កម្ចីសងរំលស់ - ធនាគារភូមិ
2019-May-28 11:23 [Viewed : 10235]

តើអ្នក​មិន​មែន​ជា​កសិករ​មែនទេ? អត់​បញ្ហា! កម្ចី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​​សម្រាប់​អតិថិជន​ ដែល​រស់​នៅ​ជន​បទ តែ​មិន​ពឹងផ្អែក​ទាំង​ស្រុងលើ​កសិកម្ម មិន​មាន​លំហូរ​ប្រាក់​ចំណូល​ទៀង​ទាត់ និង​ចង់​បាន​ការ​បង់​រំលោះ​ទាំងប្រាក់ដើម និង​ការប្រាក់​​រៀងរាល់​ខែ។

 • ប្រភេទរូបិយ​ប័ណ្ណ ៖ ប្រាក់រៀល និង ប្រាក់ថៃបាត
 • ទំហំកម្ចី ៖ រហូតដល់ ៣.០០០.០០០ រៀល ឬទំហំទឹកប្រាក់​ដែល​មាន​តម្លៃស្មើ
 • រយះពេលកម្ចី ​៖ ចាប់ពី ៣ ដល់ ១៨ ខែ
 • អត្រាការប្រាក់ប្រចាំខែ៖ NA
 • របៀបសង ៖ បង់​ការប្រាក់ និង​ប្រាក់​ដើម​ប្រចាំខែ
 • អតិថិជនកម្ចីទាំងអស់អាចទទួលបានអត្ថប្រយោជន៍បន្ថែម​ដូច ៖
  • អាចខ្ចីកម្ចីសង្គ្រោះបន្ទាន់
  • ទិញ​ធានារ៉ាប់រងខ្នាតតូចលើសុខភាព និង​គ្រោះថ្នាក់
  • លុបបំណុលចោលក្នុងករណីទទួលមរណ​ភាព​ជាយ​ថា​ហេតុ
 • ជានីតិជន (អាយុ ចាប់​ពី ១៨ ឆ្នាំ ឡើង​ទៅ)
 • មានទីលំនៅអចិន្ត្រៃយ៍​ក្នុង​តំបន់
 • ទូរស័ព្ទមកលេខ ០២៣ ២២០ ២០២ / ១៨០០ ២០០ ២០០
 • ឬ ស្នើសុំផ្ទាល់មកកាន់បុគ្គលិក អេ អឹម ខេ
 • ឬ ស្នើសុំមកប្រធានធនាគារភូមិ​ក្នុងតំបន់របស់លោកអ្នក
 • ឬ មកកាន់ការិយាល័យ អេ អឹម ខេ ដែលជិតលោកអ្នកបំផុត

 

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200