ត្រឡប់មកវិញហើយ! បើកគណនីធនាគារតាមរយៈ AMK Mobile បានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងអាចឈ្នះលុយបានរហូតដល់២លានរៀនភ្លាមៗ!
ភ្នំពេញ៖ កាលពីដើមខែវិច្ឆិកា ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបង្កើតឲ្យមានកម្មវិធីផ្តល់រង្វាន់លើកទី២ រហូតដល់២លានរៀន សម្រាប់ការបើកគណីធនាគារដោយខ្លួនឯង Self-Account-Openingស្របពេលដែលកម្មវធីទូរស័ព្ទដៃ អេ អឹម ខេ AMK Mobile កាន់តែមានប្រជាប្រិយភាពសម្រាប់ប្រើប្រាស់ ទៅលើមុខងារសេវាហិរញ្ញវត្ថុដ៏សំបូរបែប ជាពិសេស គឺមុខងារបើកគណីធនាគារដោយខ្លួនឯង Self-Account-Openingផ្ទាល់តែម្តងដែលកំពុងផ្តល់ភាពងាយស្រួលឲ្យអ្នកប្រើប្រាស់អាចបើកគណនីធនាគារដោយខ្លួនឯងដោយចំណាយពេលត្រឹមតែ២ ៣នាទី បានយ៉ាងងាយ រហ័ស ដោយមិនត្រូវការឯកសារសាំញ៉ាំ និងមិនចំាបាច់ធ្វើដំណើរទៅកាន់ការិយាល័យ ជាពិសេសទៀតនោះ មានឱកាសឈ្នះលុយជារៀងរាល់ថ្ងៃចាប់ថ្ងៃនេះ រហូតដល់ថ្ងៃទី ០៧ កុម្ភៈ ២០២១។
បច្ចុប្បន្ននេះ AMK Mobile កំពុងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជនកម្ពុជាតាមរយៈការរវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីអាចផ្តល់គ្រប់សេវាសេវាហិរញ្ញវត្ថុប្រចាំថ្ងៃដូចជាការវេរលុយក្នុង និងក្រៅប្រទេស សេវា eCASH សេវាបង់ថ្លៃទំនិញ បញ្ជូលលុយទូរស័ព្ទ បង់ទឹក ភ្លើងសំរាម ជាពិសេសសេវាវេលុយឆ្លងធនាគារក្នុងស្រុកបានរហូត៥ម៉ឺនដុល្លា បានភ្លាមៗ ក្នុងមួយថ្ងៃដោយមិនគិតថ្លៃសេវា និងហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា “ កម្មវិធីបើកគណីធនាគារ ឈ្នះរង្វាន់លើកទី២នេះ បង្កើតឡើងដោយមើលឃើញសន្ទុះកើនឡើងនៃការប្រើប្រាស់ AMK Mobile បន្ទាប់ពីដាក់ឲ្យមានដំណើរការនូវមុខងារការបើកគណីធនាគារដោយខ្លួនឯង Self-Account-Opening ដែលមានភាពងាយស្រួល សន្សំសំចៃ និងសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់។ ការគាំទ្ររបស់អតិថិជន គឺជាកម្លាំងចិត្តដ៏មុតមាំរបស់យើង ដើម្បីខិតខំបន្តអភិវឌ្ឍខ្លួនតាមរយៈការវិនិយោគទៅបច្ចេកវិទ្យាដើម្បីឲ្យផលិតផល និងសេវាកម្មកយើងកាន់តែទាន់សម័យកាល និងសម្បូរបែប។ យើងរំពឹងទុកថា ការវិវឌ្ឍនូវសេវាកម្មហិរញ្ញវត្ថុរបស់ អេ អឹម ខេ នឹងចូលរួមពង្រីកបរិយាប័នហិរញ្ញវត្ថុនៅកម្ពុជាតាមទិសដៅរបស់រាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា ជាពិសេសនឹងបន្តទទួលបានការគាំទ្រ និងទំនុកចិត្តពីអតិថិជនរបស់យើងជាបន្តបន្ទាប់។
ដើម្បីអាចបើកគណនីដោយខ្លួនឯង អតិថិជនត្រូវការតែពេល ២ ឬ ៣នាទីប៉ុណ្ណោះដោយចូលទៅដោនឡូតកម្មវិធីAMK Mobile នៅក្នុងAppStore PlayStore ឬ HUAWEI AppGallery តាមតំណ http://onelink.to/ss87zk… បន្ទាប់មកជ្រើសរើសយកមុខងារSelf-Account-Openingឬបង្កើតគណនីខ្លួនឯង ហើយបំពេញព័ត៌មានខ្លីៗដូចជាថតរូបអត្តសញ្ញាណប័ណ្ណ ថតរូបសែលហ្វី លេខទូរស័ព្ទ និងមុខរបររកស៊ីជាការស្រេច។ អ្នកមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ ដែលទឹកប្រាក់នឹងត្រូវបានបញ្ចូលទៅក្នុងគណនីរបស់គាត់ដោយស្វ័យប្រវត្តិ បន្ទាប់ពីគណនីបានដាក់ឲ្យដំណើរការរួចរាល់ ឬអាចទាក់ទងតាមរយៈលេខ ០២៣២២០២០២/១៨០០២០០២០០។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ៖
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមខែ សីហា ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជាង ៦,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។