អេ អឹម ខេ ដំណើរការយុទ្ធនាការ «ភ្នាក់ងារ អាប់ហ្គ្រេដ» និងផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់ភ្នាក់ងារ

ភ្នំពេញ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ប្រកាសដំណើរការយុទ្ធនាការមួយទៀតក្នុងឆ្នាំ២០២៥នេះ គឺយុទ្ធនាការ «ភ្នាក់ងារ អាប់ហ្គ្រេដ» ដែលជាកម្មវិធីលើកទឹកចិត្តពិសេស សម្រាប់ភ្នាក់ងារ អេ អឹម ខេ ទាំងអស់ ទូទាំងប្រទេស ដើម្បីបង្កើនប្រតិបត្តិការលក់របស់ពួកគេ។
យុទ្ធនាការនេះមានរយៈពេល ៤ខែ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ សម្រាប់ភ្នាក់ងារ អេ អឹម ខេ ណាមួយដែលបង្កើនចំនួនប្រតិបត្តិការប្រចាំខែដល់កម្រិត A++, A+, A ឬ B នោះអ្នកនឹងមានឱកាសទទួលបានកាដូអនុស្សាវរីយ៍ដ៏មានតម្លៃ និងស្រស់ស្អាតជាច្រើនដូចជា ម៉ាស៊ីនអាំងសាច់អគ្គិសនី កាដូប្រណីត ឆត្រ ឬដបទឹក។ យើងនឹងធ្វើការចាប់រង្វាន់រៀងរាល់ ២ខែម្ដង ដែលមានន័យថាភ្នាក់ងារអាចទទួលបានរង្វាន់ជាច្រើនដងក្នុងអំឡុងពេលយុទ្ធនាការ។
ធ្វើប្រតិបត្តិការកាន់តែច្រើន ទទួលបានរង្វាន់កាន់តែច្រើន!
អេ អឹម ខេ អីក៏មាន អីក៏បាន!
សម្រាប់ព័ត៌មានបន្ថែម៖
តាមដានក្នុងគេហទំព័រហ្វេសបុក (AMK អេ អឹម ខេ) និងទំនាក់ទំនងមកកាន់យើងខ្ញុំ៖ 023 220 202 ឬ 1800 200 200 (មិនគិតថ្លៃសេវា)។
*យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៣កន្លែង និងភ្នាក់ងារជិត ៧.០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។