កម្មសិក្សាអាចជាស្ពានមួយសម្រាប់ជិវិតការងារ ឬ បទពិសោធន៍របស់អ្នកសម្រាប់ការងារដែលអ្នកចាប់អារម្មណ៍។ អ្នកប្រហែលជាធ្លាប់ឮជារឿយៗនូវ កម្មសិក្សាពីឪពុកម្តាយ អ្នកផ្តល់ប្រឹក្សា ឬ សហការីរបស់អ្នក ដែលធ្លាប់បានប្រើប្រាស់កម្មវិធីនេះដើម្បីប្តូរទៅកាន់វិស័យណាមួយ។ អ្នកប្រហែលជាអាចឆ្ងល់ថា “តើវាជាអ្វី និងមានសារៈសំខាន់អ្វីខ្លះសម្រាប់ខ្ញុំ?”។
ប្រសិនបើអ្នកមានចម្ងល់ថាតើការធ្វើកម្មសិក្សាគឺជាវិធីដ៏ត្រឹមត្រូវក្នុងការសម្រេចគោលដៅការងារ ឬ យ៉ាងណានោះ អេ អឹម ខេ អាចជាកន្លែងដ៏ល្អសម្រាប់ការចាប់ផ្តើមរបស់អ្នក។ យើងផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យ និស្សិតទើបបញ្ចប់ការសិក្សាថ្មីៗ និងអ្នកដែលមានបំណងចង់ឈានជើងចូលក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែង។
កន្លងមក មានអ្នកចុះកម្មសិក្សានៅ អេ អឹម ខេ ជាច្រើនបានទទួលការងារពេញសិទ្ធិនៅ អេ អឹម ខេ។