កម្ចីអាជីវកម្មខ្នាតតូចបំផុត-ខ្នាតតូច និងមធ្យម
ជាប្រភេទឥណទានអាជីវកម្មសម្រាប់ផ្តល់ជូនអតិថិជនជាលក្ខណៈឯកត្តជន ឬសហគ្រាសខ្នាតតូចបំផុត-ខ្នាតតូច និងមធ្យម (MSME) ដែលមានតម្រូវការប្រើប្រាស់ទុនរយៈពេលខ្លី ឬពង្រីកអាជីវកម្មដែលមានស្រាប់ ឬបង្កើតអាជីវកម្មថ្មីជាដើម។
លក្ខណៈផលិតផល និងអត្ថប្រយោជន៍
លក្ខណៈផលិតផល | បរិយាយ |
---|---|
រូបិយប័ណ្ណ | ប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក |
អត្រាការប្រាក់ | ពី ១.០០% ទៅ ១.៥០% |
ទំហំកម្ចី | ពី ៥.០០១ ដល់ ២០.០០០ដុល្លារ ឬសមមូលនឹងរូបិយប័ណ្ណផ្សេង |
រយៈពេលកម្ចី | រហូតដល់ ៨៤ ខែ |
របៀបបង់សង | មានភាពបទបែន |
ប្រភេទទ្រព្យបញ្ចាំ | ដី/ផ្ទះ/អគារ/គណនីសន្សំ |
រយៈពេលអនុគ្រោះបង់ប្រាក់ដើម | រហូតដល់ ៦ខែចំពោះតែការបង់ប្រាក់ដើមប៉ុណ្ណោះ ហើយការប្រាក់នឹងត្រូវបង់ប្រចាំខែធម្មតា។ |
លក្ខខណ្ឌ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៧០ ឆ្នាំ
- រស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជា
- ត្រូវយកទៅប្រើប្រាស់តែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ
- ជាម្ចាស់អាជីវកម្ម ឬសហគ្រាសដែលមានប្រាក់ចំណូលថេរ
ឯកសារតម្រូវ
- ឯកសាបញ្ញាក់អត្តសញ្ញាណជាតិខ្មែរ / ឯកសារបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច
- វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្រគណនីសន្សំ
- ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម
- និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ
របៀបស្នើសុំ
- សូមអញ្ជើញទៅកាន់សាខា អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត។ បុគ្គលិករបស់យើងរង់ចាំស្វាគមន៍ និងធ្វើការណែនាំលោកអ្នកលម្អិត ឬទំនាក់ទំនងតាមរយៈ ៖ 023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
- សូមចុចត្រង់នេះសំរាប់អាស័យដ្ឋានសាខារបស់យើងខ្ញុំ