ទទួលបាន៥០០បាត ទូទាត់ដោយប្រើកាតឥណពន្ធនិម្មិត UnionPay របស់ AMK នៅផ្សារទំនើប Central World និងហាងទំនិញ Central ក្នុងប្រទេសថៃ
ឥឡូវនេះអតិថិជន AMK ទាំងអស់អាចរីករាយ និងចំណេញប្រាក់ជាច្រើនក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសថៃ ជាមួយកាតឥណពន្ធនិម្មិត UnionPay របស់ AMK។ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០០បាត នៅក្នុងគ្រប់ផ្សារ Central World ក្នុងប្រទេសថៃ ដែលការផ្តល់ជូននេះ ចាប់ពីថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
អ្នកអាចទទួលប្រើប្រូម៉ូសិននេះ ដោយគ្រាន់តែបង្ហាញគូប៉ុង U.Plan ទៅអ្នកគិតលុយ។ ដើម្បីទទួលបានគូប៉ុង U.Plan សូមស្គែនកូដ QR នៅលើរូបនៃផុសនេះ ឬស្គែនលើសន្លឹកបញ្ឈរ U.Plan នៅ Central Department Store ផ្ទាល់។
លក្ខន្តិក៖
- រីករាយជាមួយការបញ្ជុះតម្លៃរហូតដល់ ៥០០បាត សម្រាប់ការទិញម្តងចាប់ពី ៣០០០បាត ឬច្រើនជាងនេះជាមួយនឹងកាត UnionPay របស់អ្នក (សម្រាប់កាតដែលចេញ ក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ)។ អ្នកត្រូវបង្ហាញប័ណ្ណអេឡិចត្រូនិច U.plan នៅពេលធ្វើការទូទាត់។ ការផ្តល់ជូនពិសេសនេះចាប់ពី ថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣។
- សម្រាប់ការផ្តល់ជូនគឺមិនរាប់បញ្ចូលការចំណាយនៅ Supersport, PowerBuy, B2S, Homework, Tops market, Central Food Hall, តំបន់ជួល ភោជនីយដ្ឋាន Muji ប័ណ្ណទូទាត់សាច់ប្រាក់ និងទំនិញ និងម៉ាកផ្សេងទៀតដែលមិនបានចូលរួមជាមួយយុទ្ធនាការនេះ។
- ចំពោះសុពលភាពប័ណ្ណអេឡិចត្រូនិចគឺត្រូវបានកំណត់តាមកាលបរិច្ឆេទដែលមានបញ្ជាក់នៅលើប័ណ្ណនោះ។
- ចំពោះការផ្តល់ជូននេះគឺ សម្រាប់ការទូទាត់ដោយប្រើកាត UnionPay ដែលចេញក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
- មិនអនុញ្ញាតឱ្យមានបង្កាន់ដៃបូកបញ្ជូលគ្នាទេគឺ ប័ណ្ណអេឡិចត្រូនិចមួយប្រើបានក្នុងប្រតិបត្តិការមួយ។
- សម្រាប់កាត UnionPay នីមួយៗអាចទទួលបានប័ណ្ណអេឡិចត្រូនិច Uplan តែ ២ សន្លឹកប៉ុណ្ណោះក្នុងមួយថ្ងៃ និងច្រើនបំផុត ៥ Uplan e-voucher ក្នុងមួយប័ណ្ណ ក្នុងអំឡុងពេលផ្សព្វផ្សាយនេះ។
- សូមសាកសួរព័ត៌មានបន្ថែម សម្រាប់ការផ្សព្វផ្សាយនេះអាចនឹងត្រូវបានប្រើជាមួយនឹងហាងផ្សេងៗទៀត។
- ចំពោះប័ណ្ណអេឡិចត្រូនិច Uplan នីមួយៗអាចប្តូរបានតែម្តងគត់។
- ប័ណ្ណអេឡិចត្រូនិច Uplan មិនអាចប្តូរជាសាច់ប្រាក់បានទេ។
- ករណីស្នើសុំប្តូរយកប្រាក់ត្រឡប់មកវិញ ម្ចាស់ប័ណ្ណនឹងត្រូវបានសងប្រាក់វិញទៅតាមតម្លៃពិតប្រាកដដែលបានចំណាយ។
- សម្រាប់ប្រតិបត្តិការប័ណ្ណ គ្មានការសងត្រឡប់វិញទេ។
- ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ណ ឬ លុបចោលប្រតិបត្តិការដោយមិនចាំបាច់ជូនដំណឹងជាមុន។
- លក្ខខណ្ឌត្រូវបានអនុវត្ត។ ក្រុមហ៊ុនមានសិទ្ធិសម្រេចចុងក្រោយ ប្រសិនបើករណីមានវិវាទ។
ប្រសិនបើមានចម្ងល់លើការផ្តល់ជូននេះ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ
០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០ (ឥតគិតថ្លៃ)។
អេ អឹម ខេ រក្សាសិទ្ធិក្នុងការកែប្រែរាល់លក្ខន្តិក និងគោលការណ៍នានាដោយពុំមានការជូនដំណឹងជាមុន។