គេហទំព័រគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ amkcambodia.com គឺសំដៅទៅលើវែបសាយដែលដាក់ឲ្យធ្វើដំណើរការនៅលើប្រព័ន្ធអ៊ីនធឺណេត ដែលមាតិកាជាចម្រើនតម្រូវឲ្យមានពីក្នុងការប្រមូលព័ត៌មានរបស់លោកអ្នក ។ អេ អឹម ខេ ប្តេជ្ញា ធានាឲ្យបាននូវកិច្ចការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ គោលនយោបាយឯកជនភាពពន្យល់ពីរបៀបដែល អេ អឹម ខេ ប្រើប្រាស់ និងការពារព័ត៌មានទាំងឡាយណាដែលអ្នកបានផ្តល់ឲ្យយើង។ រាល់ព័ត៌មានរបស់លោកអ្នកដែលផ្តល់ឲ្យតាមរយៈគេហទំព័រនេះ ត្រូវបានធានាថានឹងប្រើប្រាស់ស្របទៅតាមគោលនយោបាយឯកជនភាពនេះ។
អ្នកប្រើប្រាស់/អ្នកទស្សនាគេហទំព័រ
គេហទំព័រ អេ អឹម ខេ ក៏ដូចជាគេហទំព័រដទៃទៀតដែរ គឺប្រមូលគ្រប់ព័ត៌មានទាំងអស់របស់អ្នកប្រើប្រាស់/អ្នកទស្សនាដូចជា៖ ប្រភេទឧបករណ៍អេឡិចត្រូនិក ទីតាំង ភាសា មាតិការឫទំព័រព័ត៌មានដែលចូលទស្សនាញឹកញាប់ និងពេលវេលា ឬថ្ងៃខែដែលអ្នកចូលទស្សនា។ គោលបំណងតែមួយគត់ គឺចង់ដឹងអំពីថាតើព័ត៌មានមួយណាដែលអ្នកទស្សនាចូលមើលច្រើន ឬពេញនិយមជាងគេ ដើម្បីឲ្យពួកយើងធ្វើការកែរលម្អនៅថ្ងៃក្រោយ។ រាល់ព័ត៌មានទាំងអស់នេះនឹងត្រូវដាក់ផ្សព្វផ្សាយលើរបាយការណ៍អំពីអ្នកប្រើប្រាស់គេហទំព័រ អេ អឹម ខេ។
ការការពារព័ត៌មានជាក់លាក់ដែលមានកំណត់អត្តសញ្ញាណបុគ្គល
គេហទំព័រ អេ អឹម ខេ បង្ហាញព័ត៌មានដែលជាអត្តសញ្ញាណជាក់លាក់ ឬព័ត៌មានសំខាន់ៗទៅកាន់កាន់បុគ្គលិកមួយចំនួនដូចជា៖ អ្នកគ្រប់គ្រងគេហទំព័រ បុគ្កលិកតម្រូវ អ្នកអភិវឌ្ឍគេហទំព័រ និងក្រុមហ៊ុនដែលពាក់ពាន់ ដែលត្រូវការដឹងពីព័ត៌មានទាំងនោះដើម្បីធ្វើការអភិវឌ្ឍ ឬកែរតម្រូវគេហទំព័រ អេ អឹម ខេ amkcambodia.com ។ អ្នកទាំងនោះត្រូវតែមានកិច្ចព្រមព្រៀងមួយ ដែលមិនត្រូវបង្ហាញព័ត៌មានទាំងនោះឲ្យអ្នកផ្សេងទៀតឡើយ។
ការប្រើប្រាស់ព័ត៌មានផ្ទាល់
អេ អឹម ខេ បានប្រើប្រាស់ព័ត៌មានដែលអ្នកផ្តល់ឲ្យដើម្បីចុះឈ្មោះបង្កើតគណនី ចូលរួមព្រឹត្តិការណ៍ផ្សេងៗ ទទួលបានឯកសារបោះពុម្ពផ្សាយ ប្រើប្រាស់សេវាកម្មផ្សេងៗ ឬ ចូលរួមក្នុងគម្រោងដទៃទៀតដែលនឹងអាចមាន។
យើងនឹងមិនចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់ភាគីទី៣ ដោយគ្មានការអនុញ្ញាតិពីលោកអ្នកឡើយ។ ប៉ុន្តែបើលោកអ្នកអនុញ្ញាតិ យើងនឹងប្រើប្រាស់ព័ត៌មានទាំងនោះ ដែលស្របទៅតាមច្បាប់។
តំណរភាគគីទី៣
គេហទំព័ររបស់យើងអាចនឹងដាក់តំណរទៅកាន់គេហទំព័រផ្សេងទៀតដែលផ្តល់ដោយភាគីទី៣ ដែលមិននៅក្រោមការគ្រប់គ្រងរបស់យើង។ រាល់តំណរទាំងអស់ និងការផ្តល់ព៌ត័មានដោយគេហទំព័ររបស់ភាគីទី៣ យើងខ្ញុំមិនទទួលខុសត្រូវចំពោះតំណរ ឡើយ។ គោលនយោបាយនេះដាក់អនុវត្តសម្រាប់គេហទំព័រដែលបានដាក់ឲ្យប្រើប្រាស់ក្នុងឯកសារដូចខាងដើម។
ស្ថិតិសរុប
គេហទំព័រ អេ អឹម ខេ amkcambodia.com អាចប្រមូលរាល់ព័ត៌មានស្ថិតិពីឥរិយាបទរបស់អ្នកប្រើប្រាស់/ទស្សនា នៅក្នុងគេហទំព័រនេះ។ ឧទាហរណ៍ គេហទំព័រ អេ អឹម ខេ អាចនឹងបង្ហាញស្ថិតិមួយចំនួនដូចជា៖ ចំនួននៃចូលទស្សនា ទីតាំងជាក់លាក់ ចំនួននៃការទាញយកឯកសារផ្សេងៗ រាល់ទិន្នន័យទាំងនេះនឹងត្រូវប្រមូលដោយ API ។ គេហទំព័រមិនបង្ហាញព័ត៌មានដែលកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនក្រៅពីអ្វីដែលបានពិពណ៌នានៅក្នុងគោលនយោបាយនេះទេ។
ការផ្លាស់ប្តូរនៃគោលនយោបាយឯកជនភាព
គេហទំព័រ អេ អឹម ខេ អាចនឹងផ្លាស់ប្តូរគោលនយោបាយគ្រប់ពេលទាំងអស់ ដោយផ្អែកទៅលើការសម្រេចចិត្តផ្ទៃក្នុង។ យើងលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ ឬអ្នកទស្សនាទាំងអស់ដើម្បីចូលត្រួតពិនិត្យទំព័រនេះជារឿយៗដើម្បី ដឹងពីការផ្លាស់ប្តូរគោលនយោបាយរបស់យើង។ ការបន្តប្រើប្រាស់គេហទំព័រនេះរបស់លោកអ្នកបន្ទាប់ពីការផ្លាស់ប្តូរណាមួយត្រូវបានធ្វើឡើងនៅក្នុងគោលនយោបាយ នឹងក្លាយជាការទទួលយកឫយល់ព្រមរបស់លោកអ្នកចំពោះការផ្លាស់ប្តូរទាំងនេះ។
ទំនាក់ទំនង
លោកអ្នកអាចទាក់ទងយើងខ្ញុំបានប្រសិនបើមានសំណួរអំពីនគោលនយោបាយឯកជនភាព ឫព័ត៌មានផ្ទាល់ខ្លួនដែលយើងបានរក្សាទុកតាមរយៈអ៊ីម៉ែននេះ info@amkcambodia.com