
ភាគទុនិករបស់ អេ អឹម ខេ បានតែងតាំង ក្រុមប្រឹក្សាភិបាល ដើម្បីទទួលខុសត្រូវចំពោះការងារអភិបាលកិច្ចរួម និងទិសដៅយុទ្ធសាស្ត្រសម្រាប់គ្រឹះស្ថាន។ ក្រុមប្រឹក្សាភិបាលដែលមានសមាជិក ៨ រូបមានជំនាញផ្សេងៗ គ្នារួមមាន ផ្នែកសវនកម្ម ច្បាប់កម្ពុជា គ្រប់គ្រង ប្រព័ន្ធហិរញ្ញវត្ថុ ការអភិវឌ្ឍធនធានមនុស្ស មីក្រូហិរញ្ញវត្ថុ និងមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យធនាគារពាណិជ្ជ។ សព្វថ្ងៃនេះ អភិបាលកិច្ច អេ អឹម ខេ មានសមាជិក ដែលមិនមែនជាផ្នែកប្រតិបត្តិចំនួន ៨ រូបបន្ថែមពីលើ ប្រធាននាយកប្រតិបត្តិ (CEO) ដែលជាតំណាងគ្រប់គ្រងក្នុងក្រុមប្រឹក្សាភិបាល។
ក្នុងនោះផងដែរ មានគណៈកម្មាធិការចំនួនប្រាំ ដែលរាយការណ៍ផ្ទាល់ទៅកាន់ក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការនីមួយៗ មានសមាជិកក្រុមប្រឹក្សាភិបាលម្នាក់ និងអ្នកជំនាញពីខាងក្រៅម្នាក់។ គណៈកម្មាធិការទាំងនេះរួមមាន៖
១. គណៈកម្មាធិការវាយតម្លៃការតែងតាំង និងអភិបាលកិច្ច (RNCG)
គណៈកម្មាធិការនេះមានភារកិច្ច ត្រួតពិនិត្យលើការវាយតម្លៃបុគ្គលិករបស់គ្រឹះស្ថាន និង ធានាថាបុគ្គលិកទាំងអស់ ទទួលប្រាក់លើកទឹកចិត្តស្មើៗគ្នា ចំពោះការរួមចំណែករបស់ពួកគេក្នុងការបំពេញការងារឲ្យគ្រឹះស្ថាន។ គណៈកម្មាធិការនេះ ក៏ទទួលខុសត្រូវ ជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងជាន់ខ្ពស់ និងសមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ ផងដែរ។ គណៈកម្មាធិការនេះក៏មានភារកិច្ចណែនាំសមាជិកថ្មីៗ រៀបសេចក្តីសង្ខេប ដើម្បីឲ្យក្រុមប្រឹក្សាភិបាលឲ្យទទួលបានព័ត៌មានទាន់ពេលវេលា លើការអភិវឌ្ឍផ្នែកអភិបាលកិច្ច គ្រឹះស្ថាន ធ្វើបច្ចុប្បន្នភាពដល់ក្រុមប្រឹក្សាភិបាល ពីតួនាទី របស់ក្រុមប្រឹក្សាភិបាល និង ការទទួលខុសត្រូវរបស់ពួកគេ ឧទាហរណ៍ដូចជា កាតព្វកិច្ចផ្លូវច្បាប់ជាដើម។
ទាក់ទងនឹងអភិបាលកិច្ចគ្រឹះស្ថាន គណៈកម្មាធិការនេះ ធានាថាក្រុមប្រឹក្សាភិបាលបានបំពេញការងារបានយ៉ាងល្អបំផុត ដោយធានាបាននូវប្រសិទ្ធភាពទាំងមូលនៃក្រុមប្រឹក្សាភិបាល និង អនុវត្ត ឬ សម្របសម្រួលការវាយតម្លៃខ្លួនឯង និង ការវាយតម្លៃគ្នាទៅវិញទៅមក ក្នុងក្រុមប្រឹក្សាភិបាលនៅអំឡុងពេលជាក់លាក់ណាមួយ។
២. គណៈកម្មាធិការការងារសង្គម (SPC)
គណៈកម្មាធិការនេះ មានភារកិច្ចទទួលខុសត្រូវ ក្នុងការផ្តល់យោបល់ ដល់ក្រុមប្រឹក្សាភិបាល លើការងាររបស់
អេ អឹម ខេ ដែលទាក់ទងនឹងសង្គម។ វិធីសាស្ត្រនៃការវិភាគ និងការរាយការណ៍ ព្រមទាំងក្របខណ្ឌទាក់ទងនឹងការងារសង្គម។ គណៈកម្មាធិការនេះ មានភារកិច្ចក្នុងការផ្តល់ព័ត៌មានទាន់ពេលវេលា ដល់ក្រុមប្រឹក្សាភិបាល និង ថ្នាក់ដឹកនាំជាន់ខ្ពស់ ទៅលើបញ្ហានៃការងារសង្គមដែលបានលេចឡើង និងការអភិវឌ្ឈន៍ជាសាកល ព្រមទាំងការសម្រេចចិត្តថាតើ លទ្ធផលទទួលបានពីដំណើរការស្រាវជ្រាវពីអតិថិជនមានលក្ខណៈត្រឹមត្រូវបានដល់កម្រិតណា ។
៣. គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ (AFC)
គណៈកម្មាធិការនេះមានភារកិច្ចទទួលខុសត្រូវ សម្រាប់ការធានាសុច្ចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន នៅក្នុងការអនុវត្តការរាយការណ៍ និងការបង្ហាញព័ត៌មានដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងធនាគារជាតិនៃកម្ពុជា ត្រូវមានភាពច្បាស់លាស់ ត្រឹមត្រូវ និងទុកចិត្តបាន ។ គណៈកម្មាធិការនេះក៏មាន ភារកិច្ចអនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោមនេះផងដែរ៖
៤. គណៈកម្មាធិការគ្រប់គ្រងហានិភ័យថ្នាក់ក្រុមប្រឹក្សាភិបាល (BRC)
ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង អេ អឹម ខេ មានការជឿជាក់យ៉ាងមុតមាំថា ការគ្រប់គ្រងហានិភ័យពិតជា មានសារៈសំខាន់ណាស់ធ្វើឲ្យ អេ អឹម ខេ ទទួលបានជោគជ័យ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមួយ។ ទស្សនៈវិទ្យារបស់យើង គឺធានាថាហានិភ័យទាំងឡាយដែលយើងមាន អាចជួយឲ្យយើងសម្រេចបាននូវផែនការ យុទ្ធសាស្រ្តអាជីវកម្ម និងគោលដៅរបស់គ្រឹះស្ថានដោយរក្សារបាននៅក្នុងកម្រិតដែលអាចទទួលយកបាន ដែល អាចឲ្យយើងការពារដើមទុន និងអាចថ្លឹងថ្លែងបានយ៉ាងត្រឹមត្រូវរវាងហានិភ័យ និងប្រាក់ចំណេញ។
គណៈកម្មាធិការហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល (BRC) មានតួនាទីត្រួតពិនិត្យការគ្រប់គ្រងហានិភ័យគ្រឹះស្ថាន រួមមាន ហានិភ័យខាងក្នុង និងខាងក្រៅមានដូចជា ប្រតិបត្តិការហិញ្ញវត្ថុ ឥណទានការប្រតិបត្តិតាម និងកេរ្តិ៍ ឈ្មោះជាដើម ក្នុងចំណោមគ្រឹស្ថានផ្សេងទៀត។
៥. គណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល កម្រិតក្រុមប្រឹក្សាភិបាល (Board ALCO)
គណៈកម្មាធិការនេះ ត្រួតពិនិត្យជាយុទ្ធសាស្ត្រនៃការគ្រង់គ្រងតារាងតុល្យការរបស់គ្រឹះស្ថាន ដល់ក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការ ជាអ្នកផ្តល់មតិយោបល់ និងគំនិតជាយុទ្ធសាស្ត្រ ចំពោះដំណើរការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល ហើយដើរតួនាទីជាអង្គភាពក្នុងការអនុម័តប្រភពទុន ហានិភ័យ និង គោលនយោបាយគ្រប់គ្រងទ្រព្យសកម្ម និងបំណុល។
ទ្រព្យសកម្ម និង បំណុល អេ អឹម ខេ ត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការមួយ ដើរក្នុងការបង្កើនតម្លៃរបស់ភាគទុនិកដល់កម្រិតអតិបរមា ដើម្បីពង្រឹងការរីកចម្រើន និង ប្រាក់ចំណេញ ប្រកបដោយនិរន្តភាព ធ្វើឲ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងដើមទុន និងការពារគ្រឹះស្ថានពីហានិភ័យហិរញ្ញវត្ថុហួសកម្រិតណាមួយ ដែលកើតចេញពីបំលាស់ប្តូរ នៅក្នុងបរិយាកាសទីផ្សារ។
គណៈកម្មាធិការ ទ្រព្យសកម្ម និង បំណុល បានគិតគូពីការគ្រប់គ្រងបំណុល ការប្រមូលមូលនិធិ និង ដើមទុន អត្រាប្តូរប្រាក់បរទេស និង ហានិភ័យ ដែលបណ្តាលមកពីភាគីផ្សេងទៀត ការផ្លាស់ប្តូរ ផ្នែកផលិតផល និង ការរៀបចំគម្រោងថវិការប្រចាំឆ្នាំ។
|
|
លោក Tanmay Chetan | ប្រធានក្រុមប្រឹក្សាភិបាល និង ប្រធានគណៈកម្មាធិការវាយតម្លៃការ តែងតាំង និងអភិបាលកិច្ច និងជាសមាជិកនៃគណកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ លោក Tanmay ជាសហស្ថាបនិក និងជាដៃគូគ្រប់គ្រងនៅ Agora Microfinance Partners LLP ហើយបានកាន់តំណែងជាច្រើននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ រយៈពេល ១៨ឆ្នាំ។ អស់រយៈពេលជាច្រើនឆ្នាំ លោកបានធ្វើការក្នុងវិស័យប្រតិបត្តិការ (ប្រធាននា យកប្រតិបត្តិ អេ អឹម ខេ កម្ពុជា) ព្រមទាំងលោកមានតួនាទីក្នុងការផ្តល់ចំណាត់ថ្នាក់ឥណទានមីក្រូហិរញ្ញវត្ថុ និងការពិគ្រោះយោបល់នៅក្នុងបណ្តាប្រទេសជាច្រើនទៀត។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Harvard Kennedy និងបរិញ្ញាបត្រជាន់ខ្ពស់ពីវិទ្យាស្ថានគ្រប់គ្រងធនធាន ព្រៃឈើនៃប្រទេសឥណ្ឌា។ |
||
|
||||
|
លោកJOHN CON-SING YUNG | ប្រធានក្រុមប្រឹក្សាភិបាល និង ប្រធានគណៈកម្មាធិការ SPC សមសមាជិក AFC RNCG និង B.ALCO បច្ចុប្បន្ន លោក ចន ខន-សុីង យុង ជាសមាជិកក្រុមប្រឹក្សាភិបាល អនុប្រធានប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិព័ត៌មាវិទ្យា ដែលទទួលបន្ទុកផ្នែកបច្ចេកវិទ្យាព័ត៌មាន ការពង្រីកប្រតិបត្តិការក្រៅប្រទេស ពាណិជ្ជកម្មចិនដីគោក និងធនាគារសាជីវកម្មស៊ាងហៃចំនួនបី នៅ អេស ស៊ី អេស ប៊ី។ គាត់បានកាន់កាប់មុខតំណែងជាច្រើននៅក្នុងបុត្រសម្ព័ន្ធរបស់ អេស ស៊ី អេស ប៊ី និងក្រុមហ៊ុនផ្សេងៗទៀត។ លោក ចន បានចាប់ផ្តើមអាជីពការងាររបស់គាត់នៅក្នុងធនាគារ Chase Manhattan ក្នុងទីក្រុងហុងកុងក្នុងមុខតំណែងជាអ្នកហាត់ការផ្នែកគ្រប់គ្រង ហើយក៏បានបញ្ចប់វិញក្នុងមុខតំណែងជាអ្នកគ្រប់គ្រងក្នុងនាយកដ្ឋានគ្រប់គ្រងហានិភ័យឥណទាន។ បន្ទាប់មកគាត់ក៏បានចំណាយពេលវេលារបស់គាត់ដើម្បីចាប់ផ្តើមដំណើរការក្រុមហ៊ុន Shenzhen Concord ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនហិរញ្ញវត្ថុកាណាដាខាងកើត និងរដ្ឋាភិបាលក្រុង Shenzhen។ ជាច្រើនឆ្នាំ លោកបានផ្តោតលើការកសាងអាជីវកម្មបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមុនពេលចូលម្រើការងារជាមួយ អេស ស៊ី អេស ប៊ី។
លោក ចន បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម នៅសាកលវិទ្យាល័យឈីកាហ្គោ |
|||
|
|
លោក គា បូរាណ | ក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិ
លោក បូរាណ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ក្នុងខែកក្កដា
លោក បូរាណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំង |
||
|
||||
|
|
លោកស្រី Heng Seida | ក្រុមប្រឹក្សាភិបាល និងអភិបាលកិច្ចនៃ AFC និងសមាជិកនៃ BRC លោកស្រី Seida ជាគណនេយ្យករអាជីព និងជាសមាជិកនៃសមាគមន៍ Association of Certified Chartered Accountants (ACCA) នៃចក្រភពអង់គ្លេស ហើយបានទទួលសញ្ញាបត្រសវនករផ្ទៃក្នុងពីសហរដ្ឋអាមេរិក។ លោកស្រីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រ ផ្នែកគណនេយ្យហើយមានបទពិសោធន៍ |
||
|
||||
|
|
លោក ទិព្វ ច័ន្ទវិបុល | ក្រុមប្រឹក្សាភិបាល និងសមាជិកគណៈកម្មាធិការ ការវាយតម្លៃ
លោកបណ្ឌិត ច័ន្ទវិបុល គឺជាដៃគូគ្រប់គ្រងនៅឯក្រុមហ៊ុន Tip & Partners Law Firm លោកបណ្ឌិត ទិព្វ ច័ន្ទវិបុល បានបម្រើការងារជាទីប្រឹក្សាផ្នែកច្បាប់ឲ្យវិទ្យាស្ថានជាតិ និងអន្តរជាតិជាច្រើន រាប់បញ្ចូលទាំងអង្គការសហប្រជាជាតិ (the United Nations) ធនាគារពិភពលោក (The World Bank) និងធនាគារអភិវឌ្ឈន៍អាស៊ី (the Asian Development Bank) និងក្រុមហ៊ុនសំខាន់ៗដទៃទៀតក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិត គឺជាសមាជិកសកម្មម្នាក់ ទាំងវិស័យច្បាប់ និងសហគមន៍អាជីវកម្មក្នុងប្រទេសកម្ពុជា ។ |
||
|
||||
|
|
លោក RU-HUNG WEI | ក្រុមប្រឹក្សាភិបាល និងសមាជិកគណៈកម្មាធិការ B.ALCO បច្ចុប្បន្នលោក រូ-ហ៊ុង វ៉េ កំពុងបម្រើការក្នុងមុខតំណែងដូចជា៖ អនុប្រធានប្រតិបត្តិជាន់ខ្ពស់ អ្នកគ្រប់គ្រងប្រចាំតំបន់ និងអ្នកគ្រប់គ្រងទូទៅនៅធនាគារស៊ាងហៃពាណិជ្ជ និងសន្សំហៅកាត់ថា អេស ស៊ី អេស ប៊ី សាខា ទីក្រុងហុងកុង។ គាត់ទទួលបន្ទុកកាន់សាខាជាច្រើនរួមមាន សិង្ហបូរី វៀតណាម និងហុងកុង។ គាត់បានបម្រើការងារជាមួយធនាគារស៊ាងហៃពាណិជ្ជ និងសន្សំជាង២៧ឆ្នាំមកហើយជាមួយនឹងមុខតំណែងជាច្រើនដូចជា នាំចូល-នាំចេញ ការប្តូររូបិយប័ណ្ណបរទេស និងការវិភាគឥណទាន។ លោក វ៉េ បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យស៊ូសូវ និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យ ញូវ ហាវិន។ |
||
|
||||
|
|
លោក CHIN-KANG LIU | ក្រុមប្រឹក្សាភិបាល និង ប្រធានគណៈកម្មាធិការ BRC បច្ចុប្បន្ន លោក ឈិន-កាង លាវ កំពុងបម្រើការងារប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ និងជាអគ្គនាយករងនៅធនាគារស៊ាងហៃពាណិជ្ជ និងសន្សំ ហៅកាត់ថា (អេស ស៊ី អេស ប៊ី) ហើយគាត់ទទួលខុសត្រូវលើតួនាទីជាច្រើនដូចជា FATCA និង CRS, Basel III និងការគ្រប់គ្រងហានិភ័យ រួមមាន ឥណទាន ទីផ្សារប្រតិ បត្តិការ ការគ្រប់គ្រងសាច់ប្រាក់ និងហិរញ្ញវត្ថុ។ លោកបានធ្វើការក្នុងនាយកដ្ឋានជាច្រើនដូចជា៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នាយកដ្ឋានសវនកម្ម នាយកដ្ឋានរតនាគារ នៅការិយាល័យកណ្តាល អេស ស៊ី អេស ប៊ី។ លោក លាវ បានបញ្ចប់ថ្នាក់បិរញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យជាតិតៃវ៉ាន់។ |
||
![]() |
លោក វេ គូ យិន លោក វេ គូ យិន ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលគណៈកម្មាធិការទ្រព្យសកម្ម និងបំណុល និងជាសមាជិកគណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងខែសីហាឆ្នាំ២០១៩។ លោក យិន បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យកាត់តូលិកហ៊្វូជិននៅឆ្នាំ១៩៨៤ និងបានបន្តថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្តអាជីវកម្មនៅសាកលវិទ្យាល័យ Wisconsin-Madison សហរដ្ឋអាមេរិក តាំងពី ២-៣ឆ្នាំដំបូងដែលគាត់បានចាប់ផ្តើមអាជីពការងារក្នុងវិស័យធនាគារ។ លោក វេ គូ យិន បានចាប់ផ្តើមអាជីពការងារជាមួយធនាគារសៀងហៃ ខមមែសល & សេវវីង (SCSB) ក្នុងតួនាទីជាអនុប្រធាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិរងរតនាភិបាលទទួលបន្ទុកផ្នែក មូលនិធិ ពាណិជ្ជកម្ម វិនិយោគមូលប័ត្រកម្មសិទ្ធ និង រតនាគារ។ ក្រោយមកទៀតគាត់ត្រូវបានប្តូរមកដឹកនាំ នាយកដ្ឋានទ្រព្យសកម្ម និងមូលនិធិក្នុងមុខដំណែងជាអនុប្រធាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិរងទ្រព្យសកម្ម ដែលគ្រប់គ្រង និងត្រួតពិនិត្យលើការងារទ្រព្យសកម្ម និងមូលនិធិទាំងមូលរបស់ធនាគារ SCSB។ បច្ចុប្បន្នលោកបានកាន់តំណែងជាអនុប្រធានប្រតិបត្តិទី១នៃធនាគារ SCSB ដែលស្ថិតនៅការិយាល័យណ្តាលក្នុងទីក្រុងតៃបុិក នៃកោះតៃវ៉ាន់ គាត់ទទួលបន្ទុកខាងផ្នែកដោះស្រាយបញ្ហាផែនការយុទ្ធសាស្រ្ត និងត្រួតពិនិត្យក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្រៅប្រទេស។ គាត់មានបទពិសោធន៍ជាង៣០ឆ្នាំលើវិស័យហិរញ្ញវត្ថុ និងធនាគារ។ |
|||
|
កញ្ញា Blandine Claudia Maire Pons | សមាជិក នៃ SPC
កញ្ញា Dina ជានាយិកាប្រចាំតំបន់អាស៊ីបូព៌ារបស់ Incofin និង ជាប្រធានការងារសង្គម ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។ កញ្ញា គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃការងារពិសេសការងារសង្គម (SPTF)។ កញ្ញា Dina មានភារកិច្ចទទួលបន្ទុកលើសកម្មភាពបំណុលទាំងអស់នៅក្នុងប្រទេសកម្ពុជា ចិន ឥណ្ឌូណេស៊ី កញ្ញា គឺជាអ្នកវិភាគជាន់ខ្ពស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅឯទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឯកទេសមីក្រូហិរញ្ញវត្ថុ Planet Rating ។ មុនពេលបម្រើការជាអ្នកវិភាគជាន់ខ្ពស់ កញ្ញាបានបម្រើការងារនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុជាអ្នកពិគ្រោះយោបល់ ផ្នែកប្រតិបត្ដិការនៅ PlaNet Finance ដែលជា សម្ព័ន្ធភាពរបស់ក្រុមហ៊ុន MicroCred នៅប្រទេសចិន ។
កញ្ញា គឺជាផ្នែកមួយនៃក្រុមស្ថាបនិក ដែលបានបង្កើតក្រុមហ៊ុន MicroCred Nanchong នៅក្នុងស្រុកស៊ីឈួន ។ កញ្ញា ក៏បានដឹកនាំគម្រោងកសាងសមត្ថភាពសម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅតំបន់ជនបទរបស់ចិនជាច្រើនផងដែរ។ កញ្ញា អាចនិយាយភាសាបារាំង អង់គ្លេស និង អេស្ប៉ាញ បានយ៉ាងស្ទាត់ជំនាញ ហើយក៏យល់ កញ្ញា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Sciences Po Paris និង the London School of Economics (LSE) នៅក្នុងការសិក្សាពីការអភិវឌ្ឍន៍ និងទំនាក់ទំនងអន្តរជាតិ។ |
|||
|
![]() |
|
|
||
|
||||