អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលមានបណ្តាញប្រតិបត្តិការទូទាំង ប្រទេស។ បច្ចុប្បន្ននេះ អេ អឹម ខេ មានបុគ្គលិកជាង ៣,៥០០ នាក់ ដែលកំពុងបម្រើសេវាហិរញ្ញវត្ថុជូនដល់អតិថិជនប្រមាណជាង ១,០០០,០០០ នាក់ ក្នុងភូមិសរុបចំនួន ១៣,០០០ភូមិដែលស្មើនឹង ៩១ % ក្នុងប្រទេសកម្ពុជា។ ឥឡូវនេះ អេ អឹម ខេ ត្រូវការជ្រើសរើសបុគ្គលិកដែល មានសមត្ថភាព និងប្តេជ្ញាចិត្តខ្ពស់ចូលរួមជាមួយនឹងក្រុមការងារដ៏ច្រើនសម្បូរបែបនៅគ្រប់ការិយាល័យសាខា និងបណ្តានាយកដ្ឋានទាំងអស់ទូទាំងប្រទេស សម្រាប់បំពេញនូវតម្រូវការអាជីវកម្ម។
ចូលជាសមាជិកគ្រួសារ អេ អឹម ខេ លោកអ្នកមិនត្រឹមតែទទួលបាននូវប្រាក់បៀរវត្សរ៍មួយមុខប៉ុណ្ណោះទេ អេ អឹម ខេ និងជួយ អ្នកក្នុងការអភិវឌ្ឍសមត្ថភាព និងទេពកោសល្យការងារដើម្បីឆ្ពោះទៅរកភាពរីកចម្រើននាពេលអនាគត។
# |
|
តំណែងជ្រើសរើស |
# |
ទីតាំងការងារ |
ថ្ងៃផុតកំណត់ |
ពិពណ៌នាការងារ |
គន្លឹះ សូមចុចលើពាក្យ ទាញយកពិពណ៌នា ដើម្បីបើកមើល ឬ ទាញយកពិពណ៌នាការងារលម្អិត។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ និងប្រវត្តិរូបសង្ខេប មកកាន់ការិយាល័យសាខា ឬអនុសាខាណាមួយរបស់ អេ អឹម ខេ ឬ ការិយាល័យកណ្តាល ដែលមានអាសយដ្ឋាន នៅអាគារលេខ ២៨៥ មហាវិថី យុទ្ធពលខេមរៈភូមិន្ទ (២៧១) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ឬ ផ្ញើអ៊ីម៉ែលមកកាន់ job@amkcambodia.com
ឯកសារត្រូវភ្ជាប់៖
▪ ច្បាប់ចម្លងសញ្ញាបត្រ ឬ លិខិតបញ្ជាក់ពីសាកលវិទ្យាល័យដែលទទួលបាន
▪ ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសំបុត្រកំណើត។
▪ ច្បាប់ចម្លងព្រឹត្តិប័ត្រពិន្ទុកាន់តែប្រសើរ។
មានតែបេក្ខជនដែលជាប់វគ្គជម្រុះប៉ុណ្ណោះដែលនឹងត្រូវបានទាក់ទងដើម្បីសម្ភាសន៍។ ស្ត្រី និងជនពិការដែលមាន សមត្ថភាព ត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យបម្រើការងារ។ អេ អឹម ខេ គឺជាគ្រឹះស្ថាន ដែលផ្តល់ឱកាសការងារស្មើគ្នា។
ចំណាំ៖ ប្រសិនបើពុំមានការបង្ហាញពីមុខតំណែងទំនេរទេនោះ ឬ ក្នុងករណីមុខតំណែងកំពុងចេញផ្សាយនោះមិនត្រូវនឹងអ្នកផ្ទាល់ នោះលោកអ្នកអាចទាក់ទងមក job@amkcambodia.com សម្រាប់ទទួលបានព័ត៌មានបន្ថែមពី អេ អឹម ខេ។
សម្រាប់ព័ត៌មានលម្អិត សូមទូរស័ព្ទមកលេខ៖ ០២៣ ៩៩៣ ០៦២/០២៣ ២២៤ ៧៦៣។
គន្លឹះ៖ ដើម្បីជៀសវាងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងអ៊ីម៉ែល ត្រូវប្រាកដថាអ្នកបានធ្វើឲ្យទំហំឯកសារដែលផ្ញើមកនោះមានទំហំតូចបំផុតដែលអាចធ្វើទៅបាន និងត្រូវធ្វើការផ្ទៀងផ្ទាត់អាសយដ្ឋានអ៊ីម៉ែលឲ្យបានត្រឹមត្រូវមុនចុចផ្ញើ។