ឥណទានវិបារូបន៍
ឥណទានវិបារូបន៍ ជាប្រភេទឥណទានដែលអនុញ្ញាតអោយអតិថិជនដកប្រាក់ពីគណនីសន្សំនៅ អេ អឹម ខេ យកទៅប្រើប្រាស់រយៈពេលខ្លី ក្នុងគោលបំណងជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ និងតម្រូវការដើមទុននៅក្នុងអាជីវកម្មរបស់លោកអ្នក។
លក្ខណៈផលិតផល និងអត្ថប្រយោជន៍
លក្ខណៈផលិតផល | បរិយាយ |
---|---|
រូបិយប័ណ្ណ | ប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក |
ទំហំកម្ចី | ហូតដល់ ៣០០.០០០ ដុល្លារ ឬសមមូលនឹងរូបិយប័ណ្ណផ្សេង |
រយៈពេលនៃកិច្ចសន្យាកម្ចី | រហូតដល់ ១២ ខែ |
អត្រាការប្រាក់ប្រចាំខែ | ១.០%-១.៥០% |
កម្រៃសេវាលើទុនដែលមិនបានប្រើប្រាស់ប្រចាំឆ្នាំ | ២.០% លើសមតុល្យដែលមិនបានប្រើប្រាស់ |
របៀបបង់សង | ទូទាត់ការប្រាក់ប្រចាំខែលើការប្រើប្រាស់ជាក់ស្តែង |
ប្រភេទទ្រព្យធានា | ដី ផ្ទះ អគារ និងគណនីសន្សំ |
លក្ខខណ្ឌ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៧០ ឆ្នាំ
- ជាភ្នាក់ងារ អេ អឹម ខេ ឬជាម្ចាស់អាជីវកម្ម ឬសហគ្រាសដែលមានប្រាក់ចំណូលថេរ
- រស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជា
- ត្រូវយកទៅប្រើប្រាស់តែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ
ឯកសារតម្រូវ
- ឯកសារបញ្ញាក់អត្តសញ្ញាណជាតិខ្មែរ / ឯកសារបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច
- វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្រគណនីសន្សំ
- ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម
- និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ
របៀបស្នើសុំ
- សូមអញ្ជើញទៅកាន់សាខា អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត។ បុគ្គលិករបស់យើងរង់ចាំស្វាគមន៍ និងធ្វើការណែនាំលោកអ្នកលម្អិត ឬទំនាក់ទំនងតាមរយៈ ៖ 023 220 202 / 1800 200 200
- សូមចុចត្រង់នេះសំរាប់អាស័យដ្ឋានសាខារបស់យើងខ្ញុំ