ដំណឹងល្អ សម្រាប់បងប្អូនកំពុងរស់នៅប្រទេសកូរ៉េ!!!
វេរលុយមកប្រទេសកម្ពុជាឥតគិតថ្លៃ ផ្តល់ជូនពិសេសពី អេ អឹម ខេ និងHanpass!
ភ្នំពេញ៖ ឱកាសពិសេសសម្រាប់បងប្អូនកម្ពុជាយើងដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូងអាចវេរប្រាក់មកកាន់សាច់ញាតិ បងប្អូន និងមនុស្សជាទីស្រលាញ់ នៅប្រទេសកម្ពុជាដោយឥតគិតថ្លៃសេវាដចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ចុងខែឧសភា ២០២១។ ការផ្តល់ជូនពិសេសនេះ ជាកិច្ចសហការណ៍រវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រុមហ៊ុន Hanpass ដើម្បីជាការចូលរួមចែករំលែកទុក្ខលំបាកគ្នាក្នុងកំឡុងពេលកូវីដ-១៩ និងជាការលើកទឹកចិត្តដល់បងប្អូនខ្មែរនៅប្រទេសកូរ៉េខាងត្បូង ដែលមានគម្រោងវេរលុយមកកាន់សាច់ញាតិ បងប្អូន និងមនុស្សជាទីស្រលាញ់ ជាពិសេសក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះផងដែរ។
លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារបានឲ្យដឹងថា “ ការចាប់ដៃគូសហការណ៍ជាមួយក្រុមហ៊ុន Hanpass ជាជំហានមួយដើម្បីសម្រេចនូវការប្តេជ្ញារបស់ អេ អឹម ខេ ក្នុងការផ្តល់ជូនដល់ប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសដើម្បីទទួលបាននូវប្រតិបត្តិការហរិញ្ញវត្ថុដែលមានសុវត្ថិភាព ឆាប់រហ័ស និងប្រកបដោយទំនុកចិត្តខ្ពស់។ យើងជឿជាក់ថា ការផ្តល់ជូនពិសេសនេះ នឹងអាចចូលរួមជាចំណែកជួយទុក្ខលំបាករបស់បងប្អូនដែលមានកាតព្វកិច្ចក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងកំឡុងពេលជួបវិបត្តិដោយសារកូវីដ-១៩ នេះផងដែរ។ “
សម្រាប់លក្ខខណ្ឌដើម្បីធ្វើការផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងបាន បងប្អូនគ្រាន់តែចូលទៅដោនឡូតកម្មវិធីវេរប្រាក់ HANPASS និងត្រូវមានលេខទូរសព្ទ័របស់អ្នកទទួលនៅស្រុកខ្មែរ ហើយសម្រាប់អ្នកទទួលអាចទៅដកប្រាក់បានភ្លាមៗនៅតាមភ្នាក់ងារជិត៦០០០កន្លែង ឬការិយាល័យ អេ អឹម ខេជាង១៤៩កន្លែងទូទាំងប្រទេស។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខ 023220202/1800200200 ឬតាមរយៈទំព័រហ្វេសប៊ុក facebook.com/amkmfi ។
គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រៅពី ផ្តល់សេវាជាហិរញ្ញវត្ថុសម្បូររបែបជាច្រើននៅក្នុងស្រុក ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុងប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀរវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) និង កម្មវិធីធនាគារចល័ត អេ អឹម ខេ (AMK Mobile Banking ) ជាដើមនោះ បច្ចុប្បន្ននេះ កំពុងបន្តពង្រីប្រតិបត្តិការរបស់ខ្លួនឆ្លងប្រទេសតាមរយៈសេវាផ្ទេរប្រាក់ក្រៅប្រទេសដូចជា សេវាផ្ទេរប្រាក់ទៅកាន់ប្រទេសវៀតណាម ហ្វីលីពីន និងសេវាទទួលបា្រក់ពីប្រទេសកូរ៉េជាដើម។