អេអឹមខេ កំពុងជំរុញ និងលើកទឹកចិត្តអតិថិជនប្រើប្រាស់កម្មវិធី ធនាគាររចល័តបស់ខ្លួន ក្នុងពេលកូវីដ១៩កំពុងឆ្លងក្នុងសហគមន៍
ភ្នំពេញ ៖ ខណៈពេលជំងឺកូវីដ១៩កំពុងឆ្លងរាលដាលក្នុងសហគមន៍កាន់ធំឡើងក្នុងប្រទេសកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ បានជំរុញ និងលើកទឹកចិត្តដល់អតិថិជនរបស់ខ្លួនងាកមកប្រើប្រាស់កម្មវិធីធនាគារចល័ត ឱ្យបានកាន់តែច្រើនឡើង ថែមទៀត ដើម្បីចូលរួមការកាត់បន្ថយកាន់ជាសាច់ប្រាក់ផ្ទាល់ ជាពិសេស ដើម្បីលើកទឹកចិត្តអតិថិជនឲ្យប្រើប្រាស់មុខងារកម្ម វិធីធនាគារចល័ត ដែលកំពុងតែផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនផងដែរ។ ការជំរុញលើកទឹកចិត្តប្រើប្រាស់កម្មវិធី នេះ ស្របពេលដែលរដ្ឋាភិបាលបានអំពាវនាវឱ្យពលរដ្ឋទាំងអស់ចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលកាន់តែធំនៃជំងឺកូវីដ១៩ក្នុងសហគមន៍ ដោយស្នើសុំកុំចេញក្រៅផ្ទះបើពុំចាំបាច់ ។
លោក ហេង រមណី នាយកប្រតិបត្តិប្រាក់សន្សំ និងសេវាកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ឲ្យដឹងថា “ការផ្តល់ជូនដ៏អស្ចារ្យពីកម្មវិធីធនាគាររចល័ត អេ អឹម ខេ ក្នុងឆ្នាំ២០២១ នេះ មានគោលបំណងដើម្បីលើកទឹកចិត្តដល់អតិថជន អេ អឹម ខេ ទំាងអស់មកស្វែងយល់មុខងារ និង អត្ថប្រយោជន៍ជាច្រើនដែលកម្មវិធីធនាគាររចល័ត អេ អឹម ខេ កំពុងផ្តល់ភាពងាយស្រួល និងផលចំណេញជាច្រើនតែអតិថិជនមិនបានដឹង។ លោកបន្ថែទៀតថា “ តាមរយៈកម្មវិធីលើកទឹកចិត្តនេះ យើងរំពឹងទុកថា វានឹងជួយឲ្យមានការកើនឡើងនៃចំនួនប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ ដែលវានឹងផ្តល់ផលចំណេញជាច្រើនជាច្រើនជាពិសេសដល់អ្នកប្រើប្រាស់ដោយចំណញទំាងពេលវេលា និងធនធានក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយ ដោយគ្រាន់តែមានទូរស័ព្ទមួយ អាចធ្វើប្រតិបត្តិការបានគ្រប់មុខ។”
សេចក្តីប្រកាសឱ្យដឹងទៀថា អតិថិជនរបស់អេអឹមខេ គ្រាន់តែដំឡើងកម្មវិធីធនាគារចល័ត អេ អឹម ខេ និងប្រើប្រាស់កម្មវិធីនេះ ចាប់ពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី៣០វិច្ឆិកា២០២១ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនជារៀងរាល់ខែ និងត្រីមាសដែលរង្វាន់ទំាងនោះរួមមាន ទូរសព្ទ iPhone 12 Pro Max កង់ម៉ាក Giant និងរង្វាន់ធំគឺម៉ូតូ PCX ។
គួរបញ្ជាក់ផងដែរថា កម្មវិធីទូរសព្ទដៃអេខេអឹមខេ មានប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ក្នុងនោះអាចធ្វើប្រតិបត្តិការបង់វិក្ក័យបត្រទឹក ភ្លើង សំរាម សេវាអ៊ីនធើណេត ទូរទស្សន៍ខ្សែកាប ទិញកាតទូរសព្ទ បង់ថ្លៃទំនិញផ្សេងៗតាមQR Code វេរលុយទៅធនាគារក្នុងស្រុក វ៉ាឡេតបាគង ផាយផេ ជាពិសេសអាចវេរលុយតាមរយៈគណនី ឬលេខកូដហើយអ្នកទទួលក៏អាចដកតាមរយៈបណ្ដាញប្រតិបត្តិការយ៉ាងទូលំទូលាយរបស់អេអឹមខេ ដូចជានៅតាមការិយាល័យ អេអឹមខេ តាមម៉ាស៊ីនអេធីអឹម និងតាមភ្នាក់ងារជាង៥ពាន់កន្លែងផងដែរ ។