ស្ត្រី​ដែល​រួម​​ចំណែក​​ក្នុង​​ការ​​​ធ្វើ​ឲ្យ​វិស័យ​ហរិញ្ញវត្ថុ​​មាន​ភាព​ប្រសើរ​ឡើង

លោកស្រី Frances Sinha ជាសហគ្រិនដ៏ឆ្នើម ដែលបានធ្វើការយ៉ាងស្ទាត់ជំនាញ ក្នុងវិស័យសង្គម និងការអភិវឌ្ឍក្នុង ប្រទេសជាច្រើននៅទូទាំងពិភពលោក។ លោកស្រីមានដើមកំណើតជាជនជាតិអង់គ្លេស និងបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ Oxford និង សាលាសេដ្ឋកិច្ចក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោកស្រី Frances ក៏ជាសហ ស្ថាបនិកនៃ EDA Rural System ដែលជាសហគ្រាសសង្គមនាំមុខគេមួយនៅក្នុង ប្រទេសឥណ្ឌា និងជាក្រុមហ៊ុន សម្ព័ន្ធ ដែលមាន M-CRIL និង EDA Rural Artha Vikas ហើយបច្ចុប្បន្ននេះជា សមាជិកនៃគណៈកម្មាធិការការងារ សង្គម នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ផងដែរ។

លោកស្រី Frances មានបទពិសោធន៍ជាច្រើន ដូចជា៖ អ្នកប្រឹក្សាយោបល់ នាយិកាគម្រោង អ្នកបណ្តុះ​បណ្តាល ប្រធានក្រុម និងចូលចិត្ត ជាភ្ញៀវដ៏សំខាន់របស់ស្ថាប័ន និងគណៈកម្មាធិការផ្សេងៗក្នុងអាជីពរបស់​លោកស្រី​ផងដែរ។ សូមចុចលើតំណនេះ សម្រាប់អានបន្ថែមតាមរយៈ តំណនេះ