ដំណឹងល្អ! កញ្ចប់សេវាហិរញ្ញវត្ថុ និងបច្ចេកវិទ្យាទូទាត់ទំនើប សម្រាប់អាជីវកម្មជោគជ័យតាមរយៈកិច្ចសហការរវាង អេ អឹម ខេ និង Blue Technology
ភ្នំពេញ៖ ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមដែលជាអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង Blue Technology មានឱកាសទទួលបានកញ្ចប់សេវាហិរញ្ញវត្ថុពិសេស រួមជាមួយការទូទាត់ទំនើបកាន់តែងាយស្រួល តាមរយៈកិច្ចសហការបញ្ចូលគ្នានូវបច្ចេកវិទ្យារបស់ក្រុមហ៊ុនទំាងពីរ។
កិច្ចសហការនេះនឹងនំាមកនូវការរីកចម្រើនដល់ភាគីពាក់ព័ន្ធនៅក្នុងខ្សែសង្វាក់អាជីវកម្មទំាងមូលជាពិសេស គឺក្រុមហ៊ុនជាដៃគូអាជីវកម្ម តាមរយៈការផ្តល់ទុនបង្វិលដើម្បីពង្រីកអាជីកម្ម ការពង្រឹងសេវាកម្មទូទាត់ជាមួយអតិថិជន និងអ្នកផ្គត់ផ្គង់ផ្សេងៗ ឲ្យកាន់តែប្រសើរឡើង និងទទួលបានសេវាហិរញ្ញវត្ថុផ្សេងៗទៀតដូចជាសេវាទូទាត់ និងសេវាបើកបៀវត្សរ៍ជាដើម។
កាន់តែពិសេសបន្ថែមពីលើការទូទាត់នៅតាមហាងទំនិញ ដែលមានភាពងាយស្រួល និងទាន់សម័យ តាមបែបឌីជីថលដែលដៃគូអាជីវកម្មរបស់ អេ អឹម ខេ និង Blue Technology អាចប្រើប្រាស់KHQR របស់បាគង ដែលជាការទូទាត់ទូលំទូលាយ អនុញ្ញាតឲ្យអតិថិជនដែលកំពុងប្រើប្រាស់ជាមួយ App ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ ដែលជាសមាជិកបាគង ក៏អាចទូទាត់ដោយការស្កេន QR រួមគ្នាតែមួយផងដែរ ។
លោក ហួត សុខា ប្រធាននាយកប្រតិបត្តិសាជីវកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា “ការចាប់ដៃគូសហការនេះ គឺជាយុទ្ធសាស្រ្តអាជីវកម្មដ៏ឆ្លាតវៃមួយ ដែលផ្តល់ផលចំណេញជាច្រើន ជាពិសេសគឺដល់ក្រុមហ៊ុនដែលជាដៃគូអាជីវកម្មផ្ទាល់តែម្តង តាមរយៈ ១-ភាពងាយស្រួលនៃបច្ចេកវិទ្យាទូទាត់ AMK PAY ប្រើប្រាស់ KHQR ដែលអាចឲ្យអតិថិជនទូទាត់ថ្លៃទំនិញដោយស្កេន QR រួមគ្នាដោយមិនស្មុកស្មាញ និងខាតពេលវេលាដូចមុន ២-ការទាញយកអតិថិជនថ្មីៗ ដែលជាអ្នកកំពុងប្រើប្រាស់ប្រព័ន្ធធនាគារជាង២០ ជាសមាជិកបាគង ៣-ឱកាសពង្រីកអាជីវកម្មរបស់ខ្លួនពីកញ្ចប់សេវាហិរញ្ញវត្ថុពិសេស អេ អឹម ខេ និងកញ្ចប់សេវាកម្មផ្សេងៗ Blue ហើយជាពិសេសនោះ ៤-វានឹងធ្វើឲ្យកិត្តិនាមអាជីវកម្មរបស់ខ្លួនកាន់តែល្អប្រសើរតាមរយៈបទពិសោធន៍ល្អ នៃការទូទាត់របស់អតិថិជន។ យើងសង្ឃឹមផងដែរថា ភាពជាដៃគូនេះនឹងផ្តល់ផលចំណេញជាច្រើនដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល ឲ្យមានឱកាសពង្រីកខ្លួន កាន់តែជោគជ័យ និងរីកចម្រើនទៅ។”
ជាមួយគ្នានេះដែរ លោក ផ្លុង លីឌឿន នាយកប្រតិបត្តិ Blue Technology បានបង្ហាញពីអារម្មណ៍រំភើបក្នុងការចាប់ដៃគូសហការជាមួយ អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនំាមុខគេ និងផុ្តល់ទំនុកចិត្តខ្ពស់នៅ កម្ពុជា បានលើកឡើងដូច្នេះថា “ ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា software របស់យើង និងសេវាកម្មទូទាត់ អេ អឹម ខេ នឹងកាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជនតាមរយៈសេវាកម្មទូទាត់បែបអេឡិចត្រូនិចដែលសាមញ្ញ និងសុវត្ថិភាពខ្ពស់។ យើងមានភាពជឿជាក់ថា ទោះបីអតិថិជនយើង គឺជាហាងលក់ទំនិញ ឬជាសហគ្រាសនៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច ក៏យើងនៅតែអាចជួយឲ្យសេវាកម្មអាជីវកម្មពួកគាត់កាន់តែល្អប្រសើរ ដែលវាគឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់យើង ដើម្បីជួយឲ្យអាជីវកម្មរបស់ពួកគាត់កាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់។”
Blue Technology គឺជាក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យា Software នំាមុខគេមួយ ដែលមានការទទួលស្គាល់គុណភាព និងផ្តល់ទំនុកចិត្តខ្ពស់ ជួយគំាទ្រដល់ការអភិវឌ្ឍអាជីវកម្មក្នុងទីផ្សារប្រទេសកម្ពុជា និងទីផ្សារអាស៊ាន ហើយបច្ចុបប្បន្ន Blue មានក្រុមហ៊ុនជាដៃគូពាណិជ្ជកម្មជាង៣០០០ ក្រុមហ៊ុននៅកម្ពុជា និងនៅតាមបណ្តាលប្រទេសផ្សេងៗទៀតដូចជា ឡាវ មីយ៉ាន់ម៉ា ម៉ុងហ្គោលី និងវៀតណាម។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ ជាមួយផលប័ត្រប្រាក់កម្ចីជាង ៤០០លាន ដុល្លារអាមេរិក ប្រាក់បញ្ញើជាង ២០៦លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩កន្លែង និងភ្នាក់ងារជិត ៦,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ ផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុសុវត្ថិភាព និងទំនើបងាយស្រួល តាមរយៈផលិតផល និងសេវាកម្មជាច្រើន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) និងសេវាធនាគារតាមរយៈទូរស័ព្ទ AMK Mobile ដែលជាសមាជិករបស់បាគង។