល័យ MVU និងអនុបណ្ឌិតពីសាកលវិទ្យាល័យ Charles Sturt របស់ប្រទេស អូស្រ្តាលី។ លោកបានសិក្សាថ្នាក់ក្រោយឧត្តមសិក្សា ពីកម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ NAROPA សហរដ្ឋអាមេរិកផងដែរ។ |
|
លោក ហួត សុខា |
||
|
||
![]() |
លោក សុខ កុសល បានចូលរួមជាមួយ អេ អឹម ខេ ក្នុងខែ មេសា ឆ្នាំ ២០១៥ ក្នុងតំណែងជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា។ លោក កុសល មានបទពិ សោធន៍ជាង១៤ឆ្នាំលើវិស័យព័ត៌មានវិទ្យា ដោយកាន់តំណែងពីមន្ត្រីគាំទ្រផ្នែកព័ត៌មាន រហូតក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ក្នុងក្រុមហ៊ុនជាច្រើន រួមមាន Imperial Tobacco Vietnam (Imperial Tobacco Group), Sotelco Ltd (Vimpelcom Group) និង One TV (GS Group partners ជាមួយក្រុមហ៊ុន Royal Group Cambodia)។ ក្នុងដំណើរដ៏វែងឆ្ងាយដែលពោពេញទៅដោយការប្រកួតប្រជែង និងការផ្លាស់ប្តូរ ដែលបានកើតឡើងរួមជាមួយជោគជ័យផងដែរ។ លោក កុសល បានទទួលសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យាពី INNOTECH-CBAM ។ |
|
លោក សុខ កុសល ប្រធាននាយកប្រតិបត្តិ ព័ត៌មានវិទ្យា |
||
|
![]() |
លោក សួន ពិសី បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ២០០៩ ក្នុង តួនាទីជាប្រធានភូមិភាគ និងត្រូវបានតែតាំងជានាយកប្រតិបត្តិឥណទាន នៅ ឆ្នាំ២០១២។ នៅឆ្នាំ ២០១៧ លោកត្រូវបានដំឡើងតំណែងជាប្រធាននាយក ប្រតិបត្តិអាជីវកម្ម ដែលលោកទទួលបន្ទុកគ្រប់គ្រងប្រតិបត្តិការអាជីវកម្មលក់ រាយដូចជា អាជីវកម្ម ឥណទាន ប្រាក់សន្សំ ផ្ទេរប្រាក់ និងធានារ៉ាប់រងខ្នាតតូច។ លោកមានបទពិសោ ធន៍ដប់ប្រាំឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាមួយនឹងជំនាញដ៏ច្បាស់លាស់ ផ្នែក ប្រតិបត្តិការអាជីវកម្ម សវនកម្ម អភិវឌ្ឍន៍ផលិតផល និងគ្រប់គ្រងសាខា។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលក្នុងប្រទេស និងក្រៅប្រទេសពីមីក្រូហិរញ្ញ វត្ថុជាច្រើន។ លោក ពិសី ទទួលបានបរិញ្ញាប័ត្រ និងអនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យា ល័យបៀលប្រាយ៍។ |
|
លោក សួន ពិសី |
||
Moro Lucasrowland |
|
Lucas បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០២០។ លោកមានបទពិសោធន៍ជាង ១៥ឆ្នាំ ផ្នែកគណេយ្យ នៅក្រុមហ៊ុនលក់រាយ រោងចក្រផលិតកម្ម ក្រុមហ៊ុនផ្តល់សេវាកម្មផ្សេងៗ អង្គការក្រៅដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល។ Lucas បានកាន់តួនាទីហិរញ្ញវត្ថុជាន់ខ្ពស់ទាំងនៅក្នុងប្រទេសអូស្រ្តាលីនិងប្រទេសកម្ពុជារួមទាំងជាប្រធានផ្នែករាយការណ៍ក្រុមនៅក្រុមហ៊ុនចុះបញ្ជី ASX នៅអូស្ត្រាលីនិងជា ជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ នៅក្រុមហ៊ុនផលិតអន្តរជាតិមួយនៅកម្ពុជា។ Lucas បានក្លាយជាសមាជិកនៃគណនេយ្យករជំនាញអូស្រ្តាលី និងនូវែលសេឡង់ (CA) ចាប់តាំងពីឆ្នាំ ២០១១ និងបានបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យបច្ចេកវិទ្យានៃរដ្ឋឃ្វីនឡែន។ |
|
||
![]() |
លោកស្រី ឡុង ចន្ថា បានចូលបម្រើការងារនៅ អេ អឹម ខេ ដំបូងជាមន្ត្រីសវនកម្មផ្ទៃក្នុងជាន់ខ្ពស់នៅឆ្នាំ២០០៥ ហើយត្រូវបានតែងតាំងជាប្រធានផ្នែកសវនកម្មផ្ទៃក្នុងនៅឆ្នាំ២០០៧។ លោកស្រីត្រូវបានប្តូរទៅគ្រប់គ្រងនាយកដ្ឋានរតនាភិបាលនៅឆ្នាំ២០០៨។ មុនចូលបម្រើការនៅគ្រឹះស្ថាន អេ អឹម ខេ លោកស្រី ចន្ថា ធ្លាប់បម្រើការងារនៅធនាគារជាតិនៃកម្ពុជា ក្នុងនាយកដ្ឋានត្រួតពិនិត្យ។ លោកស្រី ចន្ថា ទទួលបានបរិញ្ញាបត្រគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នឹងកំពុងសិក្សាកម្មវិធី ACCA។ |
|
លោកស្រី ឡុង ចន្ថា |
||
|
||
![]() |
លោកស្រី ពុម្ព សុភី បានចូលបម្រើការងារនៅ អេ អឹម ខេ រយៈពេលជិតដប់ឆ្នាំ ដោយចាប់ផ្តើមពីតួនាទីជាមន្ត្រីបណ្តុះបណ្តាល ស្រាវជ្រាវ និងទីផ្សារ មុនពេលត្រូវបានតែងតាំង ជានាយិកាប្រតិបតិ្តស្រាវជ្រាវ ក្នុងឆ្នាំ២០១២។ នៅក្នុងតួនាទីបច្ចុប្បន្ន លោកស្រីមានភារកិច្ចធានានូវគុណភាពខ្ពស់នៃការស្រាវជ្រាវទីផ្សារ និង សង្គមដើម្បីបំពេញតម្រូវការរបស់ អេ អឹម ខេ។ លោកស្រី បានផ្លាស់ប្តូរទៅកាន់ តំណែងជានាយិកាប្រតិបត្តិអភិវឌ្ឍន៍ផលិតផលសន្សំ និង ធនាគារចល័តក្នុងឆ្នាំ ២០១៦។ លោកស្រីបានទទួលបរិញ្ញាបត្រផ្នែកកសិកម្មពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអភិវឌ្ឍន៍ជនបទពីសាកលវិទ្យាល័យ Khon Ken ប្រទេសថៃ។ |
|
លោកស្រី ពុម្ព សុភី នាយិកាប្រតិបត្តិ អភិវឌ្ឍន៍ផលិតផលសន្សំ និងធនាគារចល័ត |
||
|
||
![]() |
លោកស្រី រឿង វីរីនី បានចូលបម្រើការងារនៅ អេ អឹម ខេ ជា បុគ្គលិករដ្ឋបាល និង គណនេយ្យករនៅឆ្នាំ ២០០៣ ខណៈពេល អេ អឹម ខេ ត្រូវបានបង្កើត ឡើង។ លោកស្រីត្រូវបានតែងតាំងជាប្រធានផ្នែកគណនេយ្យនៅឆ្នាំ ២០០៨ និងបន្ទាប់មកបានក្លាយជានាយិកាប្រតិបត្តិហិរញ្ញវត្ថុនៅ ឆ្នាំ២០១០។ មុនចូលបម្រើការងារនៅ អេ អឹម ខេ លោកស្រីជាគណនេយ្យករនៅក្រុមហ៊ុនឯកជន។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ហើយបច្ចុប្បន្ន កំពុងសិក្សាកម្មវិធី ACCA។ |
|
លោកស្រី រឿង វីរីនី នាយិកាប្រតិបត្តិហិរញ្ញវត្ថុ |
||
|
||
![]() |
លោក ប្រេម ចន្ត្រាបុត្ត បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ ២០០៤ ជា មន្ត្រីបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើការស្រាវជ្រាវអភិវឌ្ឍន៍ថ្មី។ លោកត្រូវបានតែង តាំងជាវិស្វករអភិវឌ្ឍន៍បច្ចេកវិទ្យាជាន់ខ្ពស់នៅ ឆ្នាំ២០០៧ និងបានក្លាយជាប្រ ធានផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យានៅ ឆ្នាំ២០០៨។ នៅ ឆ្នាំ២០១១ លោក ចន្ត្រាបុត្ត ត្រូវបានតែងតាំងជានាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន។ បច្ចុប្បន្នលោកជា នាយកប្រតិបត្តិគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា។ លោក ចន្ត្រាបុត្ត ទទួលបានបរិញ្ញបត្រ ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាន បរិញ្ញបត្រភាសាអង់គ្លេស និងបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យាព័ត៌មានពីសាកលវិទ្យាល័យ Sikkim Manipal ប្រទេសឥណ្ឌា។ |
|
លោក ប្រេម ចន្រ្តាបុត្ត នាយកប្រតិបត្តិគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា |
||
![]() |
មុនពេលទទួលតួនាទីជា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញ និងប្រតិបត្តិការ នៅ អេ អឹម ខេ លោក ជា រតនា បានបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកគ្រប់គ្រងធនាគារចល័ត និងក្រោយមកជានាយកប្រតិបត្តិសន្សំ និងធនាគារចល័ត។ លោកមានបទពិសោធន៍ជាមួយក្រុមហ៊ុនជាច្រើនដូចជា Cellcard Coca Cola និង Inter-Inox ។ លោក រតនា បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអន្តរជាតិនៅសាលាពាណិជ្ជកម្ម IAE លីយ៉ុង នៃសាកលវិទ្យាល័យ Jean Moulin Lyon III ប្រទេសបារាំង។ |
|
លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញ និងប្រតិបត្តិការ |
||
|
||
![]() |
|
លោក ហៀក ថាវុធ បានចូលបម្រើការងារនៅ អេ អឹម ខេ ជា មន្ត្រីសវនកម្មផ្ទៃក្នុង ក្នុងឆ្នាំ ២០០៦ និងត្រូវបានតែងតាំងជា ប្រធានក្រុមសវនករក្នុងឆ្នាំ ២០០៨ រួចហើយត្រូវបានតែងតាំងជានាយកប្រតិបត្តិសវនកម្មផ្ទៃក្នុងនៅ ឆ្នាំ ២០១២ ។ លោក ថាវុធ ទទួលបានបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងគណនេយ្យពីសាកលវិទ្យា ល័យជាតិគ្រប់គ្រងនៅ ឆ្នាំ២០០៤ និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យនៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ។ |
លោក ហៀក ថាវុធ |
||
|
||
![]() |
លោកស្រី ពាំង ពិសាខ បានចូលបម្រើការងារជាមួយ អេ អឹម ខេ ជាប្រធានផ្នែកបណ្តុះបណ្តាលនៅ ខែកញ្ញា ឆ្នាំ២០១១ និងត្រូវបានតែងតាំងជានាយិកាប្រតិបតិ្តបណ្តុះបណ្តាលនៅ ខែមីនា ឆ្នាំ២០១២។ នៅខែមករា ឆ្នាំ២០១៣ លោកស្រីត្រូវបានតែងតាំងជានាយិកាប្រតិបត្តិធនធានមនុស្ស។ ពីមុនមក លោកស្រីធ្លាប់បម្រើការងារជាទីប្រឹក្សាកសាងសមត្ថភាពឲ្យអង្គការក្រៅរដ្ឋា ភិបាលមួយក្នុងប្រទេសកម្ពុជា ជាគ្រូបណ្តុះបណ្តាលទូទៅឲ្យគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុមួយផ្សេងទៀត និងធ្លាប់ជាមន្ត្រីជាន់ខ្ពស់់នៅសហគ្រាស Interquess (IQ)។ លោកស្រីធ្លាប់ជាគ្រូបណ្តុះបណ្តាល ឬអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាល ឥណទានខ្នាតតូច គោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន ការបញ្ជ្រាបយេនឌ័រ ក្នុងកម្មវិធីអភិវឌ្ឈន៍ និងការគ្រប់គ្រង និងវគ្គបណ្តុះបណ្តាលគ្រូបង្គោល។ លោកស្រី ពិសាខ ទទួលបានបរិញ្ញាបត្រផ្នែកទីផ្សារ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ |
|
លោកស្រី ពាំង ពិសាខ |
||
|
||
![]() |
លោក ហ៊ាន ម៉េងហុង បានចូលរួមជាមួយ អេ អឹម ខេ ក្នុងតួនាទីជាប្រធានផ្នែកសន្សំក្នុងឆ្នាំ ២០១២។ មុនពេលចូលរួមជាមួយ អេ អឹម ខេ លោកមានបទ ពិសោធន៍បម្រើការងារនៅក្រុមហ៊ុន និងអង្គការមួយចំនួន ក្នុងតំណែងជាមន្ត្រីទំនាក់ទំនង ប្រធានផ្នែកលក់ធានារ៉ាប់រងខ្នាតតូច និងអ្នកឯកទេសអាជីវកម្មធានារ រ៉ាប់រងខ្នាតតូច។ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិសាជីវកម្ម ក្នុង ខែមករា ឆ្នាំ២០១៥។ លោកទទួលបានបរិញ្ញាបត្រផ្នែក អភិវឌ្ឈន៍សេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអាជីវកម្ម ពីសាកលវិទ្យាល័យន័រតុន។ |
|
លោក ហ៊ាន ម៉េងហុង នាយកប្រតិបត្តិសាជីវកម្ម |
||
|
||
![]() |
លោក អាង លាភហេង បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ២០១១ ក្នុងតួ នាទីជាអ្នកវិភាគប្រព័ន្ធអាជីវកម្ម។ លោកមានបទពិសោធន៍ដប់ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលចូលរួមជាមួយ អេ អឹម ខេ លោកបានកាន់តួនាទីជា ច្រើននៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗពីគ្នា ដូចជា បេឡាធិការ គ្រូបង្គោលតាមសហគមន៍ គ្រូបង្គោលទូទៅ និងអ្នកគ្រប់គ្រងប្រព័ន្ធបណ្តុះបណ្តាល។ លោកបានទទួលការបណ្តុះបណ្តាលជាច្រើនជំនាញទាក់ទង នឹងវិស័យមីក្រូហិរញ្ញ វត្ថុ។ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិប្រព័ន្ធធនាគារស្នូលក្នុងឆ្នាំ ២០១៥។ លោកបានទទួលសញ្ញាបត្រចំនួនពីរ គឺ បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ Build Bright ភ្នំពេញ។ |
|
លោក អាង លាភហេង
|
||
|
||
![]() |
លោក ជាង វណ្ណា បានចូលរួមជាមួយ អេ អឹម ខេ ក្នុង ឆ្នាំ២០១៣ ជាប្រធានផ្នែកបណ្តុះបណ្តាល។ លោកមានបទពិសោធន៍ដប់ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលចូលរួមជាមួយ អេ អឹម ខេ លោកបានកាន់តួនាទីជាច្រើន នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀត ដូចជា មន្ត្រីឥណទាន មន្ត្រីធានាគុណភាព ប្រធានសាខាខេត្ត គ្រូបង្គោល និងអ្នកគ្រប់គ្រងបណ្តុះបណ្តាល និងអភិវឌ្ឈន៍។ លោកបានទទួលការសិក្សាលើជំនាញជាច្រើនទាក់ទង នឹងវិស័យមីក្រូហិរញ្ញវត្ថុក្នុង និងក្រៅប្រទេស។ លោក វណ្ណាត្រូវបានតែងតាំងជានាយកប្រតិបត្តិបណ្តុះបណ្តាលក្នុង ឆ្នាំ២០១៥។ លោក វណ្ណា បានទទួលបរិញ្ញាបត្រផ្នែកអភិវឌ្ឈន៍សេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច ភ្នំពេញ។ |
|
លោក ជាង វណ្ណា |
||
|
||
![]() |
លោកស្រី ម៉ុត ចរិយា បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ២០១១ ជាអ្នក សម្របសម្រួលប្រតិបត្តិការធនាគារចលត័។ មុនពេលចូលរួមជាមួយ អេ អឹម ខេ លោកស្រីធ្លាប់បម្រើការងារជាជំនួយការអ្នកគ្រប់គ្រងព័ត៌មានវិទ្យា នៅរោងចក្រកាត់ដេរមួយជាងប្រាំពីរឆ្នាំ។ លោកស្រី ត្រូវបានតែងតាំងជា ប្រធានផ្នែកគ្រប់ គ្រងមណ្ឌលព័ត៌មាន ក្នុងឆ្នាំ២០១៣ និងជានាយិកាប្រតិបត្តិមណ្ឌលព័ត៌មាន ក្នុងឆ្នាំ២០១៥។ លោកស្រីបានទទួលសញ្ញាបត្រផ្នែកគណនេយ្យ ពីវិទ្យាស្ថានជាតិគ្រប់គ្រង បរិញ្ញាបត្រផ្នែកកុំព្យុទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យាពីសាកលវិទ្យាល័យន័រតុន។ |
|
លោកស្រី ម៉ុត ចរិយា |
||
|
|
លោក រាម កេរ្តិ៍រិទ្ធា បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុង តួនាទីជានាយក ប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាក្នុងឆ្នាំ២០១៧។ មុនចូលបម្រើការងារនៅ អេ អឹម ខេ លោករិទ្ធា បានបម្រើការក្នុងមុខតំណែងជាច្រើននៅក្នុងវិស័យ ធនាគារ ទូរគមនាគមន៍ ប្រព័ន្ធសមាហរណកម្ម និងប្រព័ន្ធផ្សព្វផ្សាយ ដូចជា វិស្វករពាណិជ្ជកម្មឆ្លាតវ័យ វិស្វករគាំទ្រកម្មវិធីពាណិជ្ជកម្ម វិស្វករជាន់ខ្ពស់គ្រប់ គ្រងម៉ាស៊ីនមេ វិស្វករជាន់ខ្ពស់គ្រប់គ្រងបណ្តាញ អនុប្រធានផ្នែក IT អ្នកគ្រប់ គ្រងបណ្តាញ និងម៉ាស៊ីនមេ អ្នកគ្រប់គ្រងគម្រោង IT។ រិទ្ធាមានបទពិសោធន៍ ជាង១០ ឆ្នាំជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិ។ គាត់បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធIT ទាំងក្នុងនិងក្រៅប្រទេស។
រិទ្ធាទទួលបានបរិញ្ញាបត្រគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ពីវិទ្យាស្ថានស៊ីតិក។ |
|
|
|
លោក ឡុង ចំណាន បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ ២០០៦ ជាមន្ត្រី ឥណទាន។ នៅឆ្នាំ ២០០៧ លោកត្រូវបានតែងតាំងជាប្រធានតំបន់។ ដោយ សារតែការងារមានការ រីកចម្រើន និងអភិវឌ្ឍន៍ លោក ចំណាន ត្រូវ បានតែង តាំងជាប្រធានសាខានៅក្នុងឆ្នាំ ២០០៩។ នៅឆ្នាំ ២០១៤ លោក ត្រូវបានតែង តាំងបន្តទៀតជា ប្រធានភូមិ ភាគ។ដោយ សារភាពជោគជ័យលើអាជីព ការងារជាបន្តបន្ទាប់ គាត់ត្រូវបានតែងតាំងជានាយក ប្រតិបត្តិរង ឥណទាន ក្នុងឆ្នាំ២០១៦ ហើយនៅដើមឆ្នាំ២០១៨នេះ លោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិអាជីវកម្មឥណទាន។ លោកចំណាន បានបញ្ចប់បរិញ្ញាបត្រផ្នែកអភិវឌ្ឈន៍ជនបទ ពីសាលាជាតិ កសិកម្មព្រែក លៀប និង អនុបណ្ឌិតផ្នែក ធនាគារ និងហិរញ្ញវត្ថុ ពីសាកល វិទ្យាល័យជាតិគ្រប់គ្រង។ |
|
||||||||
|
|
||||||||
|
|
||||||||
|
|
||||||||
|
|