ចំណាយ ២០០រៀលក្នុង១ថ្ងៃ នឹងទទួលបានអត្ថប្រយោជន៍រហូតដល់១ម៉ឺនដុល្លារ
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានចាប់ដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ និងហ្វតតេ ម៉ាយក្រូអិនសួរឹនស៍ បង្កើតផលិតផលថ្មីមួយទៀតគឺ សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល។ បើយោងតាមអ្នកជំនាញ ផលិតផលថ្មីនេះនឹងជួយការពារក្រុមគ្រួសារប្រជាជនកម្ពុជា តាមរយៈធានាបាននូវសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ទោះបីក្រុម គ្រួសារនោះជួបបញ្ហាគ្រោះថ្នាក់អ្វីកើតឡើងក៏ដោយ។ សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ដោយគ្រាន់តែចំណាយត្រឹមតែ ២០០រៀលប៉ុណ្ណោះក្នុង១ថ្ងៃ នឹងទទួលបានបានអត្ថប្រយោជន៍រហូតដល់ ១ម៉ឺនដុល្លារ លើគ្រោះថ្នាក់ផ្សេងៗ ដែលអាច នឹងកើតឡើងចំពោះអ្នក។
ការជួបប្រទះនឹងគ្រោះថា្នក់ជាយថាហេតុដោយប្រការណាមួយនៅពេលបច្ចុប្បន្ននៅតែជាក្តីបារម្ភរបស់ប្រជាជនកម្ពុជា។ នៅពេលដែលមានហេតុការណ៍អាក្រក់នេះកើតឡើង លោក អ្នកមិនត្រឹមតែបាត់បង់មនុស្សជាទីស្រលាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបាត់បង់សមាជិកម្នាក់ដែលជាអ្នករកប្រាក់ចំណូលសម្រាប់គ្រួសារ។ ដូចនេះ ទោះចង់ឬមិនចង់ក្រុម គ្រួសាររបស់លោកអ្នកនឹងជួបបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុជាក់ជាមិនខាន។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ អេ អឹម ខេ ក៏ដូចជា ក្រុមហ៊ុនហ្វតតេ និងហ្វតតេម៉ាយក្រូអិនសួរឹនស៍ បានបង្កើតផលិតផលថ្មីនេះឡើង ដើម្បីជួយសម្រួលផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាទូទៅ។
លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម (ឥណទាន និងសេវាធានារ៉ាប់រងខ្នាតតូច) បានលើកឡើងថា “អ្វីដែលយើងបានជួបប្រទះគឺថា នៅពេលដែលក្រុមគ្រួសារមួយបាត់បង់សមាជិក ជាពិសេសអ្នកបង្គោលគ្រួសារជួប គ្រោះថ្នាក់ផ្សេងៗ នោះគ្រួសាររបស់គាត់នឹងមានបញ្ហាប្រឈមខ្លាំងផ្នែកហិរញ្ញវត្ថុ ពេលខ្លះធ្វើឲ្យគ្រួសាររបស់គាត់ធ្លាក់ ចូលទៅក្នុងភាពក្រីក្រ ដោយសារតែការចំណាយលើសេវាព្យាបាលផ្សេងៗជាច្រើន។ ដោយមើលឃើញពីការលំបាកនេះហើយ ទើប អេ អឹម ខេ ក៏ដូចជា ក្រុមហ៊ុនហ្វតតេ និង ហ្វតតេម៉ាយក្រូអិនសួរឹនស៍បានបង្កើតសេវាធានារ៉ាប់រង គ្រោះថ្នាក់បុគ្គលនេះឡើង ក្នុងន័យដើម្បីជួយសម្រួលបន្ទុកចំណាយនៅក្នុងគ្រួសារបានមួយចំណែកធំ ហើយរក្សាបានលំនឹងផ្នែកហិរញ្ញវត្ថុ ទោះបីសមាជិកក្រុមគ្រួសាររបស់ពួកគាត់មានគ្រោះថ្នាក់អ្វីកើតឡើងក៏ដោយ។”
លោក យក់ ចំរើនប្ញទ្ឋិ នាយកក្រុមហ៊ុនហ្វតតអិនសួរឹនស៍និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្វតតេម៉ាយក្រូអិន សួរឹនស៍ បានលើកឡើងថា “ផលិតផលថ្មីនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាជាសំណាញ់សុវត្ថិភាពការពារក្រុម គ្រួសាររបស់លោកអ្នក។ សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលធ្វើឲ្យគ្រួសារលោកអ្នកមានភាពកក់ក្តៅ ទោះជា មានបញ្ហាអ្វី កើតឡើងក៏ដោយ។” លោកបានបន្តទៀតថា “អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ លោកអ្នកចំណាយត្រឹមតែ ២០០រៀលប៉ុណ្ណោះក្នុង១ថ្ងៃ នឹងទទួលបានអត្ថប្រយោជន៍រហូតដល់ ១ម៉ឺនដុល្លារ លើគ្រោះថ្នាក់ផ្សេងៗ។”