អេ អឹម ខេ លើកកម្ពស់ស្ត្រី
ភ្នំពេញ៖ ការស្រាវជ្រាវថ្មីមួយរបស់ Women’s World Banking បានទទួលស្គាល់ថា៖ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មិនត្រឹមតែផ្តល់សេវាកម្មល្អដល់អតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងកំពុងលើកកម្ពស់យេនឌ័រនៅក្នុងប្រទេសកម្ពុជា តាមរយៈការវិនិយោគលើអ្នកដឹកនាំដែលជាស្ត្រី និងអតិថិជនជាស្រ្តីទៀតផង ”នេះបើយោងតាមរបាយការណ៍របស់ Women’s World Banking។
Women’s World Banking ជាអង្គការអន្តរជាតិដែលធ្វើការគាំទ្រ និង វិនិយោគលើដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និងគោលនយោបាយនានា ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីធានាឱ្យបានស្ថិរភាពសេដ្ឋកិច្ច និងការរីកចម្រើនកាន់តែប្រសើរឡើងសម្រាប់ស្ត្រីលើពិភពលោក បានធ្វើការស្រាវជ្រាវក្នុងពេលថ្មីៗ ហើយរកឃើញថា៖ ការវិនិយោគបុគ្គលិក និងថ្នាក់ដឹកនាំដែលជាស្រ្តី ជាពិសេសអតិថិជនស្រ្តី គឺជា DNA របស់ អេ អឹម ខេ។ គ្រប់សកម្មភាព ឬគម្រោងរបស់ អេ អឹម ខេ បានផ្តល់អាទិភាពដល់បុគ្គលិកថ្នាក់គ្រប់គ្រងជាស្រ្តី និងការលើកកម្ពស់យេនឌ័រនៅក្នុងស្ថាប័នរបស់ខ្លួន។
“ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅ អេ អឹម ខេ មិនត្រូវបានចាត់ទុកជាបញ្ហាស្ត្រីនោះទេ។ តែផ្ទុយទៅវិញវាជាការយកចិត្តទុកដាក់ខ្ពស់របស់ស្ថាប័ន។ កត្តានេះបានក្លាយទៅជាការអភិវឌ្ឍន៍សមត្ថភាព និង វិជ្ជាជីវៈសម្រាប់បុគ្គលិកទាំងអស់ដោយផ្តោតលើការបណ្តុះបណ្តាល និង ការជ្រើសរើសបុគ្គលិកខាងក្នុង
ស្ថាប័នដោយមានការបើកទូលាយក្នុងការទទួលយកមតិយោបល់ គំនិតច្នៃប្រឌិត ការទំនាក់ទំនងល្អជាមួយបុគ្គលិក និង
នាយកដ្ឋាននានាចាប់ពីបុគ្គលិកជួរមុខរហូតដល់ប្រធាននាយកប្រតិបត្តិ” នេះបើយោងតាមរបាយការណ៍របស់ Women’s World Banking។
របាយការណ៍បានបង្ហាញទៀតថា៖ “បើទោះបីជាទំហំកម្ចីរបស់ អេ អឹម ខេ មានការកើនឡើង ស្របពេលដែលការវិនិយោគលើបណ្តាញ និងបច្ចេកវិទ្យាថ្មីៗសម្រាប់ប្រព័ន្ធស្នូលធនាគាររបស់ខ្លួនក្តី ក៏ អេ អឹម ខេ នៅតែប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ និង វិនិយោគលើស្រ្តីដែលជាអ្នកដឹកនាំ និងអតិថិជនដដែល”។
អេ អឹម ខេ គឺជាស្ថាប័នមួយដែលមានវប្បធម៌បើកទូលាយ មានតម្លាភាព មានការច្នៃប្រឌិត និង ការអភិវឌ្ឍន៍។ បុគ្គលិក អេ អឹម ខេ ទាំងអស់មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការទទួលយកគំនិតថ្មីៗ។ ជាការតបស្នងមកវិញ គ្រឹះស្ថានក៏មានការតាំងចិត្តខ្ពស់ផងដែរក្នុងការធ្វើឱ្យមានតម្លាភាពចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់។ ជាលទ្ធផលបុគ្គលិក អេ អឹម ខេ បានចាត់ទុកថា អេ អឹម ខេ ជាគ្រឹះស្ថានសម្រាប់រៀនសូត្រ និង អភិវឌ្ឍ ទាំងចំណោះដឹង និងជំនាញ។
របាយការណ៍នេះក៏បានបង្ហាញផងដែរថា “ អេ អឹម ខេ គឺជាស្ថាប័នមួយដែលឱ្យតម្លៃខ្ពស់ទៅលើបុគ្គលិករបស់ខ្លួន គ្រប់ជាន់ថ្នាក់ ហើយមិនតែប៉ុណ្ណោះ អេ អឹម ខេ ក៏បានបង្កើតឱ្យមាននូវវប្បធម៌មួយ គឺការជួយជ្រោមជ្រែងបុគ្គលិក ក្នុងការអភិវឌ្ឍន៍សមត្ថភាព និងអាជីពរបស់ពួកគេ។ បើទោះបីជា អេ អឹម ខេ បានដឹងយ៉ាងច្បាស់ថា ស្ថាប័ន ដទៃជាច្រើនបន្តប្រកួតប្រជែងទាញយកបុគ្គលិករបស់ខ្លួន ជាពិសេសបុគ្គលិកផ្នែកលក់ យ៉ាងណាក៏ដោយ អេ អឹម ខេ នៅតែបន្តធ្វើការវិនិយោគលើការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក ព្រោះ អេ អឹម ខេ ជឿជាក់ថាវាជារឿងសំខាន់បំផុត សម្រាប់ជួយដល់បុគ្គលិក ស្ថាប័ន និង វិស័យទាំងមូល។ បើងាកមកមើលអត្រានៃការចាកចេញពី អេ អឹម ខេ វិញ គឺស្ថិតនៅកម្រិតទាបធៀបនឹងមធ្យមភាគនៅក្នុងវិស័យនេះ។“
អេ អឹម ខេ មានវប្បធម៌ក្នុងការលើកកម្ពស់ស្រ្តីជាអ្នកដឹកនាំ និងយល់ពីកត្តាប្រឈមក្នុងការរីកចម្រើនរបស់ពួកគាត់។ ហើយនេះគឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលវប្បធម៌មួយនេះ គឺជាមូលដ្ឋានគ្រឹះរបស់ស្ថាប័ន ក្នុងការអភិវឌ្ឍន៍ស្រ្តីក្នុងភាពជាអ្នកដឹកនាំ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ បើមើលពីវប្បធម៌របស់ អេ អឹម ខេ មិនត្រឹមតែធ្វើការវិនិយោគ និងលើកកម្ពស់ស្រ្តីជាអ្នកដឹកនាំនៅក្នុងស្ថាប័នតែប៉ុណ្ណោះទេ ប៉ុន្តែ អេ អឹម ខេ ក៏វិនិយោគ និងលើកកម្ពស់អតិថិជនជាស្រ្តីផងដែរ។
អំពី អេ អឹម ខេ
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២០ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៩០ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣៧៤ លាន ដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៩១លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និង ភ្នាក់ងារជាង ៥,០០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) និងជាពិសេសគឺកម្មវិធីធនាគារចល័ត អេ អឹម ខេ (AMK Mobile Banking App)។
ព័ត៌មានបន្ថែមអំពីរបាយការណ៍សូមចូលទៅកាន់តំណនេះ៖ https://www.womensworldbanking.org/insights-and-impact/investing-in-women-leaders-and-empowering-women-customers-go-hand-in-hand-at-amk-a-cambodian-financial-institution/