ការផ្តល់ជូនពិសេស ក្នុងឱកាសបើកសម្ពោធសាខាថ្មី អេ អឹម ខេ ច្បារអំពៅ
ដើម្បីជាការអបអរក្នុងឱកាសបើកសម្ពោធសាខាថ្មី អេ អឹម ខេ ច្បារអំពៅ អេ អឹម ខេ មានការផ្តល់ជូនពិសេសទៅលើផលិតផលសន្សំ និងកម្ចី។ លើសពីនេះ គ្រប់អតិថិជន អេ អឹម ខេ ដែលអញ្ជើញមកសាខាថ្មី អេ អឹម ខេ ច្បារអំពៅ ដើម្បីបើកគណនីថ្មី ឬគណនីកូនឆ្លាត ទាំងអស់ នឹងទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើន។
ការផ្តល់ជូននេះ ចាប់ផ្ដើមពីថ្ងៃទី១ រហូតដល់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២។
លក្ខន្តិក៖
- គណនីសន្សំមានកាលកំណត់ សម្រាប់ឯកត្តជន រយៈពេលចាប់ពី ១២ខែឡើងទៅ នឹងបន្ថែមការប្រាក់ប្រចាំឆ្នាំ ០.៥% លើអត្រាការប្រាក់បច្ចុប្បន្ន
- កម្ចីដែលមានទំហំធំជាង ៥,០០០ដុល្លារ ឬសមមូលនឹងរូបិយប័ណ្ណផ្សេងទៀត នឹងបញ្ចុះការប្រាក់ប្រចាំឆ្នាំ ២% លើ អត្រាការប្រាក់អប្បបរមា
- ការផ្តល់ជូនខាងលើនេះ សម្រាប់តែអតិថិជនថ្មី និងនៅសាខាថ្មី អេ អឹម ខេ ច្បារអំពៅតែប៉ុណ្ណោះ
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
អេ អឹម ខេ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬកែប្រែលក្ខខណ្ឌទាំងនេះដោយមិនបាច់ជូនដំណឹងជាមុន។
ប្រសិនបើមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០ (ឥតគិតថ្លៃ)។