អភិបាលកិច្ចសារជីវកម្ម
ភាគទុនិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាអ្នកនាំផ្លូវស្ថាប័នឲ្យសម្រេចបាននូវបេសកម្មរបស់ខ្លួននៃលទ្ធផលការងាររវាងកិច្ចការសង្គម និងហិរញ្ញវត្ថុ។ ភាគទុនិកទាំងនោះគឺជាអ្នកថែរក្សាគុណតម្លៃរបស់ អេ អឹម ខេ ក្នុងការស្វែងរកប្រាក់ចំណេញ និងលទ្ធភាពជោគជ័យអាជីវកម្ម គុណតម្លៃដែលអាចផ្តល់ជាដំណោះស្រាយ និងយុទ្ធសាស្ត្រពីការលើកទឹកចិត្តបុគ្គលិក ព្រមទាំងធានាថាអតិថិជនមានភាពប្រសើរជាងមុន។
ភាគទុនិករបស់គ្រឹះស្ថាន អេ អឹម ខេ តែងតាំងក្រុមប្រឹក្សាភិបាលដែលទទួលខុសត្រូវចំពោះអភិបាលកិច្ចទូទៅ និងការណែនាំជាយុទ្ធសាស្ត្រដល់គ្រឹះស្ថាន។ ក្រុមប្រឹក្សាភិបាលដែលមាន ៩ រូប (រួមទាំងអគ្គនាយកផងដែរ) គឺជាអ្នកដែលមានជំនាញទូលំទូលាយក្នុងវិល័យផ្សេងៗ ដូចជាហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មានវិទ្យា ហានិភ័យ រតនាគារ សវនកម្ម ច្បាប់ និងប្រតិបត្តិ និងការអភិវឌ្ឍ ក៏ដូចជាបទពិសោធន៍ជាច្រើនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ធនាគារពាណិជ្ជ និងធនាគារវិនិយោគ។
ក្រុមប្រឹក្សាភិបាលតែងតាំងប្រធាននាយកប្រតិបត្តិ (CEO) ដែលធ្វើការជាមួយគណៈកម្មាធិការប្រតិបត្តិ រួមមាន (C-Suit) និងនាយកដ្ឋានសំខាន់ៗផ្សេងទៀត។ គណៈកម្មាធិការនេះ ណែនាំគណៈគ្រប់គ្រងដែលរួមមាននាយក/នាយិកានាយកដ្ឋាន និង(C-Suit) ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបង្កើតគណៈកម្មាធិការចំនួន ៥ ដែលរាយការណ៍ជូនក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការទាំងនេះមាន៖
- គណៈកម្មាធិការវាយតម្លៃការតែងតាំង និងអភិបាលកិច្ច (RNCG)
- គណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល កម្រិតក្រុមប្រឹក្សាភិបាល (B.ALCO)
- គណៈកម្មាធិការការងារសង្គម (SPC)
- គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ (AFC)
- គណៈកម្មាធិការគ្រប់គ្រងហានិភ័យថ្នាក់ក្រុមប្រឹក្សាភិបាល (BRC)
ក្រុមប្រឹក្សាភិបាល
លោក JOHN CON-SING YUNG
ប្រធានក្រុមប្រឹក្សាភិបាល សមាជិកគណៈកម្មាធិការការងារសង្គម និងបរិស្ថាន (“SEC”) និងសមាជិកគណៈកម្មាធិការវាយតម្លៃការតែងតាំង និងអភិបាលកិច្ច (“RNCG”)
បច្ចុប្បន្ន បច្ចុប្បន្ន លោក John Con-Sing Yung ជាអភិបាលគ្រប់គ្រងនៃ The Shanghai Commercial and Savings Bank, Ltd.។ លោកធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាល អគ្គនាយករងប្រតិបត្តិជាន់ខ្ពស់ និងជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យានៃ The Shanghai Commercial and Savings Bank, Ltd. ដែលទទួលបន្ទុកផ្នែកបច្ចេកវិទ្យាព័ត៌មានហានិភ័យ អនុលោមភាព ប្រតិបត្តិការ ច្បាប់ការពង្រីកប្រតិបត្តិការក្រៅប្រទេស ពាណិជ្ជកម្មនៅចិនដីគោក និងមានកិច្ចសហប្រតិបត្តិការជាមួយធនាគារសាជីវកម្មសៀងហៃចំនួនបី រហូតដល់ពាក់កណ្តាលឆ្នាំ ២០២១។ លោកក៏កាន់មុខតំណែងជាច្រើននៅក្នុងបុត្រសម្ព័ន្ធ និងក្រុមហ៊ុនដែលពាក់ព័ន្ធផ្សេងៗទៀតរបស់ The Shanghai Commercial and Savings Bank, Ltd.។ លោក John បានចាប់ផ្តើមអាជីពការងាររបស់ខ្លួននៅក្នុងធនាគារ Chase Manhattan នៅទីក្រុងហុងកុងក្នុងមុខតំណែងជាសិក្ខាកាមថ្នាក់គ្រប់គ្រង ហើយបានបញ្ចប់វិញក្នុងមុខតំណែងជាអ្នកគ្រប់គ្រងក្នុងនាយកដ្ឋានគ្រប់គ្រងហានិភ័យឥណទាន។ បន្ទាប់មក លោកក៏បានចំណាយពេលវេលារបស់ខ្លួនដើម្បីបង្កើតក្រុមហ៊ុន Shenzhen Concord ដែលជាក្រុមហ៊ុនវិនិយោគរួមរវាងក្រុមហ៊ុន Canadian Eastern Finance និងរដ្ឋាភិបាលក្រុង Shenzhen។ ជាច្រើនឆ្នាំក្រោយមក លោក John បានផ្តោតលើការកសាងអាជីវកម្មបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមុនពេលចូលម្រើការងារជាមួយ The Shanghai Commercial and Savings Bank, Ltd.។ លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម នៅសាកលវិទ្យាល័យ Chicago ពីសហរដ្ឋអាមេរិក។
លោក CHETAN TANMAY
អភិបាល សមាជិកគណៈកម្មាធិការវាយតម្លៃការតែងតាំង និងអភិបាលកិច្ច (“RNCG”) និងសមាជិកគណៈកម្មាធិការការងារសង្គម និងបរិស្ថាន (“SEC”)
លោក Chetan Tanmay ជាសហស្ថាបនិក និងប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Agora Group ជាកន្លែងដែលលោកគ្រប់គ្រងការវិនិយោគទុនភាគហ៊ុនរបស់ក្រុមហ៊ុននៅទូទាំងទ្វីបអាស៊ី និងអាហ្រ្វិក។ លោក មានបទពិសោធន៍ជាច្រើនរួមមានការផ្តល់ចំណាត់ថ្នាក់ឥណទានមីក្រូហិរញ្ញវត្ថុ ការប្រឹក្សាយោបល់ និងប្រតិបត្តិការ រួមទាំងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលលោកជាប្រធាននាយកប្រតិបត្តិ ចាប់ពីឆ្នាំ ២០០៣ ដល់ ២០០៧។ លោក Chetan Tanmay ជាសហស្ថាបនិក និងប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Agora Group ជាកន្លែងដែលលោកគ្រប់គ្រងការវិនិយោគទុនភាគហ៊ុនរបស់ក្រុមហ៊ុននៅទូទាំងទ្វីបអាស៊ី និងអាហ្រ្វិក។ លោក មានបទពិសោធន៍ជាច្រើនរួមមានការផ្តល់ចំណាត់ថ្នាក់ឥណទានមីក្រូហិរញ្ញវត្ថុ ការប្រឹក្សាយោបល់ និងប្រតិបត្តិការ រួមទាំងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលលោកជាប្រធាននាយកប្រតិបត្តិ ចាប់ពីឆ្នាំ ២០០៣ ដល់ ២០០៧។ លោក បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី IIFM ប្រទេសឥណ្ឌា និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Harvard Kennedy។
លោក គា បូរាណ
អភិបាល និងប្រធាននាយកប្រតិបត្តិ
លោក លោក គា បូរាណ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ អេ អឹម ខេ ក្នុងឆ្នាំ ២០១២ ។ លោកបានចូលបម្រើការនៅ អេ អឹម ខេ អស់រយៈពេលជាង ១៥ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០០៤ មក ហើយលោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឍគ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។ មុនពេលដែលលោកចូលបម្រើការងារជាមួយ អេ អឹម ខេ លោកបានបម្រើការឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងតួនាទីជានាយកគ្រប់គ្រងហិរញ្ញវត្ថុអស់រយៈពេលជាង ៤ ឆ្នាំ។ លោក បូរាណ ក៏កាន់តំណែងជាអភិបាលក្នុងស្ថាប័នផ្សេងទៀតដូចជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC)។ លោក បូរាណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យ។ លោកទទួលបានសញ្ញាបត្រជាគណនេយ្យករអាជីព ACCA (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូលជាសមាជិកគណនេយ្យករអាជីព ACCA ក្នុងឆ្នាំ ២០០៨។
លោក ទិព្វ ច័ន្ទវិបុល
អភិបាលឯករាជ្យ និងប្រធានគណៈកម្មាធិការវាយតម្លៃ តែងតាំង និងអភិបាលកិច្ច (“RNCG”)
លោកបណ្ឌិត ទិព្វ ច័ន្ទវិបុល ជាស្ថាបនិក និងជាដៃគូគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Tip & Partner បាននាំមកនូវបទពិសោធន៍ផ្នែកច្បាប់រយៈពេលជាង ២០ឆ្នាំដល់ក្រុមប្រឹក្សាភិបាល អេ អឹម ខេ ។ លោក គឺជាមេធាវីដែលមានអាជ្ញាប័ណ្ណ ហើយជាសមាជិកគណៈមេធាវីកម្ពុជា។ លោក បានដឹកនាំទាំងប្រតិបត្តិការខ្នាតតូច និងខ្នាតធំប្រកបដោយប្រសិទ្ធភាព ដែលពាក់ព័ន្ធនឹងអតិថិជនជារូបវន្តបុគ្គល និងនីតិបុគ្គល ខណៈពេលដែលលោកគ្រប់គ្រង និងត្រួតពិនិត្យលើការអនុវត្តច្បាប់ និងបញ្ហាច្បាប់ពាក់ព័ន្ធនានា។ ពីមុនលោកបណ្ឌិត ទិព្វ ច័ន្ទវិបុល បានធ្វើការទាំងវិស័យសាធារណៈ និងឯកជនក្នុងនាមជាអ្នកពិគ្រោះយោបល់ និងជាទីប្រឹក្សាផ្នែកច្បាប់សម្រាប់សហគ្រាសឯកជន ស្ថាប័នរដ្ឋាភិបាល ភ្នាក់ងារអន្តរជាតិនានារួមទាំងគណៈកម្មាធិការអន្តរជាតិសម្រាប់កាកបាទក្រហម ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ។ លោកទទួលបានសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យ California Coast University សញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Lowell បរិញ្ញាបត្រពីសាកលវិទ្យាល័យ Maine ទីក្រុង Presque Isle និងទទួលបានវិញ្ញាបនបត្របណ្ដុះបណ្ដាលច្បាប់ជាច្រើនរួមមាន The Hague Academy of International Law និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងតុលាការរបស់ JICA និងអង្គការសហប្រជាជាតិ។
លោកស្រី ហេង សិតា
អភិបាលឯករាជ្យ ប្រធានគណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ (“AFC”) និងសមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យ (“BRC”)
លោកស្រី ហេង សិតា ជាគណនេយ្យករសាធារណៈអាជីព ហើយក៏ជាសមាជិកសកម្មនៃវិទ្យាស្ថានគណនេយ្យករសាធារណៈ និងសវនករ
កម្ពុជា (KICPAA) និងជាសមាជិកនៃសមាគមគណនេយ្យករអាជីព (ACCA) នៃចក្រភពអង់គ្លេស ហើយបានទទួលស្គាល់ជាសវនករផ្ទៃក្នុងអាជីពពីសហរដ្ឋអាមេរិក។ លោកស្រីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកគណនេយ្យ។ លោកស្រីមានបទពិសោធន៍ជាង ១៩ ឆ្នាំ ក្នុងការគ្រប់គ្រងសវនកម្ម និងហិរញ្ញវត្ថុ។ លោកស្រីគឺជាដៃគូគ្រប់គ្រងនៃ FII & Associates ដែលទទួលខុសត្រូវចំពោះប្រតិបត្តិការទាំងមូលរបស់ក្រុមហ៊ុន ដើរតួជាដៃគូចុះហត្ថលេខា និងធានានូវគុណភាពខ្ពស់នៃសេវាកម្មដែលផ្តល់ដោយវិជ្ជាជីវៈ។ លោកស្រី ត្រូវបានបោះឆ្នោតជ្រើសរើស ធ្វើជាអនុប្រធាន និងជាប្រធាននៃ KICPAA ពីឆ្នាំ ២០១២-២០១៥ និង ២០១៥ -២០២០ បន្តបន្ទាប់គ្នា។ ពីមុន លោកស្រី សិតា ធ្លាប់ជាអ្នកឯកទេសគ្រប់គ្រងហិរញ្ញវត្ថុនៅធនាគារពិភពលោកអស់រយៈពេល ៥ ឆ្នាំ និងជាអ្នកគ្រប់គ្រងសវនកម្មនៅក្នុងក្រុមហ៊ុនសវនកម្មធំមួយក្នុងចំណោមក្រុមហ៊ុនសវនកម្មធំៗទាំងបួន អស់រយៈពេល ៦ ឆ្នាំ លើការងារសេវាសវនកម្ម និងប្រឹក្សាយោបល់ក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី។
លោកស្រី BLANDINE CLAUDIA MARIE PONS
អភិបាលឯករាជ្យ និងប្រធានគណៈកម្មាធិការការងារសង្គម និងបរិស្ថាន (“SEC”)
លោកស្រី Dina ជានាយកប្រចាំតំបន់អាស៊ីបូព៌ា និងជាអ្នកគ្រប់គ្រងផ្នែកការងារសង្គមរបស់គ្រឹះស្ថាន Incofin ដែលមានទីតាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ លោកស្រីក៏បានឈរឈ្មោះនៅក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមការងារអនុវត្តការងារសង្គម (SPTF) និងជាសហប្រធានក្រុមការងារអ្នកវិនិយោគសង្គម។ លោកស្រី Dina បានគ្រប់គ្រងផលបត្រទំហំ ៨០លានដុល្លារអាមេរិក ដែលបានផ្តល់សេវាហិរញ្ញវត្ថុជាច្រើននៅទូទាំងតំបន់អាស៊ីបូព៌ា។ មុនពេលចូលបម្រើការងារជាមួយគ្រឹះស្ថាន Incofin លោកស្រីDina បានរស់នៅប្រទេសហ្វីលីពីន ជាកន្លែងដែលលោកស្រីធ្វើការជាអ្នកវិភាគជាន់ខ្ពស់សម្រាប់ភ្នាក់ងារផ្តល់ចំណាត់ថ្នាក់មីក្រូហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Planet Rating។ លោកស្រី Dina ធ្លាប់រស់នៅក្នុងប្រទេសចិន ដែលនៅទីនោះលោកស្រីគឺជាសមាជិកនៃក្រុមការងាររៀបចំបង្កើត MicroCred Nanchong នៅខេត្ត Sichuan ។ លោកស្រីក៏បានដឹកនាំគម្រោងកសាងសមត្ថភាពផងដែរ។
លោក CHENG-CHUNG CHEN
អភិបាល ប្រធានគណៈកម្មាធិការទ្រព្យសកម្ម និងអសកម្ម (“BALCO”) និងសមាជិកគណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ (“AFC”)
បច្ចុប្បន្ន លោក Cheng-Chung Chen (James) មានតួនាទីជាអនុប្រធានប្រតិបត្តិជាន់ខ្ពស់នៃការិយាល័យកាន់កាប់តំបន់ក្រៅប្រទេសនៃធនាគារ Shanghai Commercial & Savings Bank, Ltd. ទទួលបន្ទុកគ្រប់គ្រងសាខា និងការិយាល័យតំណាងនៅបរទេស។ លោក James បានបម្រើការងារនៅ ធនាគារ Shanghai Commercial & Savings Bank, Ltd. អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩០ ហើយក្នុងអំឡុងពេលនេះ លោកក៏បានធ្វើការក្នុងមុខតំណែងជាច្រើនផ្សេងៗគ្នា។ នៅពេលចាប់ផ្តើម ការងារ លោកបានធ្វើការនៅក្នុងសាខាផ្សេងៗគ្នាអស់រយៈពេលប្រហែលជា ១២ ឆ្នាំ ដើម្បីរៀនសូត្រពីរូបិយប័ណ្ណក្នុងស្រុក អាជីវកម្មប្តូរប្រាក់ និងអាជីវកម្មពាណិជ្ជកម្មហិរញ្ញវត្ថុ។ បន្ទាប់មកលោកបានធ្វើការជាអ្នកគ្រប់គ្រងផ្នែកគណនេយ្យអស់រយៈពេលជាង ៣ ឆ្នាំ ហើយបានធ្វើជាសវនករនៅក្នុងនាយកដ្ឋានសវនកម្មនៃការិយាល័យកណ្តាលអស់រយៈពេល ៤ ខែ ដោយទទួលខុសត្រូវក្នុងការត្រួតពិនិត្យលើអនុលោមភាពនៃច្បាប់ និងបទបញ្ញត្តិ និងប្រព័ន្ធគ្រប់គ្រងផ្ទៃរបស់អាជីវកម្មនៃសាខានីមួយៗ។ បន្ទាប់មក លោកបានបម្រើការងារជាអ្នកគ្រប់គ្រងសាខាចំនួន ៣ សាខា ជាបន្តបន្ទាប់ក្នុងរយៈពេលសរុប ៨ ឆ្នាំ។ នៅឆ្នាំ ២០១៦ លោកបានរៀបចំបង្កើតនាយកដ្ឋានអាជីវកម្មសន្សំ និងបម្រើការជាប្រធាននាយកដ្ឋានអាជីវកម្មសន្សំអស់រយៈពេល ៣ ឆ្នាំ។ ទំនួលខុសត្រូវចម្បងរបស់នាយកដ្ឋាននេះគឺត្រូវគ្រប់គ្រងប្រតិបត្តិការរបស់សាខាទាំងអស់ និងវាយតម្លៃការអនុវត្តរបស់ក្រុមការងារដែលពាក់ព័ន្ធ។ ក្រោយមក លោកត្រូវបានតែងតាំងឲ្យបង្កើតសាខាដំបូងរបស់ Shanghai Commercial & Savings Bank, Ltd. (សាខា Wuxi) នៅក្នុងប្រទេសចិន ហើយបានក្លាយជាអ្នកគ្រប់គ្រងសាខាដំបូងគេ។ លោក James ក៏ជាសមាជិកដ៏សំខាន់របស់ធនាគារដែលបានចូលរួមក្នុងគម្រោងវាយតម្លៃលើការប្រឆាំងការសម្អាតប្រាក់ APG និងបានជួយធនាគារក្នុងការសម្រេចបានលទ្ធផលដ៏ល្អប្រសើរមួយ។ លោក James បានទទួលបរិញ្ញាបត្រផ្នែកធុរកិច្ចពីសាកលវិទ្យាល័យ Tamkang និងបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Renmin នៃប្រទេសចិន។
លោក CHIEN-CHIH CHENG
អភិបាល ប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ (“BRC”) សមាជិកគណៈកម្មាធិការទ្រព្យសកម្ម និងអសកម្ម (“BALCO”) និងសមាជិកគណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ (“AFC”)
បច្ចុប្បន្ន លោក CHIEN-CHIH CHENG (James) គឺជាអ្នកគ្រប់គ្រងផ្នែកគ្រប់គ្រងហានិភ័យនៃធនាគារ Shanghai Commercial & Savings Bank, Ltd. ដែលទទួលបន្ទុកលើតារាងពិន្ទុហានិភ័យឥណទាន (Credit Risk Scorecards)។ លោកជាអ្នកជំនាញក្នុងការបង្កើតគំរូនៃហានិភ័យឥណទានអាជីវកម្ម រួមទាំងកម្ចីទិញផ្ទះ ប្រាក់កម្ចីអាជីវកម្ម ប័ណ្ណឥណទាន។ ក្នុងនាមជាសមាជិក និងជាអ្នកគ្រប់គ្រងក្រុមគំរូហានិភ័យឥណទាន លោកក៏មានបទពិសោធន៍នឹងគំរូហានិភ័យឥណទានទាក់ទងនឹងផ្នែកសាជីវកម្មផងដែរ។ ជាមួយនឹងជំនាញក្នុងការធ្វើគំរូការងារផ្សេងៗ លោកបានបំពេញកាតព្វកិច្ចក្នុងការអភិវឌ្ឍន៍គំរូ IFRS9 ECL នៅពេលដែលធនាគារនៅតៃវ៉ាន់បានអនុម័ត IFRS ក្នុងឆ្នាំ ២០១៨។ ចាប់ពីពេលនោះមក លោកបានគណនា និងតាមដានលទ្ធផលការចុះខ្សោយនៃផលប័ត្រប្រាក់កម្ចីជាទៀងទាត់ និងកែសម្រួលគំរូ ECL ស្របតាមលក្ខខណ្ឌសេដ្ឋកិច្ច ឬតាមការផ្ដល់យោបល់ណាមួយពីអ្នកជំនាញផ្ទៃក្នុង ឬខាងក្រៅ។ លោក James បានចាប់ផ្តើមអាជីពរបស់លោកក្នុងវិស័យហិរញ្ញវត្ថុជាមន្រ្តីផ្តល់ប្រាក់កម្ចី នៅធនាគារ E.Sun បន្ទាប់មកលោកបានផ្ទេរទៅក្រុមហ៊ុន E.Sun Financial Holding Company ដើម្បីអភិវឌ្ឍ និងរក្សាតារាងពិន្ទុប្រាក់កម្ចីអាជីវកម្ម (Retail Loan Scorecards)។ ប៉ុន្មានទសវត្សរ៍បន្ទាប់មក លោកបានចូលបម្រើការនៅធនាគារ Shanghai Commercial & Savings Bank, Ltd. ហើយបានធ្វើការនៅផ្នែកគំរូហានិភ័យឥណទាន ជាពិសេសនៅក្នុងផ្នែកអាជីវកម្ម ដើម្បីបង្កើតប្រព័ន្ធ និងវប្បធម៌វាយតម្លៃនៅក្នុងធនាគារ។ លោក James បានទទួលបរិញ្ញាបត្រផ្នែកគ្រប់គ្រងព័ត៌មានពីសាកលវិទ្យាល័យ The National Taiwan University និង បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ The National Chengchi University។ លោកបានបញ្ចប់ការប្រឡង Financial Risk Manager (FRM) ក្នុងឆ្នាំ ២០០៨។
លោក CHIEN-LING CHENG
អភិបាល សមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យ (“BRC”) និងសមាជិកគណៈកម្មាធិការទ្រព្យសកម្ម និងអសកម្ម (“BALCO”)
បច្ចុប្បន្ន លោក CHIEN-LING CHENG (Mars) គឺជាអនុប្រធានជាន់ខ្ពស់នៃធនាគារ Shanghai Commercial & Savings Bank, Ltd. ដែលទទួលខុសត្រូវលើការប្រឆាំងការលាងលុយកខ្វក់/ប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។ លោក Mars បានចាប់ផ្តើមអាជីពរបស់លោកនៅធនាគារ Shanghai Commercial & Savings Bank, Ltd. ចាប់ពីឆ្នាំ ១៩៩០ រហូតមកដល់បច្ចុប្បន្ន។ ក្នុងអំឡុងពេលនោះ លោកបានផ្លាស់ប្ដូរមុខតំណែងរបស់លោកពីអង្គភាព/នាយកដ្ឋានមួយទៅអង្គភាព/នាយកដ្ឋានផ្សេងៗជាច្រើនដូចជា បណ្តាញសាខា នាយកដ្ឋានគ្រប់គ្រងឥណទាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកដ្ឋានផ្តល់សេវាហិរញ្ញវត្ថុបុគ្គល នាយកដ្ឋានធនាគារសាជីវកម្ម នាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិ នាយកដ្ឋានអនុលោមភាព។ ហើយឥឡូវនេះលោកគឺជាប្រធាននៃ AML & CFT Center នៃ ធនាគារ Shanghai Commercial & Savings Bank, Ltd.។ នៅឆ្នាំ ២០១៨ លោកបានតំណាងឱ្យតៃវ៉ាន់នៅក្នុងការវាយតម្លៃរបស់ APG ឆ្នាំ ២០១៨ ហើយត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងពីយប្រធានក្រុមវាយតម្លៃ។ ក្រៅពីនេះ លោកក៏ជាសាស្ត្រាចារ្យដ៏ល្បីល្បាញមួយរូបនៃ Taiwan Academy of Banking and Finance ដែលបង្រៀនអំពីបញ្ហា AML/CFT ចាប់ពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន។ លោក Mars បានទទួលសញ្ញាប័ត្របណ្ឌិតពី Institute of Business and Management of National Yang Ming Chiao Tung University (Taiwan) ក្នុងឆ្នាំ ២០១១។
លោកស្រី FRANCES SINHA
សមាជិកគណៈកម្មាធិការការងារសង្គម (“SPC”)
លោកស្រី Frances មានជំនាញខាងផ្នែកពិគ្រោះយោបល់ លើការងារអភិវឌ្ឍអស់រយៈពេលជាង៣០ឆ្នាំ ក្នុងនោះមានការងារពិគ្រោះយោបល់លើវិស័យហិរញ្ញវត្ថុផងដែរ។ លោកស្រីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Oxford និងសាលា London School of Economics នៅចក្រភពអង់គ្លេស។ការិយាល័យរបស់លោកស្រី គឺនៅប្រទេសឥណ្ឌា ជាទីកន្លែងដែលលោកស្រីជាសហស្ថាបនិក M-CRIL ដែលជាភ្នាក់ងារជំនាញលើការវាយតម្លៃ។ លោកស្រី ធ្វើជាអ្នកក្រុមប្រឹក្សាយោបល់សម្រាប់ក្រុមការងារកិច្ចការសង្គម និងយុទ្ធនាការប្រជុំកំពូលផ្សព្វផ្សាយ MicroCredit ដោយរួមចំណែកលើរបាយការណ៍ការងារសង្គមស្តង់ដា ការគ្រប់គ្រងកិច្ចការសង្គម ការគ្រប់គ្រងលទ្ធផល លើកកម្ពស់សេវាហិរញ្ញវត្ថុដែលគាំទ្រដល់ជនក្រីក្រ និងកិច្ចការពារអតិថិជន។ ប្រវត្តិការងាររបស់លោកស្រីរួមមានការវាយតម្លៃកម្មវិធី និងការវាយតម្លៃផលប៉ះពាល់ផ្សេងៗក្នុងប្រទេសឥណ្ឌា និងនៅទូទាំងអាស៊ី។
គណៈគ្រប់គ្រង
លោក គា បូរាណ
ប្រធាននាយកប្រតិបត្តិ
លោក បូរាណ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងឆ្នាំ ២០១២ ។ លោកបានចូលបម្រើការនៅ អេ អឹម ខេ អស់រយៈពេលជិត១០ ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០០៤ មក លោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឍគ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។ មុនពេលដែលលោកចូលរួមជាមួយ អេ អឹម ខេ លោកបានធ្វើការឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុង តួនាទីជានាយកហិរញ្ញវត្ថុ។ លោក បូរាណ បានកាន់តំណេងជាប្រធាននាយកនៅក្នុងស្ថាប័នផ្សេងទៀតដូចជា សមាគមធនាគារកម្ពុជា សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC) ។ លោក បូរាណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រហិរញ្ញវត្ថុ និងគណនេយ្យ។ លោកទទួលបានសញ្ញាប័ត្រ ជាគណនេយ្យកអាជីព “ACCA” (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូលជាសមាជិកគណនេយ្យករអាជីព “ACCA” ក្នុងឆ្នាំ២០០៨។
លោក សួន ពិសី
ប្រធាននាយកប្រតិបត្តិអាជីវកម្ម
លោក ពិសី បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ២០០៩ ក្នុងតួនាទីជាប្រធានភូមិភាគ និងត្រូវបានតែតាំងជានាយកប្រតិបត្តិឥណទាន នៅឆ្នាំ២០១២។ នៅឆ្នាំ ២០១៧ លោកត្រូវបានដំឡើងតំណែងជា ប្រធាននាយកប្រតិបត្តិអាជីវកម្ម ដែលលោកទទួលបន្ទុកគ្រប់គ្រងប្រតិបត្តិការអាជីវកម្មលក់រាយ ដូចជា អាជីវកម្មឥណទាន ប្រាក់សន្សំ ផ្ទេរប្រាក់ និងធានារ៉ាប់រងខ្នាតតូច។ លោកមានបទពិសោធន៍ដប់ប្រាំឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាមួយនឹងជំនាញដ៏ច្បាស់លាស់ ផ្នែកប្រតិបត្តិការអាជីវកម្ម សវនកម្ម អភិវឌ្ឍន៍ផលិតផល និងគ្រប់គ្រងសាខា។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលក្នុងប្រទេស និងក្រៅប្រទេសពីមីក្រូហិរញ្ញវត្ថុជាច្រើន។ លោក ពិសី ទទួលបានបរិញ្ញាប័ត្រ និងអនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងភ្នំពេញ។
លោក សុខ កុសល
ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា
លោក កុសល បានចូលបម្រើការងារនៅ អេ អឹម ខេ នៅខែមេសា ឆ្នាំ២០១៥ ជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា។ គាត់មានបទពិសោធន៍ជាង១៤ឆ្នាំ លើវិស័យព័ត៌មានវិទ្យា ដោយកាន់តំណែងពី មន្ត្រីគាំទ្រផ្នែកបច្ចេកវិទ្យាព័ត៌មានរហូតក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មាននៅក្រុមហ៊ុនពហុជាតិជាច្រើន។ ក្នុងដំណើរដ៏វែងឆ្ងាយដែលពោរពេញទៅដោយការប្រកួតប្រជែង និងការផ្លាស់ប្តូរ លោកបានសម្របខ្លួនទៅនឹងស្ថានការទាំងនោះប្រកបដោយជោគជ័យ។ លោក កុសល បានទទួលសញ្ញាប័ត្រ អនុបណ្ឌិតផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានពី INNOTECH-CBAM។
លោក LUCAS R MORO
ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ
Lucas បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០២០។ លោកមានបទពិសោធន៍ជាង ១៥ឆ្នាំ ផ្នែកគណនេយ្យ នៅក្រុមហ៊ុនលក់រាយ រោងចក្រផលិតកម្ម ក្រុមហ៊ុនផ្តល់សេវាកម្មផ្សេងៗអង្គការក្រៅរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល។ Lucas បានកាន់តួនាទីហិរញ្ញវត្ថុជាន់ខ្ពស់ទាំងនៅក្នុងប្រទេសអូស្រ្តាលី និងប្រទេសកម្ពុជារួមទាំងជាប្រធានផ្នែករាយការណ៍ នៅក្រុមហ៊ុនចុះបញ្ជី ASX នៅអូស្ត្រាលីនិងជា ជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ នៅក្រុមហ៊ុនផលិតផលអន្តរជាតិមួយនៅកម្ពុជា។
លោកស្រី ពាំង ពិសាខ
ប្រធាននាយិកាប្រតិបត្តិគ្រប់គ្រងធនធានមនុស្ស និងអភិវឌ្ឍន៍
លោកស្រី ពាំង ពិសាខត្រូវបានតែងតាំងជាប្រធាននាយិកាប្រតិបត្តិគ្រប់គ្រងធនធានមនុស្ស និងអភិវឌ្ឍន៍ នៅខែមករា ឆ្នាំ២០២៣។ អ្នកស្រីបានចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ជាប្រធានផ្នែកបណ្តុះបណ្តាលនៅឆ្នាំ២០១១ និងត្រូវបានតែងតាំង ជានាយិកាប្រតិបតិ្តបណ្តុះបណ្តាលក្នុងឆ្នាំ ២០១២ និងជានាយិកាប្រតិបត្តិធនធានមនុស្សក្នុងឆ្នាំ ២០១៣។ អ្នកស្រី ពិសាខ មានបទពិសោធន៍ជាង២០ឆ្នាំ នៅក្នុងវិស័យផ្សេងៗគ្នាជាច្រើនរួមមាន ក្រុមហ៊ុនឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការជាតិ និងអន្តរជាតិ ក្នុងតួនាទីជាអ្នកបណ្តុះបណ្តាល និងគ្រប់គ្រងធនធានមនុស្ស។ បច្ចុប្បន្ននេះ អ្នកស្រី ពិសាខ ជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមបុគ្គលិក អេ អឹម ខេ (AMK-SA) និងជាប្រធានក្លឹបធនធានមនុស្សរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរ។ អ្នកស្រី ពិសាខ ទទួលបានបរិញ្ញាប័ត្រផ្នែកទីផ្សារ និងអនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។
លោក អ៊ុក កុសល
ប្រធាននាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិតាម
លោក អ៊ុក កុសល ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិតាម នៅខែមករា ឆ្នាំ២០២៣។ លោកបានចាប់ផ្តើមការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ជានាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិតាម កាលពីខែមេសា ឆ្នាំ២០១៨។ លោក កុសល មានបទពិសោធន៍ច្រើនជាង ១០ ឆ្នាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ តាមរយៈការបំពេញការងារកន្លងមក និងការងារក្នុងពេលបច្ចុប្បន្ន លោក កុសល ទទួលបានបទពិសោធន៍វិជ្ជាជីវៈទាក់ទងនឹងការចាត់ចែងកិច្ចការផ្លូវច្បាប់របស់ក្រុមហ៊ុន កិច្ចការលេខាធិការក្រុមហ៊ុន និងកិច្ចការពាក់ព័ន្ធនឹងផ្នែកអនុលោមភាព។ លោក កុសល បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតច្បាប់ពី Transnational Laws and Business University ប្រទេសកូរ៉េខាងត្បូង។ លោក កុសល គឺជាអ្នកជំនាញប្រឆាំងការសម្អាតប្រាក់ ទទួលស្គាល់ដោយ ACAMS និង ICA។