ទទួលអត្ថប្រយោជន៍ទ្វេដងពីកម្ចីទិញម៉ូតូ អេ អឹម ខេ
ភ្នំពេញ៖ អតិថិជនទាំងអស់នឹងទទួលអត្ថប្រយោជន៍ទ្វេដងពីកម្ចីទិញម៉ូតូ អេ អឹម ខេ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។ ទី១ៈ ទទួលបានកម្ចីរហូតដល់១០០% នៃតម្លៃម៉ូតូ ទី២ៈ ទទួលបានមួក សុវត្ថិភាពដោយឥតគិតថ្លៃ (Free) រហូតដល់អស់ពីស្តុក។
កម្ចីទិញម៉ូតូត្រូវបានដាក់ឲ្យដំណើរការសាកល្បងកាលពីចុងឆ្នាំ២០១៥។ ចាប់តាំងពីពេលនោះមក អតិថិជនដែលបាន ប្រើប្រាស់កម្ចីនេះមានការកើនឡើងជាលំដាប់។ ដូចនេះដើម្បីឲ្យយល់កាន់តែច្បាស់ពីកម្ចីទិញម៉ូតូនេះ អេ អឹម ខេ នឹងធ្វើ ការផ្សព្វផ្សាយពីការផ្តល់ជូនពិសេសទ្វេដងដល់អតិថិជនគោលដៅខ្លួន គឺទទួលបានកម្ចីរហូតដល់ ១០០% នៃតម្លៃម៉ូតូ និងមួកសុវត្ថិភាពដោយឥតគិតថ្លៃ (Free) ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗទៀតយ៉ាងច្រើន ដូចជា៖ អត្រាការប្រាក់ទាប លុបបំណុលចោលនៅពេលម្ចាស់បំណុលមានគ្រោះថ្នាក់ ជាយថាហេតុដល់អាយុជីវិត ផ្តល់កម្ចីសង្រ្គោះបន្ទាន់ និង អាច ខ្ចីបន្ថែមទៀតបាន។
តម្រូវការម៉ូតូរបស់ប្រជាជនខ្មែរយើងមានការកើនឡើងឥតឈប់ឈរពី១ឆ្នាំទៅ១ឆ្នាំ។ ជាមួយនឹងការរីកចម្រើនវិស័យមីក្រូ ហិរញ្ញវត្ថុ និងធនាគារ តម្រូវការប្រាក់សម្រាប់ទិញម៉ូតូលែងជាបញ្ហាប្រឈមដល់ពួកគាត់ទៀតហើយ។គាត់អាចប្រើប្រាស់សេវាប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬ ធនាគារ។ “អេ អឹម ខេ ជាជម្រើសដ៏ល្អ និងសាកសមបំផុត សម្រាប់ពួកគាត់” នេះជាការលើកឡើងរបស់លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម (ឥណទាន និងធានា រ៉ាប់រងខ្នាតតូច)។ លោកបានបន្ថែមទៀតថា ព្រោះ អេ អឹម ខេ ផ្តល់អត្ថប្រយោជន៍ច្រើនជាងគេដូចជា៖ រាល់ការប្រើប្រាស់ សេវាប្រាក់កម្ចីម៉ូតូ អេ អឹម ខេ នឹងអាចផ្តល់ប្រាក់កម្ចីរហូតដល់១០០%នៃតម្លៃម៉ូតូ និងផ្តល់ជូនមួកសុវត្ថិភាពដោយ ឥតគិតថ្លៃ ចំពោះ អតិថិជន ចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។ ជាពិសេស អេ អឹម ខេ មានអត្រាការប្រាក់ទាបសេវា ឆាប់រហ័សមាន សេវាធានារ៉ាប់រង់លើការបាត់បង់ម៉ូតូ ឬជួបគ្រោះថ្នាក់ខូចខាចទាំងស្រុង អាចធ្វើការសងប្រាក់កម្ចីគ្រប់ ទីកន្លែង និងលុបបំណុលចោលនៅពេលម្ចាស់បំណុលមានគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិត។
គួររំលឹកផងដែរថា ក្នុងពេលយុទ្ធនាការផ្សព្វផ្សាយរយៈពេល៣ខែនេះ អេ អឹម ខេ នឹងមានការផ្សាយផ្ទាល់អំពីអត្ថប្រយោជន៍កម្ចីទិញម៉ូតូ និងភាពងាយស្រួលក្នុងការទទួលបានប្រាក់កម្ចីនេះនៅលើទំព័រហ្វេកប៊ុក (Facebook: AMK MFI) របស់ខ្លួនផងដែរ។ ដូចនេះ អតិថិជនទាំងអស់អាចទស្សនា និងឆ្លើយសំនួរងាយៗ ដើម្បីមានឱកាសឈ្នះរង្វាន់ លើកទឹកចិត្តជាច្រើនទៀត។
អំពី អេ អឹម ខេ
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹម ខែមិថុនា ឆ្នាំ២០១៧ នេះ អេ អឹម ខេ មានវិសាលភាពប្រតិបត្តិការគ្របដណ្តប់៨៩% នៃចំនួនភូមិសរុបទូទាំង ប្រទេស មានបុគ្គលិកសរុបជាង ២.៤០០នាក់ អតិថិជនសរុបជាង៥៩ម៉ឺននាក់ ជាមួយនឹងផលបត្រប្រាក់កម្ចីជាង១៧៧ លានដុល្លារអាមេរិក ជាមួយការិយាល័យប្រតិបត្តិការចំនួន ១៥១ កន្លែង និង មានភ្នាក់ងារជាង២.៥០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និង សេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ ដោយស្វ័យប្រវត្តិ (ATM/CDM)។