អេ អឹម ខេ ជាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស
អេ អឹម ខេ កំពុងធ្វើប្រតិបត្តិការនៅគ្រប់ស្រុកក្នុងប្រទេសកម្ពុជា ដែលគ្របដណ្តប់លើឃុំ ៩៨% ក្នុងភូមិ ១២.៣៥៣ ស្មើនឹង ៨៨% នៃភូមិសរុបទូទាំងប្រទេស។ អេ អឹម ខេ ជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេ លើចំនួនអតិថិជន ដែលគិតត្រឹមខែ កញ្ញា ២០១៥ នេះ មានចំនួន ៤២៩.៣៦៥ នាក់។