
ការសន្សំប្រាក់រឹតតែសំខាន់សម្រាប់គ្រួសារនៅតាមជនបទ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុដ៏ប្រសើរ ដើម្បីដោះស្រាយបញ្ហា ផ្សេងៗ ព្រមទាំងការរៀបចំផែនការសម្រាប់គ្រួសារ។ ប្រជាជនកម្ពុជាពិតជាមានទម្លាប់សន្សំប្រាក់ គ្រាន់តែការសន្សំប្រាក់នោះមិនស្ថិតក្នុងរូបភាពមិនផ្លូវការ ដូចជា ការសន្សំប្រាក់ក្នុងកូនជ្រូក ឬ លាក់ទុកក្នុងកន្លែងសម្ងាត់ណាមួយក្នុងផ្ទះ។ ប្រជាជនកម្ពុជាមិនដឹងពីមធ្យោបាយ ឬ គ្មានមធ្យោបាយក្នុងការសន្សំប្រាក់ជាមួយអ្នកផ្តល់សេវាសន្សំប្រាក់ ផ្លូវការក្នុងអតិតកាល។ ចម្ងាយផ្លូវក៏ជាឧបសគ្គមួយដែរសម្រាប់ពួកគេ។ ដូច្នេះហើយ ទើប អេ អឹម ខេ បានបង្កើតនូវផលិតផលសន្សំដ៏សម្បូរបែបដែលមានលក្ខណៈបត់បែន តាមតម្រូវការ ជាមួយនឹងបណ្តាញប្រតិបត្តិការដ៏ទូលំទូលាយរួមមាន ការិយាល័យ ម៉ាស៊ីនដាក់ប្រាក់ និងដកប្រាក់ដោយស្វ័យប្រវត្តិ និងភ្នាក់ងារ ដែលអនុញ្ញាតិឲ្យអតិថិជនធ្វើប្រតិបត្តិការបាននៅក្បែរផ្ទះរបស់ ពួកគេ។ បច្ចុប្បន្ននេះ អេ អឹម ខេ ផ្តល់នូវផលិតផលសន្សំជាច្រើនរួមមាន៖