តាមរយៈប្រវត្តិរបស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ពិតជាបានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមយ៉ាងពិតប្រាកដ។ អេ អឹម ខេ បានរៀបចំឲ្យមានក្របខណ្ឌការងារគ្រប់គ្រងគោលដៅសង្គមរបស់ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ ដែលធានាថា អេ អឹម ខេ នឹងបន្តផ្តោតទៅលើបេសកកម្មរបស់ខ្លួនជានិច្ច ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន។ គិតត្រឹមចុងឆ្នាំ ២០១៩ នេះ អេ អឹម ខេ មានបុគ្គលិកជាង ៣.០០០ នាក់ ដែលកំពុងផ្តល់សេវាដល់អតិថិជនជាង ៩០០.០០០ នាក់ ក្នុងភូមិជិត ១៣.០០០ ភូមិ ដែលចំនួននេះស្មើនឹង ៩០% ភាគរយនៃចំនួនភូមិសរុបទូទាំងព្រះរាជាណាចក្រកម្ពុជា។ |
||
ផ្តើមចេញពីកម្មវិធីឥណទានខ្នាតតូច
ការចាប់កំណើតរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (អេ អឹម ខេ) វិវត្តមកពីកម្មវិធីឥណទានខ្នាតតូច របស់អង្គការ Concern Worldwide នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ ការរីកលូតលាស់យ៉ាងឆាប់រហ័ស គិតត្រឹមឆ្នាំ ២០០៥ អេ អឹម ខេ ទទួលបានប្រាក់ចំណេញពីប្រតិបត្តិការដំបូងរបស់ខ្លួន និងទទួលបានប្រាក់កម្ចីពីប្រភពខាងក្រៅ ព្រមទាំងបងើ្កតយន្តការគ្រប់គ្រងការងារសង្គមផងដែរ។ នៅឆ្នាំជាបន្តបន្ទាប់ អេ អឹម ខេ កាន់តែមានការរីកចម្រើនយ៉ាងឆាប់រហ័ស លើសេវាប្រាក់កមី្ចដ៏សំខាន់ និងបានពងី្រកបណ្តាញប្រតិបត្តិការសាខា នៅទូទាំងប្រទេស។ អាជ្ញាប័ណ្ណទទួលប្រាក់សន្សំពីសាធារណជន នៅឆ្នាំ២០១០ កំណែទម្រង់ជាយុទ្ធសាស្ត្រ ត្រូវបានចាប់ផ្តើមអនុវត្ត ដោយបានធ្វើការផ្លាស់ប្តូរ អេ អឹម ខេ ពីឥណទានជនបទតែមួយមុខ ទៅជាអ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុដ៏សម្បូរបែប។ យុទ្ធសាស្រ្តនេះ ត្រូវបានជម្រុញដោយមានជំនឿយ៉ាងមុតមាំ ក្នុងការផ្តល់សេវាមីក្រូហិរញ្ញវត្ថុជាច្រើនប្រភេទទៅដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងគោលបំណងធ្វើឲ្យជីវភាពរបស់ពួកគេបានប្រសើរឡើង។ ផលិតផល និងសេវាកម្មដ៏សម្បូរបែប ផលិតផលសន្សំ ត្រូវបានដាក់ឲ្យដំណើរការនៅគ្រប់សាខាទូទាំងប្រទេស ត្រឹមពាក់កណ្តាលឆ្នាំ ២០១១ ជាមួយនឹងសេវាផ្ទេរប្រាក់ក្នុងស្រុក ដែលបានដាក់ឲ្យដំណើរការនៅក្នុង ខែ កក្កដា ឆ្នាំ ២០១១ ដែរ។ សេវាកម្មទាំងពីរនេះ ត្រូវបានពង្រីកទៅគ្រប់សាខា និងអនុសាខាទាំង១១៣ របស់ អេ អឹម ខេ អំឡុងឆ្នាំ ២០១២។ អេ អឹម ខេ ក៏បានចាប់ផ្តើមដាក់សាកល្បងរយៈពេលមួយឆ្នាំនូវ ភ្នាក់ងារធនាគារចល័តពីឆ្នាំ ២០១១ ដល់ ២០១២។ |
នៅក្នុងឆ្នាំ ២០១៣ អេ អឹម ខេ ក៏បានដាក់ឲ្យដំណើរការម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM/CDM) ដើម្បីឲ្យអតិថិជនរបស់ខ្លួនកាន់តែមានភាពងាយស្រួល និងប្រសើរឡើងក្នុងការប្រើប្រាស់សេវា ដកប្រាក់ និងដាក់ប្រាក់សន្សំ របស់ អេ អឹម ខេ ផងដែរ ដែលគិតមកត្រឹម ខែ ធ្នូ ឆ្នាំ ២០១៦ នេះ អេ អឹម ខេ មានម៉ាស៊ីនដាក់ប្រាក់ និងដកប្រាក់ដោយស្វ័យប្រវត្តិសរុបចំនួន ៥៨គ្រឿង នៅទូទាំងប្រទេស។ សូមចុច ទីនេះ ដើម្បីអានពីដំណើរការវិវឌ្ឍរបស់ អេ អឹម ខេ។
|