កម្ចីជាក្រុម
2016-Sep-23 16:21 [Viewed : 14893]

វា​ជាការ​ចូលរួម​ជាមួយគ្នា​ដើម្បី​សម្រេចចិត្ត​អំពី​អ្វីដែល​អ្នក​ចង់បាន ហើយ​ជា​កម្លាំង​រួមគ្នា​ដើម្បី​ធ្វើ​ឲ្យ​គ្រប់​សមាជិក​មាន​ភាពងាយស្រួល។ នេះ​ជា​លក្ខណៈពិសេស​នៃ​កម្ចី​ជា​ក្រុម​របស់ អេ អឹម ខេ ដែលជា​កម្ចី​ធ្វើ​ឲ្យ​សហគមន៍​កាន់តែ​ជិតស្និទ្ធ​គ្នា និងមានការ​ទទួលខុសត្រូវ​រួមគ្នា​ដើម្បី​រីកចម្រើន​ទាំងអស់គ្នា។

កម្ចី​ជា​ក្រុម ឬ ហៅថា​កម្ចី​ធនាគារ​ភូមិ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់ ដែលមាន​លំនាំ​ចេញពី​កម្ចី​ក្រុមសាមគ្គី។ វិធីសាស្ត្រ​នេះ​ផ្តើមចេញពី​អតិថិជន​សក្តានុពល ដែល​ធ្វើការ​ជ្រើសរើស​សមាជិក​បង្កើតជា​ក្រុម​ដែលមាន​ការទទួលខុសត្រូវ​រួម ដែល​ក្នុងនោះ​មាន​សមាជិក​ចាប់ពី ២ ទៅ ៦ នាក់ ដោយ​បង្កើត​ទៅជាធនាគារ​ភូមិ ដែលមាន​ក្រុម​ចាប់ពី ៤ ទៅ ១២ ក្រុម ឬ រហូតដល់ ១០០ នាក់។ កម្ចី​នេះ​មិន​តម្រូវ​ឲ្យ​មាន​ទ្រព្យដាក់​ធានា​ឡើយ ព្រោះថា​ផលិតផល​នេះ ត្រូវបាន​បង្កើតឡើង​សម្រាប់​ផ្តោតជាសំខាន់​បំផុត​ទៅលើ​អតិថិជន​ក្រីក្រ។ កម្ចី​ជា​ក្រុម​ជា​ផលិតផល​ស្នូល​របស់ អេ អឹម ខេ ព្រោះថា​វា​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កម្រិតជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ក្រីក្រ​នៅតាម​ជនបទ។

ប្រធាន​ធនាគារ​ភូមិ (VBP) ត្រូវបាន​ជ្រើស​រើស​ដោយ​សមាជិក​របស់​ខ្លួន​ដើម្បី​ធ្វើជា​តំណាង​ធនាគារ​ភូមិ។

អតិថិជន​អាចធ្វើ​ការជ្រើសរើស​បាន​នូវ​ប្រភេទ​ផលិតផល​ ដែល​ត្រូវ​នឹង​លំហូ​សាច់ប្រាក់​របស់ខ្លួន។

សូម​ចុច​លើ ជម្រើស​ផលិតផល ខាងក្រោម​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម៖

  1. កម្ចីសងដើមចុងវគ្គ – ធនាគារភូមិ
  2. កម្ចីសងរំលស់ – ធនាគារភូមិ
  3. កម្ចី​សងបណ្តាក់ – ធនាគារភូមិ
Customer Service:
Tel: 023 220 202
Toll Free: 1800 200 200