អេ អឹម ខេ ចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ចូលរួមឧបត្ថម្ភធំសិក្ខាសាលាស្តីពី “ហេតុអ្វីវិស័យអប់រំមានសារៈសំខាន់” ដែល ប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧នៅឯសាលសហសិក្សា សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដែលរៀបចំដោយ Westline Education Group (WEG)។
វិស័យអប់រំនៅកម្ពុជាមានការីកចម្រើនគួឲ្យកត់សម្គាល់ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសសាកលវិទ្យាល័យជាច្រើនត្រូវបានបង្កើតឡើងនៅតាមបណ្តាខេត្តមួយចំនួន។ នេះជាហេតុធ្វើឲ្យនិស្សិតក្រីក្រមួយចំនួនមានឱកាសសិក្សាបន្តរហូតដល់ចប់បរិញ្ញាបត្រ។ ជាលទ្ធផលពួកគាត់អាចរកការងារធ្វើនៅក្នុងក្រុមហ៊ុន អង្គការនានា និងវិស័យផ្សេងៗទៀត។
វិស័យអប់រំត្រូវបានអ្នកជំនាញលើកឡើងថា គឺមានសារៈសំខាន់ណាស់ជួយដល់ការអភិវឌ្ឍន៍ប្រទេស។ ដោយសារតែប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិក សមាគមអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំង១០។ ដូចនេះ ការអភិវឌ្ឍវិស័យអប់រំគឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបើយើងពុំមានជំនាញគ្រប់គ្រាន់ទេ នោះប្រទេសជិត ខាងរបស់យើងនឹងដណ្តើមយកការងារសំខាន់ៗ ដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់។
ដោយមើលឃើញ ពីសារៈសំខាន់របស់វិស័យអប់រំ និង ដោយស្របទៅតាមគោលបំណងរបស់ អេ អឹម ខេ គឺធ្វើឲ្យសម្រេចផ្នែកហិរញ្ញវត្ថុ និងសង្គម។ ដូចនេះហើយទើប អេ អឹម ខេ តែងតែឧបត្ថម្ភ និងគាំទ្រសកម្មភាពសង្គម ជាច្រើនក្នុងពេលកន្លងមក ក្នុងនោះក៏មានវិស័យអប់រំផងដែរ។
ថ្លែងនៅក្នុង សិក្ខាសាលា លោក ណាង គីណាល់ នាយកប្រតិបត្តិទីផ្សារ និងទំនាក់ទំនង របស់គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានលើកឡើងថា “ប្រទេសមួយមានការអភិវឌ្ឍខ្លាំង លុះត្រាតែប្រទេសនោះ មានការរីក ចម្រើនលើវិស័យអប់រំ នៅពេលដែលកម្មវិធីសិក្សាស្របទៅនឹងតម្រូវការចាំបាច់ទៅនឹងការអភិវឌ្ឍស្ទើរតែគ្រប់វិស័យ នៅក្នុង ពិភពលោក ជាពិសេសវិស័យបច្ចេកវិទ្យា។” លោកបានបន្ថែមទៀងថា “អេ អឹម ខេ ចូលរួមឧបត្ថម្ភធំក្នុងកម្មវិធី សិក្ខាសាលានេះ ព្រោះយើងក៏ជាផ្នែកមួយក្នុងការចូលរួមចំណែកក្នុងការអភវឌ្ឍវិស័យអប់រំផងដែរក្នុងការអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសនៅក្នុងតំបន់។”
គួរម្លឹកផងដែរថា សិក្ខាសាលានេះក៏មានការចូលរួមពី វាគ្មិនជាតិ និងអន្តរជាតិជាច្រើនដែលបានធ្វើបទបង្ហាញពី ប្រធានបទល្អៗផ្នែកវិស័យអប់រំ។ ហើយបទពិសោធន៍ទាំងនោះ ពិតជានឹងជួយធ្វើឲ្យវិស័យអប់រំនៅប្រទេសកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ អេ អឹម ខេ មានបុគ្គលិកសរុបជាង ២.៣០០នាក់ អតិថិជនសរុបជាង៥២ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ១៤៩លានដុល្លារអាមេរិក ការិយាល័យប្រតិបត្តិការចំនួន ១៥២ កន្លែងនៅទូទាំងប្រទេស និង មានភ្នាក់ងារជាង២.៥០០កន្លែង។ អេ អឹម ខេ មានផលិតផល និង សេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។